BREAKING NEWS
Search

​ក្រម AC Milan​ចាប់ផ្តើម​រដូវ​កាល​អន់​នៅ Serie A​ក្រោយ​ចាញ់​ក្រុម Udinese០-១

​ក្រុម AC Milan​បាន​ទទួលរង​បរាជ័យ​០-១​ជាមួយ​ក្រុម Udinese​នៅ​ការប្រកួត​បើកឆាក​រដូវ​កាល Serie A កាលពី​ថ្ងៃអាទិត្យ ខណៈដែល​កីឡាករ​ជើង​ថ្មី​សញ្ជាតិ​ប្រេ​ស៊ី​ល Rodrigo Becao របស់​ក្រុម​ម្ចាស់ផ្ទះ រកបាន​គ្រាប់​បាល់​ឈ្នះ​ក្នុង​តង់​ទី​២​។

ក្រុម AC Milan បានបញ្ចប់​រដូវ​កាល​មុន​ជាមួយនឹង​តំណែង​លេខ​៥ ជាហេតុ​ធ្វើ​ឲ្យ​ពួកគេ​គ្មាន​ឱកាស​លេង​នៅ Champions League​ក្នុង​រដូវ​កាល​នេះ​នោះទេ ហើយ​ត្រូវបាន​គេ​បំរាម​ពី​ការប្រកួត Europa League​ទៀត ដោយសារតែ​រូបមន្ត​លេង​ដោយ​យុត្តិធម៌​រឿង​ហិរញ្ញវត្ថុ​។

ពួកគេ​បាន​ផ្លាស់ប្តូរ​គ្រូបង្វឹក​ជាច្រើន​នាក់ ក្នុងនោះ​អតីត​អ្នកចាត់ការ Marco Giampaolo របស់​ក្លិប Sampdoria បាន​បន្តវេន​ពី​លោក Gennaro Gattuso នៅក្នុង​ក្រុម​មួយ​នេះ ដែល​គ្មាន​ការផ្លាស់ប្តូរ​អ្វី​ទាំង​អស់ពី​ក្រុម​កាលពី​រដូវ​កាល​មុន​។

ក្រុម​ជើងឯក​បាល់​អឺរ៉ុប​៧​សម័យកាល​មួយ​នេះ ខ្វះខាត​ភាព​ទាក់ទាញ​ខ្លាំង​នៅ​ការប្រកួត​ក្នុង​ទីក្រុង Unine​នេះ ពេល​ប៉ះ​ជាមួយ​ក្រុម​ដែល​ឈរ​នៅ​លេខ​រៀង​ទី​១២ កាលពី​រដូវ​កាល​មុន​។

ខ្សែប្រយុទ្ធ Krzysztof Piatek របស់​ក្រុម AC Milan​ដែលជា​កំពូល​អ្នករក​គ្រាប់​បាល់​ឈរ​ចំណាត់ថ្នាក់​លេខ​៣​នៅ​ក្របខណ្ឌ Serie A​កាលពី​រដូវ​កាល​មុន កីឡាករ​ប្រេ​ស៊ី​ល Suso និង​កីឡាករ​អេ​ស្ប៉ា​ញ Samu Castillejo ស៊ុត​តែ​មិនបាន​ស៊ុត​បាល់​ចំ​គោលដៅ​ដូចៗ​គ្នា​។

ការ​ទម្លុះ​ភាពទាល់ច្រក បាន​កើតមានឡើង​នៅ​នាទី​៧២ ពេលដែល​កីឡាករ​វ័យ​២៣​ឆ្នាំ Becao ទទួលបាន​បាល់​ជ្រុង​ពី​កីឡាករ Rodrigo De Paul រួច​តែ​តបាល់​ផុត​ដៃ្ន​ក​ចាំទី Gianluigi Donnarumma ចូលទៅក្នុង​សំណាញ់​ទី​ក្រុម AC Milan​។

អ្នកចាំទី Donnarumma បាន​ទះ​បាល់​បញ្ចេញ​ផងដែ​ឬ​ពី​ការ​ស៊ុត​បាល់​របស់​កីឡាករ Kevin Lasagna នៅ​រយៈពេល​ប៉ុន្មាន​នាទី​ក្រោយមក​ប៉ុណ្ណោះ​។

លោក Gianpaolo បាន​និយាយថា លទ្ធផល​អវិជ្ជមាន គឺ​មិនល្អ​នោះទេ ប៉ុន្តែ​លោក​នឹង​ព្យាយាម​វិភាគ​លើ​កម្លាំង​លេង​ក្រុម​របស់លោក និង​បកស្រាយ​រឿងរ៉ាវ​ពិតប្រាកដ​ខ្លះៗ​។

ខណៈនោះ​ដែរ ក្រុម​ជើងឯក Juventus​និង​ក្រុម​ជើងឯក​រង Napoli​បានចាប់ផ្តើម​យុទ្ធនាការ​របស់​ពួកគេ​ជាមួយនឹង​ជ័យជំនះ​ដូចគ្នា កាលពី​ថ្ងៃ​សៅរ៍​៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114