BREAKING NEWS
Search

ដឹក​ជិត​ប៉ះ​ខ្សែភ្លើង​ប៉ុណ្ណឹង​ហើយ​ នគរបាល​ចរាចរណ៍​មើល​អត់​ឃើញ

ភ្នំ​ពេ​ញ ៖ រ៉ឺម៉ក​ដឹក​ឥវ៉ាន់​អេតចាយ​ក៏ដូចជា​ទំនិញ​ផ្សេងៗ​ បាន​ដាក់​គរ​ខ្ពស់​សឹង​ដល់​ខ្សែភ្លើង​ធ្វើដំណើរ​តាម​ដង​ផ្លូវ​ជា​រៀងរាល់ថ្ងៃ​ ប៉ុន្តែ​មិនដែល​ឃើញ​នគរបាល​ចរាចរណ៍​ចាប់​ផាកពិន័យ​ដើម្បី​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ឡើយ​។

មន្ត្រី​សាលាសង្កាត់​និរោធ​នៃ​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​ ជា​រៀងរាល់ថ្ងៃ​អ្នក​ធ្វើ​ដំណើរ​បាន​ឃើញ​រ៉ឺម៉ក​ដឹក​ឥវ៉ាន់​ចេញពី​ឃ្លាំង​មួយ​ស្ថិតក្នុង​ភូមិ​ថ្មី​សង្កាត់​និរោធ​ចេញទៅ​ផ្សារ​កាត់​តាម​ដង​ផ្លូវ​ ដែល​មាន​នគរបាល​ឈរ​ព្រោងព្រាត​តាម​ដង​ផ្លូវ​ប៉ុន្តែ​មិន​ដឹង​ជា​យ៉ាង​ដូចម្តេច​បានជា​មិន​ឃើញ​នគរបាល​ចរាចរណ៍​ចាប់​ផាកពិន័យ​បន្តិច​សោះឡើយ​។

មន្ត្រី​ដដែល​បន្ត​ថា ​រ៉ឺម៉ក​ដឹក​ឥ​វ៉ាន់​ចេញពី​ឃ្លាំង​ខាងលើ​ គឺ​ដាក់​គរ​កម្ពស់​សឹង​ដល់​ខ្សែភ្លើង​កាត់​ទទឹង​ផ្លូវ​តែ​នគរបាល​មើល​អត់​ឃើញ​សោះ​។​ តែ​បើ​នគរបាល​លោក​មើល​ឃើញ​វិញ ​គឺ​ប្រជាពលរដ្ឋ​មកពី​ទី​ជន​បទ​ដែល​ធ្វើដំណើរ​តាម​ម៉ូតូ​ចូល​មក​លេង​ក្រុងភ្នំពេញ​ម្តង​ៗ​ គឺ​មិនដែល​គេចផុត​ពី​បង​ៗ​នគរបាល​ចរាចរណ៍​ឡើយ​។

ប្រជាពលរដ្ឋ​ក៏ដូចជា​អ្នកដំណើរ​សំណូមពរ​ដល់​លោកស្នងការ ​សូម​មាន​វិធានការណ៍​ឲ្យ​តឹងរ៉ឹង​ចំពោះ​អ្នក​ដឹក​ឥ​វ៉ា​ន់គរ​ខ្ពស់​បែបនេះ​ផង​។ ព្រោះ​មានតែ​លោកស្នងការ​ទេ ​ដែល​មាន​សិទ្ធិ​បញ្ជា​មន្ត្រី​ថ្នាក់ក្រោម​ឲ្យ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​កុំ​រើសមុខ​ពេក​៕
ន​រា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114