រៀន​ពី​បទពិសោធន៍ឈឺចាប់​ ​​ដើម្បី​ធ្វើ​ឲ្យ​ជីវិតទៅមុខបានល្អ​ជាង​មុន
BREAKING NEWS
Search

រៀន​ពី​បទពិសោធន៍ឈឺចាប់​ ​​ដើម្បី​ធ្វើ​ឲ្យ​ជីវិតទៅមុខបានល្អ​ជាង​មុន

មនុស្ស​ដែល​ញញឹម​នៅ​ទី​សាធារណៈ​ទាំងអស់​ សុទ្ធ​ធ្លាប់​ឆ្លង​កាត់​ជីវិត​យំ​យែក ​និង​ស្រែក​ដូច​ក្មេង។ ពួកគេ​គ្រាន់​តែ​មាន​ភាព​ក្លាហាន​ និង​កម្លាំង​ ដើម្បី​ញញឹម​តប​ទៅ​កាន់​ពិភពលោក​នេះ​ប៉ុណ្ណោះ។

ដូច្នេះ​ តើ​ធ្វើ​ដូចម្ដេច​ ដើម្បី​រស់​នៅ​ក្នុង​ជីវិត​មួយ​ពិត​ប្រាកដ​ ដូច​ដែល​ចង់​បាន​ ហើយ​មិន​រញ៉េរញ៉ៃ​ដូច​ក្នុង​រឿង​ដ្រាម៉ា។

នេះ​គឺ​ជា​វិធី ៦ យ៉ាង ​ដែល​អ្នក​អាច​សាកល្បង​បាន​ឥលូវ​នេះ ៖

១. សម្រេច​​អ្វី​ដែល​សំខាន់​សម្រាប់ជីវិតជាង​គេ

វា​មិន​សំខាន់​ទេ​ ថា​វា​ជា​អ្វី។ កុំ​ធ្វើអ្វី​ដែល​អ្នក​គិត​ថា​មនុស្ស​ចង់​ឲ្យ​អ្នក​ធ្វើ។ ឪពុកម្ដាយ ​មិត្តភ័ក្ដិ​ សហគមន៍ ​និង​សង្គម​របស់​អ្នក ​ជា​ទូទៅ​មាន​មតិយោបល់​របស់​ពួកគេ​រៀងខ្លួន។ ​ប៉ុន្តែ​នៅ​ចុង​បញ្ចប់ ​អ្នក​គឺ​ជា​មនុស្ស​តែ​ម្នាក់​គត់​ ដែល​នឹង​នៅ​ក្បែរ​ជីវិត​ខ្លួនឯង​គ្រប់​ពេល។

ធ្វើអ្វី​ដែល​ធ្វើ​ឱ្យ​ខ្លួនឯង​សប្បាយចិត្ត ហើយ​អ្វីៗ​ផ្សេង​ទៀត ​នឹង​ត្រូវ​ជំនួស​មក​វិញ​មិន​ខាន។

២. ទទួល​យក​ហានិភ័យ​បន្ថែម​ទៀត

ពេល​ខ្លះ ​មាន​គ្រោះថ្នាក់​ក្នុង​ជីវិត​ ប៉ុន្តែ​រាល់​រង្វាន់​តែង​មាន​គ្រោះថ្នាក់។ ប្រសិន​បើ​អ្នក​មិន​ដែល​ប្រថុយ​ទេ ​អ្នក​នឹង​មិន​មាន​គ្រោះថ្នាក់​អ្វី​នៅ​ក្នុង​ជីវិត​ឡើយ។

នៅ​ពេល​ដែល​យើង​ក្រឡេក​មើល​ជីវិត​ម្ដងទៀត ​យើង​អាច​នឹង​សោកស្ដាយ ​ចំពោះ​ឱកាស​ដែល​យើង​មិន​បាន​ទទួល ​និង​សាកល្បង​ធ្វើ​វា​សិន។

