BREAKING NEWS
Search

​ឪពុក​ដែល​ធាត់​ អាច​ជះឥទ្ធិពល​ទៅលើ​ការរីកលូតលាស់​របស់​កូន​

​លោក​ឪពុក​ទាំងឡាយ សូម​ពិនិត្យមើល​ទំហំ​ចង្កេះ​ផង​។ ស្ត្រី​ទាំងឡាយ​ ត្រូវបាន​ព្រមាន​ពី​ហានិភ័យ​នៃ​ការឡើង​ទម្ងន់​កាយ​(​ធាត់​)​ពេល​មាន​ផ្ទៃពោះ​។

ប៉ុន្តែ​ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​បង្ហាញ​ឲ្យ​ឃើញថា ​ឪពុក​ដែល​ធាត់​វិញ​ ក៏​អាច​ងាយ​នឹង​ជះឥទ្ធិពល​ដល់​ការរីកលូតលាស់​ចម្រើន​វ័យ​របស់​កូនៗ​នោះដែរ នេះ​ជា​របាយការណ៍​ពី​បណ្តា​ផ្សព្វផ្សាយ​ក្នុង​ស្រុក​កាលពី​ថ្ងៃ​ចន្ទ​។​

​ការសិក្សា​ស្រាវជ្រាវ​ចេញផ្សាយ​នៅក្នុង​ព្រឹត្តិបត្រ Journal of Pediatrics បាន​រកឃើញថា កុមារ​របស់​បុរស​ ឬ​ស្ត្រី​ជា​មាតាបិតា​ដែល​ធាត់​ជ្រុល​នោះ អាច​នាំមក​នូវ​ហានិភ័យ​នៃ​ការពន្យារ​ការរីកលូតលាស់​ចម្រើន​វ័យ​ទៅវិញ​ទេ​។ CNN បាន​រាយការណ៍​ដូច្នេះ កាលពី​ថ្ងៃ​ចន្ទ​។​

​ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ​បាន​តាមដាន​មើល​កុមារ​ដល់​ទៅ​៤,៨២១​នាក់ អាយុ​ចាប់ពី​៤​ខែ​ដល់​៣​ឆ្នាំ រវាង​ឆ្នាំ២០០៨ និង​២០១០​ ហើយ​បាន​រកឃើញ​ពី​ផល់​ប៉ះពាល់​យ៉ាង​ជាក់លាក់​ទៅលើ​កុមារ អាស្រ័យ​ដោយសារតែ​អាកា​រៈ​ធាត់​របស់​ឪពុក​ម្តាយ​។​
​ ​
ប្រៀបធៀប​ទៅនឹង​ក្រុម​កុមារ​ដែល​ម្តាយ​មាន​ទម្ងន់​កាយ​ធម្មតា ហើយ​រួម​ជាមួយនឹង​បញ្ហា​សុខភាព​វិញ កុមារ​ទាំងឡាយណា​ដែល​ម្តាយ​ធាត់​វិញ​នោះ ទំនងជា​មិនសូវមាន​ភាព​វ័យឆ្លាត​ប៉ុន្មាន​ឡើយ ពិសេស​គឺ​អាស្រ័យ​ដោយសារតែ​កុមារ​នោះ​មាន​សាច់​ដុំ​តូចៗ ពេក​។

ដោយឡែក​ កុមារ​ដែលមាន​ឪពុក​របស់ខ្លួន​ធាត់​វិញ គឺ​កុមារ​ទាំងនោះ​មាន​បញ្ហា​ក្នុង​ទំនាក់ទំនង​ជា​មួយ​កុមារ​ដូចគ្នា​ដទៃទៀត​។​

​ជា​បន្ថែម​ទៅទៀត​នោះ កុមារ​ដែល​ប្រសូត​ពី​​ឪពុក​​ម្តាយ​ដែល​សុទ្ធតែ​ធាត់​ដូចគ្នា បែរជា​ប្រាជ្ញ​ស្មារតី មិន​សូវ​វាងវៃ​នោះឡើយ ពីព្រោះថា មិនសូវ​ពូកែ​ដោះស្រាយ​បញ្ហា​នៅពេល​ធ្វើតេស្ត​។​
​ ​
ទោះជា​យ៉ាងណា​ ក៏​គេ​នៅ​ពុំ​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ថា តើ​អាកា​រៈ​ធាត់​របស់​ឪពុក​​ម្តាយ​អាច​នឹង​កើន​ឡើង​នូវ​ហានិភ័យ​ នៃ​ការពន្យារ​ការរីកលូតលាស់​ផ្នែក​បញ្ញា​ស្មារតី​របស់​កុមារ​​យ៉ាងដូចម្តេច​នោះ​ទេ​៕

​ ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114