១០ យ៉ាង​ដែលត្រូវដឹងអំពីជំងឺរលាកសួតដោយសារវីរុសកូរ៉ូណាប្រភេទថ្មី​កំពុង​រាតត្បាត​នៅ​ចិន

ថ្មីៗនេះជំងឺរលាកសួតប្រភេទថ្មី កំពុងរីករាលយ៉ាងខ្លាំងនៅក្នុងប្រទេសចិន និងប្រទេសមួយចំនួនទៀតនៅជុំវិញពិភពលោក។ ជំងឺនេះត្រូវបានគេដឹងថាបង្កមកពីវីរុសម្យ៉ាងមានឈ្មោះថា Coronavirus។ ពេលនេះវាកំពុងតែឆ្លងរាលដាល និងបណ្ដាលឲ្យមនុស្សស្លាប់ជិត២០នាក់មកហើយ។ ខាងក្រោមនេះជារឿង ១០ ចំណុចពីជំងឺរលាកសួតប្រភេទថ្មី៖

១. មនុស្សចំនួន ១៧ នាក់ត្រូវបានស្លាប់នៅក្នុងខេត្ត Hubei ប្រទេសចិនគិត​ត្រឹម​ព្រឹក​ថ្ងៃព្រហស្បតិ៍។ អ្នក​ស្លាប់​មាន​អាយុ​ចន្លោះ​ពី ៤៨ឆ្នាំដល់ ៨៩ឆ្នាំ ក្នុង​នោះ​​ ១៥នាក់​មាន​អាយុលើស ៦០ឆ្នាំ។

២. យ៉ាងហោចណាស់មានមនុស្សចំនួន ៥៧០ នាក់នៅក្នុងខេត្តចំនួន ១៨ របស់ប្រទេសចិនរួមទាំង រដ្ឋករតំបន់ស្វយ័ត និងរដ្ឋបាលក្រុងត្រូវបានឆ្លងវីរុស

៣. អ្នកជំងឺភាគច្រើនមានប្រភពមកពីតំបន់ Wuhan របស់ខេត្ត Hubei ដែលមានប្រជាជនប្រមាណ ១១ លាននាក់

៤. ប្រទេសថៃ កូរ៉េខាងត្បូង ជប៉ុន តៃវ៉ាន់ និងសហរដ្ឋអាមេរិកសុទ្ធតែបានរាយការណ៍ថា ករណីជំងឺនេះ បានឆ្លងនៅក្នុងប្រទេសរបស់ខ្លួន

៥. វីរុសកូរ៉ូណាអាចឆ្លងរវាងមនុស្សនឹងមនុស្ស

៦. វីរុសកូរ៉ូណាមានសមត្ថភាពឆ្លងរាលដាលនៅក្នុងតំបន់ជិតខាង

៧. វីរុសនេះត្រូវបានឆ្លងតាមរយៈប្រព័ន្ធដង្ហើមរបស់មនុស្ស

៨. វីរុសកូរ៉ូណាត្រូវបានគេដឹងថាមានប្រភពមកពីសាច់សត្វព្រៃដែលលក់ដោយខុសច្បាប់នៅ Wuhan

៩. វីរុសកូរ៉ូណាអាចវិវត្តខ្លួន

១០. កុមារមិន​ងាយ​ឆ្លងវីរុសនេះទេ។ ចំពោះមូលហេតុនៅតែមិនទាន់ដឹងនៅឡើយ ៕

 

ប្រភព៖ គណៈកម្មការសុខភាពជាតិរបស់ចិន និងកាសែត People’s Daily

ប្រែសម្រួល៖ សន្យា