​ សមត្ថកិច្ច​ឃាត់​ខ្លួន​ជន​បរទេស​ម្នាក់​​ ក្រោយ​យក​ទឹក​មាត់​ផ្តិត​លើ​លុយ ទុក​ចោល​លើ​ទូ​ ATM

សេចក្ដី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ​សមត្ថកិច្ច​ឃាត់​ខ្លួន​ជន​បរទេស​ម្នាក់​​ ក្រោយ​យក​ទឹក​មាត់​ផ្ដិត​លើ​លុយ ទុក​ចោល​លើ​ទូ​ ATM​ មួយ​កន្លែង​​ដោយ​មិន​ដឹង​មូលហេតុ​ ឬ​មាន​បំណង​អ្វី​ឱ្យ​ពិត​ប្រាកដ​។ ​

ជនបរទេស​រូប​នោះ​​ត្រូវ​​បាន​សមត្ថកិច្ច​សង្កាត់​វាល​ស្បូវ​ឃាត់​ទុក​ ដើម្បី​សាកសួរ​។ ​គេ​នៅ​មិន​​ទាន់​ស្គាល់​​អត្តសញ្ញាណ​ជន​បរទេស​រូប​នោះ​​នៅ​ឡើយ​។ ​

ការ​ឃាត់​ខ្លួន​ជន​​បរទេស​រូប​​ត្រូវ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេស​បុក​ជា​ច្រើន​​ទទូច​ឲ្យ​សមត្ថកិច្ច​ចាត់​វិធាន​ការ​ ដោយ​សង្ស័យ​ថា​ ជនបរទេស​រូប​នោះ​​មាន​បំណង​ចម្លង​មេរោគ​ ពិសេស​មេរោគ​ Covid-19 ដែល​​គ្រប់​គ្នា​កំពុង​មាន​ការ​ភ័យ​ខ្លាច​៕ គេហទំព័រកម្ពុជា​នឹងរាយការណ៍ជាបន្តបន្ទាប់ !!

 

*ទស្សនាវីដេអូ ដែលជនបរទេសយក​ទឹក​មាត់​ផ្តិត​លើ​លុយ ទុក​ចោល​លើ​ទូរ​ atm