៣. បង្ហាញ​ក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស​​ម្នាក់

គ្រួសារ​នឹង​ពេញចិត្ត​ក្នុង​ការ​ស្ដាប់ ​បើ​សិន​អ្នក​ចង់​បង្ហាញ​អ្វី​ដល់​ពួកគេ។ បើ​អ្នក​មាន​អារម្មណ៍​ស្នេហា​ចំពោះ​នរណា​ម្នាក់​ សូម​ទៅ​រក​វា​ដូចគ្នា។ កុំ​ទុក​ចោល ​បើ​ស្រលាញ់​ត្រូវ​ក្លាហាន​ចំពោះ​បញ្ហា​នោះ ​យ៉ាង​ហោច​ណាស់​ អ្នក​ក៏​បាន​ដឹង​រឿង​ក្នុង​ចិត្ត​ ច្រើន​ជាង​មិន​បាន​ដឹង​ដែរ។

មាន​វិធី​ជា​ច្រើន​ ដែល​វា​អាច​បញ្ចប់​មន្ទិល​ ដើម្បី​បង្ហាញ​ក្ដី​ស្រលាញ់​ទៅកាន់​នរណា​ម្នាក់។ គ្រាន់​តែ​ទៅ​រក​វា ​អ្នក​មិន​មាន​អ្វី​ត្រូវ​ខាត​បង់​ទេ។

៤. រស់​នៅ​ក្នុង​បច្ចុប្បន្ន

អតីតកាល​ពិត​ជា​សំខាន់​ ដើម្បី​បាន​រៀន​ពី​វា។ អនាគត​ក៏​សំខាន់​ ដើម្បី​ធ្វើការ​ឆ្ពោះ​ទៅ​មុខ។ ទោះ​យ៉ាង​ណា ​នៅ​ចុង​បញ្ចប់​នៃ​ថ្ងៃ​នោះ​ រឿង​តែ​មួយ​គត់​ដែល​មាន ​គឺ​បច្ចុប្បន្ន។

ដូច្នេះ​ចូរ​គិត​អំពី​អតីតកាល​ និង​អនាគត​ ប៉ុន្តែ​ត្រូវ​រស់នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ តែ​ប៉ុណ្ណោះ។

៥. មិន​អើពើ​នឹង​ការ​បរាជ័យ

មិន​ថា​អ្នក​សម្រេចចិត្ត​ធ្វើអ្វី​ក្នុង​ជីវិត​ តែងតែ​មាន​នរណា​ម្នាក់​ មក​ចង្អុល​បង្ហាញ​វិធី​ជា​ច្រើន​ដែល​អ្នក​នឹង​បរាជ័យ។
ដឹង​ថា​មាន​រាល់​អ្នក​ឈ្នះ​ចាញ់ ​ប៉ុន្តែ​មិន​មែន​អ្នក​ចាញ់​ទាំង​អស់​ឈ្នះ​ទេ។ មនុស្ស​ជោគជ័យ​មិន​ចាប់ផ្ដើម​ជោគជ័យ​ទេ។ អ្វី​ដែល​ធ្វើ​ឱ្យ​ពួកគេ​ទទួល​បាន​ជោគជ័យ​គឺ​ពួកគេ​បន្ត​ជំរុញ​តាម​រយៈ​ការ​បរាជ័យ។

៦. កុំ​បន្ទាប​គុណ​តម្លៃ​ខ្លួនឯង

ប្រសិន​បើ​មាន​អ្វី​មួយ​មិន​ស្រួល ​សូម​កុំ​ធ្វើ​វា។ ជីវិត​មិន​មែន​ដំណើរការ​ដូច​ក្នុង​ខ្សែ​ភាពយន្ត​ទេ។ វា​ពោរពេញ​ទៅ​ដោយ​តំបន់​ពណ៌​ប្រផេះ​ និង​ងងឹត​សូន្យ។ ជឿ​ទុកចិត្ត​លើ​សភាវគតិ​របស់​អ្នក ធ្វើអ្វី​ដែល​អ្នក​ចង់​បាន ​ដរាប​ណា​អ្នក​អាច​មើល​ខ្លួនឯង​នៅ​ក្នុង​កញ្ចក់​ ម្នាក់នោះគឺជាអ្នក៕

ចុចអាន៖ សម្រង់សម្តីអត្ថន័យ​នៃ​សុភមង្គល​អាន​ហើយ​ធូរចិត្ត​ច្រើន

ចុចអាន៖កល្យាណមិត្តដែលកម្ររកបានមានសញ្ញាទំាង២០នេះ

ប្រែសម្រួល៖ សាង ស្រីល័ក្ខ