មុនពេលល្បីលំដាប់ពិភពលោក តារា ១០ រូបនេះសុទ្ធតែប្រវត្តិការងារតូចតាច

បុគ្គលជោគជ័យច្រើនរូប សុទ្ធតែធ្លាប់កាត់ឧបសគ្គរាប់មិនអស់ និងជីវិតតស៊ូ ទើបមានថ្ងៃនេះ។ ខាងក្រោមជាតារាៗលំដាប់កំពូលនៅទូទាំងពិភពលោកដែលធ្លាប់ធ្វើការតូចតាចមុនខ្លួនក្លាយជាបុគ្គលិកល្បីល្បាញ៖

តារាសម្ដែងលោក Brad Pitt

មុនក្លាយក្លាយជាតារាសម្ដែងហូលីវូដលោក Brad Pitt ជាអ្នកសិក្សាផ្នែកសារព័ត៌មានប៉ុន្តែលោកបានបោះបង់ការសិក្សាកណ្តាលទីមកធ្វើជាអ្នកលក់ទូទឹកកក ធ្វើជាតៃកុងឡានឱ្យបុគ្គលល្បីៗ និងជាអ្នកលក់អាហារ fast food។

តារាចម្រៀងនាង Madonna

មុនពេល Madonna ក្លាយជាតារាចម្រៀងប៉ុបដែលមានឈ្មោះបោះសំឡេង នាងធ្លាប់បម្រើការនៅហាងនំ Dunkin Donuts ក្នុងរដ្ឋញូវយ៉ក។

តារាចម្រៀងនាង Jennifer Hudson

មុនពេល Jennifer Hudson ក្លាយជាតារាចម្រៀងដ៏មានប្រជាប្រិយ នាងធ្លាប់ជាអ្នករត់តុនៅហាងអាហារសម្រន់ Burger King។

តារាសម្ដែងនាង Rachel McAdams

ទម្រាំក្លាយជាតារាសម្ដែងល្បីម្នាក់ Rachel McAdams ធ្លាប់ធ្វើការជាអ្នកគិតលុយ និងរត់តុនៅហាង Mc Donalds។

តារារ៉េបលោក Kanye West

មុនពេល Kanye West ក្លាយជា “ The Kanye West” លោកធ្លាប់ជាអ្នកបត់ខោអាវនៅហាងសម្លៀកបំពាក់ដ៏ល្បី Gap។

តារាសម្ដែងលោក George Clooney

មុននឹងក្លាយជាតារាហូលីវូដដូចសព្វថ្ងៃ George Clooney ធ្លាប់ដាក់ពាក្យសម្ដែង ប៉ុន្តែត្រូវបានគេបដិសេធ។ ក្រោយតារារូបនេះបានឈប់រៀននៅវិទ្យាល័យ រួចធ្វើការជាអ្នកលក់ស្បែកជើង និងធ្វើការជាអ្នកយាមនៅចម្ការថ្នាំជក់។

តារាសម្ដែងនាង Jennifer Anniston

មុនពេលក្លាយជាតារាសម្តែងទូរទស្សន៍ដ៏ល្បី Jennifer Anniston ធ្លាប់ធ្វើការជាអ្នករត់តុ អ្នកផ្សព្វផ្សាយទូរទស្សន៍ និងជាអ្នកផ្ដល់ព័ត៌មាននៅហាង់លក់កង់។

តារាសម្ដែងលោក Tom Cruise

មុនពេល Tom Cruise ក្លាយជាវីរបុរសនៃរឿង Mission Impossible លោកធ្លាប់ធ្វើការជាអ្នកចុចកណ្តឹងនៅសណ្ឋាគារមួយ។

តារាសម្ដែងលោក Gerard Butler

លោក Gerard Butler បានបញ្ចប់ការសិក្សាជំនាញច្បាប់ ប៉ុន្តេលោកមិនបានបង្ហើបថាខ្លួនធ្លាប់ធ្វើការអ្វីនោះទេ គ្រាន់តែប្រាប់ថា លោកធ្លាប់ត្រូវបានគេបណ្ដេញចេញពីការងារជាច្រើនដងទម្រាំក្លាយជាតារាល្បី។

តារាសម្ដែងលោក Chace Crawford

មុនពេលក្លាយជាបុគ្គលល្បីល្បាញនៅក្នុងកម្មវិធី “Gossip Girl” លោក Chace Crawford  ធ្លាប់ធ្វើការជាអ្នកលក់រាយឲ្យហាង Abercrombie & Fitch ហើយលោកក៏ធ្លាប់ជាអ្នកសារព័ត៌មានដើម្បីយកប្រាក់បន្តការសិក្សា៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ BORNREALIST

ចុចអាន៖ Jungkook ក្រុម BTS និងតារាកូរ៉េច្រើនទៀតរង​ការរិះគន់ក្រោយចូលបារពេលផ្ទុះកូវីដ១៩

ចុចអាន៖ នៅពីក្រោយភាពល្បីល្បាញ Lee Min-ho មានអាថិ៍កំបាំងអ្វីខ្លះដែលយើងមិនដឹង?