BREAKING NEWS
Search

ចិន​ម្នាក់ ពាក់ព័ន្ធ​ករណី​លួច​លុយ​តាម​គណនី​ធនាគារ​នោះ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ឲ្យ​ក្រុមហ៊ុន​ ​អឹម​ធួ​អន​ឡាយ ជូនទៅ​កាន់​ព្រលានយន្តហោះ​ខេត្តសៀមរាប​ ដើម្បី​វិលត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​

​ឧ​ត្ត​រ​មានជ័យ ​៖ ​នៅ​ថ្ងៃទី​០១ ខែ​ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​១២​និង​៤០​នាទី ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ​បាន​ធ្វើការ​ប្រគល់​ជនសង្ស័យ​ជា​ជន​ជាតិ​ចិន​០១​នាក់​ ឈ្មោះ​ Yu Wentong ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ​បម្រើការ​នៅ​ក្រុមហ៊ុន​អឹម​ធួ​អន​ឡាញ ដែល​ត្រូវបាន​ប្រធាន​សន្តិសុខ​ក្រុម ហ៊ុន​អូរ​ស្មាច់​រី​ស៊​ត ឃាត់​បញ្ជូន​មក​កាលពី​វេលា​ម៉ោង​១៤​និង​០០​នាទី​ ថ្ងៃ​៣០ ខែ​មេសា ឆ្នាំ​២០១៩ ម្សិល​មិញ​ ដោយ​ចោទប្រកាន់​ពីបទ​លួច​នោះ ទៅ​ឲ្យ​ខាង​ក្រុមហ៊ុន​វិញ ហើយ​ត្រូវ​បាន​ក្រុមហ៊ុន​ជូនទៅ​កាន់​ព្រលានយន្តហោះ​ខេត្តសៀមរាប​ដើម្បី​វិលត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​។​

ករណីនេះ​ ក្រោយពី​សមត្ថកិច្ច​ធ្វើការ​សួរនាំ​ពី​អង្គហេតុ​ឃើញ​ថា គឺ​បទល្មើស​កើត​ឡើ​នៅ​ឯ​ប្រទេស​ចិន ​ក្នុង​កំឡុង​ខែ​៨.៩​ ឆ្នាំ​២០១៨ មក​ម្ល៉េះ ​គឺ​ពុំមែន​ទើបតែ​កើតឡើង​ថ្មីៗ​នៅលើ​ទឹកដី​កម្ពុជា​នោះទេ​និង​ដោយមាន​ការសម្របសម្រួល​ពី​លោក កូយ កាន់​យ៉ា ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ ដោយ​លោក​យល់ឃើញថា​អំពើ​ប្រព្រឹត្តរ​បស់​ជនសង្ស័យ ​គឺ​ពុំទាន់​មាន​ឯកសារ​គ្រប់គ្រាន់​អាចធ្វើ​ការចោទប្រកាន់​បាន ទើប​លោក​អនុញ្ញាត​ឲ្យ​សមត្ថកិច្ច​នគរបាល​យើង​ឃាត់​សួរនាំ​ត្រឹមតែ​រយៈពេល​២៤​ម៉ោង​ប៉ុណ្ណោះ​។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ព្រលានយន្តហោះ​ខេត្ត​សៀមរាប ដើម្បី​ទៅ​ប្រទេស​ចិន​វិញ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114