BREAKING NEWS
Search

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង​ការិយាល័យ អ​.​ស​.​ប បើក​សិក្ខាសាលា ស្តីពី​អនុវត្ត​អនុសាសន៍ UP

ភ្នំពេញ ៖ នៅវេលា​ម៉ោង​៨ និង​៤០ នាទី​ព្រឹក​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៩​នេះ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា (​គ​.​ស​.​ម​.​ក​.) និង​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​ប្រទេស​កម្ពុជា សហការគ្នា​រៀបចំ​សិក្ខាសាលា​ថ្នាក់​ជាតិ​លើកទីមួយ ស្តីពី​ការផ្សព្វផ្សាយ និង​ដាក់ឱ្យអនុវត្ត​អនុសាសន៍​ពិនិត្យ​ជា​សកល​តាម​កាលកំណត់ (UPR) ជុំ​ទី​៣ ដែល​កិច្ចប្រជុំ​នេះ​មាន​រយៈពេល​មួយថ្ងៃ​កន្លះ គឺ​ថ្ងៃទី​០៩ និង​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី រាជធានី​ភ្នំពេញ​។​

បើតាម​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា សិក្ខាសាលា​នេះ រៀបចំឡើង​ដោយមាន​សមាសភាព​ចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួមមានៈ តំណាង​ក្រសួង​ស្ថាប័នរដ្ឋ តំណាង​អង្គទូត សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ រួមទាំង​ដៃគូ​អភិវឌ្ឍន៍ ចំនួន​សរុប​ប្រមាណ​ជា ២០០​នាក់​។ សិក្ខាសាលា​នេះ រៀបចំ ឡើង​ក្នុង​គោលបំណង ១. បង្កើន​ការយល់ដឹង​អំពី​យន្តការ UPR និង​ការចូលរួម​របស់​កម្ពុ​ជា​ជាមួយ​ដំណើរការ UPR នេះ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ២. ធ្វើការ​បែងចែក និង​កំណត់​អនុសាសន៍​ទាំង ១៧៣ ដល់​ក្រសួង ស្ថាប័ន​ទទួលបន្ទុក​ដើម្បី​អនុវត្ត ៣. ផ្តល់​វេទិកា​ដល់​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ដៃគូ​អភិវឌ្ឍន៍​ពាក់ព័ន្ធ ចូលរួម និង​ផ្តល់យោបល់ ក្នុងការ​បែងចែក និង​ដាក់ឱ្យអនុវត្ត​អនុសាសន៍​ទាំង​១៧៣ នេះ។

សិក្ខាសាលា​រយៈពេល​មួយថ្ងៃ​កន្លះ​នេះ ថ្ងៃ​ទីមួយ​ធ្វើការ​ផ្សព្វផ្សាយ​អនុសាសន៍ UPR ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ និង​ពិភាក្សា​បែងចែក​អនុសាសន៍​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​អនុវត្ត​។ ចំណែកឯ​ថ្ងៃទី​ពីរ គឺ​ផ្តោតលើ​ការរៀបចំ​ផែនការ​ប្រតិបត្តិ​ក្នុងការ​អនុវត្ត​អនុសាសន៍​ទាំង​១៧៣ ដោយមាន​ការចូលរួម​ធ្វើ​បទ​បង្ហាញ និង​ណែនាំ​ពី​អ្នកជំនាញ​របស់​អង្គការ UPR Info មកពី​ទីក្រុង​ហ្សឺ​ណែវ ផងដែរ​៕

អ​.​ស​.​ប បើក​សិក្ខាសាលា ស្តីពី​អនុវត្ត​អនុសាសន៍ UP

នៅវេលា​ម៉ោង​៨ និង​៤០ នាទី​ព្រឹក​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៩​នេះ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា (​គ​.​ស​.​ម​.​ក​.) និង​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​ប្រទេស​កម្ពុជា សហការគ្នា​រៀបចំ​សិក្ខាសាលា​ថ្នាក់​ជាតិ​លើកទីមួយ ស្តីពី​ការផ្សព្វផ្សាយ និង​ដាក់ឱ្យអនុវត្ត​អនុសាសន៍​ពិនិត្យ​ជា​សកល​តាម​កាលកំណត់ (UPR) ជុំ​ទី​៣ ដែល​កិច្ចប្រជុំ​នេះ​មាន​រយៈពេល​មួយថ្ងៃ​កន្លះ គឺ​ថ្ងៃទី​០៩ និង​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី រាជធានី​ភ្នំពេញ​។

Posted by Kampuchea Thmey Daily on Tuesday, October 8, 2019



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114