ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា ​ធ្លាក់​មក​លំដាប់​លេខ​៩ ខណៈ​ទទួល​បាន​មេដាយ​២១​គ្រឿង ​នៃ​ប្រកួត​កីឡា​SEA GAMES 2019 នៅ​ហ្វីលីពីន​

គិត​ត្រឹម​រសៀល​ថ្ងៃទី​០៣​ ខែ​ធ្នូ​ ឆ្នាំ​២០១៩​នេះ នៅក្នុង​ការ​ប្រជែង​យក​មេដាយ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​SEA GAMES 2019 លើក​ទី​៣០ ប្រទេស​ហ្វីលីពីន កម្ពុជា​ បាន​ទទួល​មេដាយ​សរុប​២១​គ្រឿង ក្នុង​នោះ​មេដាយ​មាស​១​គ្រឿង ប្រាក់​៣​គ្រឿង និង ​សំរឹទ្ធ​១៧​គ្រឿង ប៉ុន្តែ​កម្ពុជា​ ធ្លាក់​មក​លំដាប់​ទី​៩ លើ​តារាង​មេដាយ​ស៊ី​ហ្គេម​វិញ។​

តាម​តារាង​មេដាយ​ស៊ី​ហ្គេម​ លើក​ទី​៣០ ​នៅ​ប្រទេស​ហ្វីលីពីន គិត​ត្រឹម វេលា​ថ្ងៃរសៀល​ទី​០៣​ធ្នូ​នេះ បាន​បង្ហាញ​ថា ១-​ម្ចាស់ផ្ទះ​ហ្វីលីពីន​ដណ្តើម​មេដាយ​៧៩​គ្រឿង​រួមមាន​ មេដាយ​មាស​៤១​គ្រឿង ប្រាក់​២៣​គ្រឿង និង​សំរឹទ្ធ​១៥​គ្រឿង។ ២-​វៀតណាម​ ដណ្តើម​មេដាយ​៦០​គ្រឿង រួមមាន ​មេដាយ​មាស​១៨​គ្រឿង ប្រាក់​២៤​គ្រឿង និង​សំរឹទ្ធ​១៨​គ្រឿង។ ៣-​ឥណ្ឌូនេស៊ី ​ដណ្តើម​មេដាយ​៣៧​គ្រឿង រួម​មាន ​មេដាយមាស​១០​គ្រឿង ប្រាក់​១៤​គ្រឿង និង​សំរឹទ្ធ​១៣​គ្រឿង។ ៤-​ម៉ាឡេស៊ី​ ដណ្ដើម​មេដាយ​២១​គ្រឿង​រួមមាន ​មេដាយ​មាស​១០​គ្រឿង ប្រាក់​២​គ្រឿង និង​សំរឹទ្ធ​៩​គ្រឿង។ ៥-​ថៃ​ដណ្តើម​មេដាយ​៣៣​គ្រឿង រួមមាន​ មេដាយ​មាស​៧​គ្រឿង មេដាយ​ប្រាក់​១០​គ្រឿង ​និង​សំរឹទ្ធ​១៦​គ្រឿង។ ៦-​សិង្ហ​បុរី​ដណ្ដើម​មេដាយ​២៤​គ្រឿង​រួមមាន ​មេដាយមាស​៥​គ្រឿង ប្រាក់​៩​គ្រឿង និង​ សំរឹទ្ធ​១០​គ្រឿង។ ៧-​មី​យ៉ាន់​ម៉ា ​ដណ្ដើម​មេដាយ​២៤​គ្រឿង ក្នុងនោះ​មេដាយមាស​១​គ្រឿង ប្រាក់​៥​គ្រឿង និង​ សំរឹទ្ធ​១៨​គ្រឿង។ ៨-​ប្រ៊ុយណេ ​ដណ្ដើម​មេដាយ​៩​គ្រឿង រួមមាន ​មេដាយ​មាស​១​គ្រឿង ប្រាក់​៤​គ្រឿង និង​សំរឹទ្ធ​៤​គ្រឿង។ ៩-​កម្ពុជា មេដាយ​សរុប​២១​គ្រឿង មាស​១ ប្រាក់​៣ និង​សំរឹទ្ធិ​១៧៕

អត្ថបទ ៖ ​វិ​សិទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114