BREAKING NEWS
Search

ប្រជាពលរដ្ឋ​រស់នៅ​ម្តុំ​វត្ត​ទូលទំពូង​ផ្ទុះ​ការរិះគន់​ និង​ស្នើ​ឲ្យ​អាជ្ញាធរ​ចាត់វិធានការ​លើ​ករណី​បូជាសព​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព

ភ្នំពេញ​ ៖​ ប្រជាពលរដ្ឋ​ ដែល​មាន​ផ្ទះ​នៅ​ម្តុំ​វត្ត​ទូល​ទំពូង​ បាន​ប្រតិកម្ម​និង​ផ្ទុះ​ការ​រិះគន់​ស្នើ​​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ ត្រូវមាន​វិធានការ​ណែនាំ​ឬ​បិទ​មិន​ឲ្យ​មាន​កន្លែង​បូជាសព​នៅក្នុង​វត្ត​ទូល​ទំពូង​ ខណៈដែល​ផ្សែង​នៃ​ការ​បូជា​សព ​បាន​រំខាន​ដល់​ការរស់នៅ​របស់​ពួកគាត់​ខ្លាំង។

បើតាម​ប្រភពពី​ប្រជាពលរដ្ឋ​រស់​នៅក្បែរនោះ ​បាន​ប្រាប់​កម្ពុ​ជាថ្មី​ឲ្យ​ដឹងថា ពួកគាត់​ពិតជា​មានកា​រ​មិន​សប្បាយចិត្ត​នោះឡើយ ​ស្រប​ពេលដែល​រយៈពេល​មួយ​សប្តាហ៍​មានការ​បូជាសព​រហូត​ដល់​ទៅ​៤​ឬ​៥​ថ្ងៃ​ទៅ​ហើយ។ ហេតុផល​នេះហើយ​ទើប​ពួកគាត់​ស្នើ​​ឲ្យ​អាជ្ញាធរ​ ត្រូវ​មាន​វិធានការ​និង​ចុះ​អប់រំ​ដល់​តា​អាចារ្យ​ឬ​អ្នកគ្រប់គ្រង​វត្ត។

ប្រភព​បាន​បន្ត​ថា ​មូលហេតុ​ ដែល​ពួកគាត់​ស្នើ​​នោះ ​ដោយសារតែ​ពេល​បូជាសព​ម្តងៗ​គឺមាន​ផ្សែង​ចេញពី​មេន​រំខាន​ដល់​សុខភាព​និង​អារម្មណ៍​របស់គាត់​ខ្លាំង​។ ​ខណៈដែល​កន្លង​​មក ​មានការ​ណែនាំ​និង​លើកឡើងថា​កន្លែង​បូជាសព​គឺ​មិន​ឲ្យ​ស្ថិត​នៅក្នុង​ក្រុង​នោះ​ឡើយ។

ជាមួយគ្នានេះ​កម្ពុជា​ថ្មី​នៅ​រសៀល​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៩ ​មិន​អាច​ទំនាក់ទំនង​សុំ​​​ការ​បកស្រាយ​ពី​ខាង​ភាគី​អ្នកគ្រប់គ្រង​ឬ​គណៈកម្មការ​គ្រប់គ្រង​ក្នុង​វត្តមាន​នៅឡើយ​ទេ៕

ប្រជាពលរដ្ឋ​រស់នៅ​ម្តុំ​វត្ត​ទូលទំពូង​ផ្ទុះ​ការរិះគន់​ និង​ស្នើ​ឲ្យ​អាជ្ញាធរ​ចាត់វិធានការ​លើ​ករណី​បូជាសព​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព

Posted by កម្ពុជា ថ្មី on Monday, 14 October 2019



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114