​រាជ​បណ្ឌិត​សភា​កម្ពុជា​ បន្ត​ចែក​រំលែក​ក្តី​ស្រលាញ់​ទឹកដោះគោ​ស្រស់​តេ​ជោ​សែន​ឬ​ស្សី​ត្រឹប​ ​ដល់​មណ្ឌល​កុមារ​កំព្រា​២​កន្លែង​បន្ថែម​ទៀត​

ភ្នំពេញ​៖ ​ក្នុង​គោល​បំណង​ដើម្បី​ចែករំលែក​ក្តី​ស្រលាញ់​ដល់​កុមារ​កំព្រា ​​រាជ​បណ្ឌិត​សភា​កម្ពុជា​បាន​បន្ត​ផ្ដល់​ជូន​ទឹកដោះគោ​តេ​ជោ​សែន​ប្ញ​ស្សី​​ត្រឹប​ដល់​មណ្ឌល​កុមារ​ ​ចំនួន​ ២កន្លែង​បន្ថែម​ទៀត​។​

​មណ្ឌល​កុមារ​កំព្រា​ចំនួន​ ២កន្លែង ​ក្នុង​នោះ​មាន​ ​មណ្ឌល​កុមារ​កំព្រា​ «​ពួក​ជំនុំ​ខ្មែរ​ដំណឹង​ល្អ​ទាំង​បួន​» ដែល​ស្ថិតនៅ​ ​ភូមិ​ព្រៃ​ពេញ​ខាងជើង​ ​សង្កាត់​ចោម​ចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​រាជធានី​ភ្នំពេញ​ ​និង​«​មណ្ឌល​កុមារ​កំព្រា​ខេត្ត​កំពង់ស្ពឺ​» ស្ថិត​នៅ​ភូមិ​ចំការ​ដូង​ ​សង្កាត់​ច្បារមន ​ក្រុង​ច្បារមន​ ​ខេត្ត​កំពង់ស្ពឺ​។​

​មន្ត្រី​រាជ​បណ្ឌិត​សភា​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ​ការ​ចែករំលែក​នេះ​ធ្វើឡើង​ដោយ​ក្តី​ស្រលាញ់​ពី​សំណាក់​លោក​បណ្ឌិត​សភាចារ​ សុខ ទូច ​ប្រធាន​រាជ​បណ្ឌិត​សភា​កម្ពុជា​ ​ចង់​ឃើញ​កុមារ​ដែល​ពុំ​មាន​លទ្ធ​ភាព​ទទួល​បាន​ក្តី​ស្រលាញ់​ ​និង​ការលូតលាស់​ផ្នែក​រាងកាយ​ ​​និង​ស្មារតី​ដូច​កុមារ​ដទៃ​ទៀត​ដែរ​។​

​គួរ​រំលឹក​បន្ថែម​ថា​ ​ទឹកដោះគោ​ស្រស់​ខ្មែរ​ ​បាន​ផលិត​នៅ​ឧទ្យាន​តេ​ជោ​សែន​ឫស្សី​ត្រឹប​ស្រុក​ឆែប ខេត្ត​ព្រះ​វិហារ​ ​ក្រោម​គម្រោង​សិក្សា​ស្រាវជ្រាវ​របស់​រាជ​បណ្ឌិត​​សភា​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​លោក​​​បណ្ឌិត​សភាចារ​ ​សុខ ទូច​ ​ប្រធាន​រាជ​បណ្ឌិត​សភា​កម្ពុជា​៕​

អត្ថបទ៖ ​វ​ត្តី​