BREAKING NEWS
Search

ហេតុអ្វីនៅលោកខាងលិច​គេមិននិយមយកកូនច្រើនដូចប្រទេសក្រីក្រ?

09/02/2015. Botley, Oxford. Announcement of Page 1 of the 2015 Lib Dem Manifesto. Photo by James Gourley

យើងមិនដែល​ដឹងទេ​ថា តើការចិញ្ចឹមកូនមានតម្លៃថ្លៃកម្រិតណានៅក្នុងប្រទេសអភិវឌ្ឍន៍។
តើជឿអត់ថា​មានការ​គណនា ការចិញ្ចឹមកូនតំាង​ពីកើតរហូត​ឈានដល់វ័យ​ ១៨ ឆ្នាំ​ឪពុកម្តាយនៅប្រទេស​អភិវឌ្ឍន៍ នឹងត្រូវចំណាយប្រាក់យ៉ាងហោចណាស់​ ២សែន៣ម៉ឺន ដុល្លារអាមេរិក។
បើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្មអាមេរិក ការចិញ្ចឹម​ទារកដែលផ្តល់នូវអាហាររូបត្ថម្ភល្អ​ការសិក្សា​ការកម្សាន្តដើម្បីផ្តល់ការលូតលាស់​ទំាង​កាយសម្បទា​និង​ប្រាជ្ញាស្មារតីតាមវ័យរបស់ពួកគេអាចនឹង​ថ្លៃជាង​នេះ​ទៅទៀត។​​
ប្រមាណជា ២០% នៃថវិកាទំាងនោះ​មិនរាប់បញ្ចូលបំណុលនិស្សិតនៅឯ​សាកលវិទ្យាល័យឡើយ។
ខ្មែរ​យើង​គួរមានការពិចារណា ជាពិសេស​ពលរដ្ឋនៅទីជនបទ។ អ្នកស្រុកនៅតែជឿថាការមានកូនច្រើន​នឹង​ផ្តល់ផលល្អទៅអនាគត ប៉ុន្តែ​ស្ត្រីខ្មែរជាច្រើន​មានបញ្ហា​សុខភាពធ្ងន់ធ្ងរនៅពេល​ចូលវ័យ​ជរាដោយសារ​តែ​ការ​មាន​កូនច្រើន​និងមិនមាន​អាហារ​រូបត្ថម្ភគ្រប់គ្រាន់។
តើ​យើងគួរតែមាន​កូន​តែពីរនាក់ដែលមាន​អាហារ​និងឱកាសលូតលាស់និងពេលវេលា​កក់ក្តៅ​​ឱ្យពួកគេគ្រប់គ្រាន់​ឬមួយក៏មានកូនច្រើន​ហើយ​សុខភាពមិនល្អទំាងអស់គ្នា។
ចម្រើន តារា​