BREAKING NEWS
Search

U-15 កម្ពុជា បញ្ចប់​ការប្រកួត​ក្នុង​ពាន​យុវជន​អាស៊ីអាគ្នេយ៍​ដោយបាន​ត្រឹម​លេខ​៥ ក្នុង​ពូ​ល​

ការប្រកួត​ពានរង្វាន់ AFF U-15 Championship 2019 ដែល​កម្ពុជា ចូលរួម​ប្រកួត ធ្វើឡើង​នៅ​ប្រទេស​ថៃ ក្នុង​ថ្ងៃ​ប្រកួត​ទី​៥ នេះ កម្ពុជា បានបញ្ចប់​ទៅដោយ​ចាញ់ ក្រុម​ជម្រើសជាតិ​ឡាវ​អាយុ​ក្រោម ១៥​ឆ្នាំ លទ្ធផល ៣​ទល់នឹង​០១ នៅ​ទីលាន​បាល់ទាត់ Chonburi Campus Stadium 2 ក្នុង​ទីក្រុង ឈុន​បូរី ប្រទេស​ថៃ នា​រសៀល​ថ្ងៃ​ច័ន្ទ ទី​០៥ ខែសីហា ឆ្នាំ​២០១៩​។

នៅក្នុង​ការប្រកួត​នេះ​ក្រុម​ជម្រើសជាតិ​ឡាវ​អាយុ​ក្រោម ១៥​ឆ្នាំ បាន​បើក​ការនាំ​មុខមុន ដែល​ទាត់​បាន​ដោយ​កីឡាករ Phomma Khotphouthone នៅ​នាទី​១៩ និង​គ្រាប់​ទី​២ ដោយ​កីឡាករ Damoth Thongkhamsavath នៅ​នាទី​២៨ និង​រក្សា​លទ្ធផល ១២​ទល់​០ ដល់​ចប់​វគ្គ​ទី​១ ខណៈ​នៅ​វគ្គ​ទី​២ ការប្រកួត​អូសបន្លាយ​អស់​រយៈពេល​យូរ​ផង​ទម្រាំ ក្រុម​ជម្រើសជាតិ​ឡាវ​អាយុ​ក្រោម ១៥​ឆ្នាំ បន្ថែម​គ្រាប់​ទី​៣ ពោលគឺ​រក​គ្រាប់​បាល់​បាន​នៅ​នាទី​៨០+១ ដោយ​កីឡាករ Thipphachan Khambai One ហើយ​បន្ត​រក្សា​ដល់​ចប់​ការប្រកួត​។ នេះ​គឺជា​បរាជ័យ​ដទៃ​ផ្សេងទៀត​សម្រាប់ កម្ពុជា បន្ទាប់ពី​ចាញ់​អូស្ត្រាលី ៣-១ កាលពី​ប្រកួត​បើកឆាក ចាញ់ ម៉ាឡេស៊ី ២-០ ប្រកួត​ទី​២ ប្រកួត​ទី​៣ ចាញ់​ថៃ ៤-០ ស្មើ ១-១ ជាមួយ​ព្រុ​ណេ​។

​លទ្ធផល​ចាញ់​នេះ​ផងដែរ នាំ​ឲ្យ​កម្ពុជា ទទួលបាន​ចំណាត់ថ្នាក់​លេខ ៥ ជា​ផ្លូវការ​ប្រចាំ​ពូ​ល B ដោយ​មានតែ ១​ពិន្ទុ​ក្នុង​ដៃ លើ​ក្រុម​លេខ ៦ ព្រុយ​ណេ ដោយ​គ្នា​ត្រង់​គ្រាប់​បាល់​ចំណេញ​ប៉ុណ្ណោះ​។ ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម ១៥​ឆ្នាំ គ្រោង​នឹង​ត្រលប់មក​មាតុប្រទេស​វិញ​នៅ​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៩ នេះ​ផងដែរ​។

ក្នុង​ថ្ងៃ​ជាមួយគ្នានេះ​ផងដែរ អូស្ត្រាលី បាន​យកឈ្នះ​ព្រុយ​ណេ ០​ទល់​៤ ស្របពេល​ដែល​ថៃ ជាមួយ​ម៉ាឡេស៊ី នៅ​មិនទាន់​ប្រកួត​នៅឡើយ​។

នៅក្នុង​ពូ​ល A ឯនោះ​វិញ​ក៏បាន​រកឃើញ​ក្រុម​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ផងដែរ​ដោយ ឥណ្ឌូនេស៊ី និង​វៀតណាម ជា​ក្រុម​ដែល​ដឹក​ដៃ​គ្នា​ឡើងទៅ​វគ្គ​បន្ត ដោយមាន ១៣ និង​១២​ពិន្ទុ លើ​គូប្រកួត​លេខ​រៀង​ទី​៣ ទី​ម័​រ​ខាងកើត ដែល​មានតែ ១៣​ពិន្ទុ​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114