BREAKING NEWS
Search

កម្មវិធីស្ទង់មតិដ៏ល្អបំផុត​នៅអូស្ត្រាលីបង្ហាញថា គម្លាតសង្គមក៏កំពុងតែការពាររោគផ្សេងៗទៀតក្នុងសហគមន៍

វិធានការណ៍ដាក់មនុស្សនៅឯកោ១៤ថ្ងៃ ពិតជាកំពុងកាត់បន្ថយការឆ្លង​ជំងឺ ហើយការពារពីរោគធម្មតាទៀត ដូចជាជំងឺផ្តាសាយ ក្អក និងសើស្បែក ជំងឺសួតយ៉ាងមាន​ប្រសិទ្ធភាព។

តើគម្លាតសង្គមធ្វើឱ្យមនុស្ស​ធ្លាក់ទឹកចិត្ត​ខ្លាំង?

ទិន្នន័យដំបូងពីការស្ទង់មតិហ្វ្រីងឃ្លីង ដែលគេបានចងក្រងជាសំណួរងាយៗបង្ហាញថា អត្រានៃរោគសញ្ញាឆ្លងនានា បានធ្លាក់ចុះខ្លាំង បន្ទាប់ពីវិធានការផ្នែករាងកាយ(គម្លាតសង្គម និងផ្តាច់ខ្លួនអ្នកសង្ស័យឱ្យឯកោ១៤ថ្ងៃ)ត្រូវបានណែនាំនៅក្នុងប្រទេសអូស្ត្រាលីចាប់ពីពាក់កណ្តាលខែមីនាមក។

ទិន្នន័យពីការស្ទង់មតិ Flutracking បង្ហាញពីការធ្លាក់ចុះនៃអាការរោគផ្តាសាយនិងរោគឆ្លងនានា​ពីចំណុចកំពូល ១,៦ ភាគរយមកនៅត្រឹម​តែ​ ០.៣ ភាគរយ។

អ្នកសម្របសម្រួលការស្ទង់មតិសុខភាពសាធារណៈ Craig Dalton បានមានប្រសាសន៍ថាគម្លាតសង្គមកំពុងការពារ​សហគមន៍មិនត្រឹម​តែកូវីដ១៩ ថែមទំាង​រោគឆ្លងនានា​ផងដែរ បាននាំឱ្យមានឱកាសតិចក្នុងការចម្លងវីរុសនានា ពីរវាងមនុស្សទៅមនុស្ស ដូច្នេះមានមនុស្សតិចតួចទេដែលឈឺរោគឱកាសនិយមផ្សេងៗក្រៅពីកូវីដ ។

អាចទទួលបានព័ត៌មានអំពីវីរុសកូរ៉ូណានេះទៀតគ្រាន់តែចុច កម្ពុជាថ្មី Breaking News 

ការស្ទង់មតិរបស់ FluTrackingនេះជាធម្មតាគេតែងចាប់ផ្តើមនៅដើមខែមេសា គឺ នៅដើមរដូវផ្តាសាយហើយបញ្ចប់នៅខែតុលា ប៉ុន្តែឆ្នាំ២០២០នេះគេបានចាប់ផ្តើមនៅដើមឆ្នាំព្រោះកូវីដ១៩។

នៅក្នុងការឆ្លើយតបពីមនុស្សជាង ៦០,០០០នាក់តែ ក្នុងមួយសប្តាហ៍បង្ហាញថានេះជាកម្មវិធីស្ទង់មតិដ៏ល្អបំផុត​នៅអូស្ត្រាលី ដែលមនុស្សម្នាតែងតែជឿជាក់លើទន្នន័យរបស់ពួកគេ។

ស្រស់

អង់គ្លេស​ចាប់ផ្តើម​ចាក់សាកល្បងវ៉ាក់សាំងការពារកូវីដលើមនុស្ស​នៅថ្ងៃនេះហើយ​