BREAKING NEWS
Search

ជនបរទេស​២​នាក់ ​ស្លាប់​ផ្សេង​ពី​គ្នា ​នៅ​ក្នុង​ថ្ងៃបុណ្យ​អុំ​ទូក​ទី​២

ភ្នំពេញ ​៖​ ​​​​ជន​បរទេស​២​នាក់ ​ត្រូវ​បាន​គេ​​ប្រទះ​​​ឃើញ​ដេក​ស្លាប់​នៅ​ក្នុង​ករណី​ផ្សេង​ពី​គ្នា​នៅ​ក្នុង​ពិធីបុណ្យ​​អុំ​ទូក​ទី​២។

សមត្ថ​បាន​ឲ្យ​ដឹង​ថា ​ជនបរទេស​ ដែល​គេ​ប្រទះឃើញ​ស្លាប់​លើក​ទី​១ ​បាន​កើត​ឡើង​វេលា​ម៉ោង​០១​និង​០០​នាទី​ ថ្ងៃ​ទី​១១ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៩​ ​ នៅ​ចំណុច​ផ្ទះ​ជួល​ជាន់​ទី​៣ ផ្ទះ​លេខ​១៦E3Z ផ្លូវ​លេខ​១៤៤ ក្រុម​៤៨ ភូមិ​៦ សង្កាត់​ផ្សារ​កណ្ដាល​ទី​១​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។

សមត្ថកិច្ច​បន្ត​ថា ​សព​ឈ្មោះ GUY IAN ជនជាតិ​អង់គ្លេស (ENGLAND) ភេទ​ប្រុស អាយុ​៥២​ឆ្នាំ​មុខរបរ ទេសចរណ៍ កាន់​លិខិតឆ្លងដែន​លេខ​៥៥៤៤៣០២៤៤។ ក្រោយពី​សភាពការណ៍​កើតឡើង​កម្លាំង​ជំនាញ​ខណ្ឌ និង​ប៉ុស្តិ៍​ បាន​ចុះ​​ទៅ​ដល់ និង​គ្រប់គ្រង​កន្លែង​កើតហេតុ​ ហើយ​រាយការណ៍​ជូន​ព្រះរាជអាជ្ញា​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​ និង ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ការិយាល័យ​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី ផែន​ការងារ​អន្តោប្រវេសន៍​ និង​លោកគ្រូ​ពេទ្យ​កោសលវិច័យ ​រាជធានី​ដើម្បី​បង្កើត​គណៈកម្មការ​ធ្វើ​ការ​ត្រួតពិនិត្យ​កោសល្យវិច័យ​សព។

ជា​លទ្ធផល​តាម​ការពិនិត្យ​របស់​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត​នង សុវណ្ណ​រ័ត្ន​ និង​ការិយាល័យ ជំនាញ​បច្ចេកទេស​ បាន​បញ្ជាក់​ថា សព​ស្លាប់​ដោយសារ​គាំងបេះដូង (​អាច​បណ្ដា​យមក​ពី​ជំងឺ​បេះដូង​)​។ ​នៅ​កន្លែងកើតហេតុ​សម្ភារៈ​សព​រួមមាន​លិខិតឆ្លងដែន​ចំនួន​០២​ក្បាល ​លេខ​៥៥៤៤៣០២៤៤(​ថ្មី​)​និង​លេខ​៥០៦១៦៤៨៩៧(​ផុត​កំណត់​) ​កាត​ផ្សេងៗ​ចំនួន​០៥​សន្លឹក​ សៀវភៅ​ធនាគារ​ABA​ចំនួន​០១​ក្បាល ​កុំព្យូទ័រ​យួរ​ដៃ​ចំនួន​(laptop)០២​គ្រឿង​ លុយ​ដុល្លារ​អាមេរិក​ចំនួន​៦​ដុល្លារ លុយ​ខ្មែរ​ចំនួន​១៨០០​រៀល​ចិញ្ចៀន​ធ្វើ​ពី​លោហធាតុ​ពណ៌​លឿង​ស្លេក​ចំនួន​០១​ ​​កាបូប​ដាក់​ខោអាវ​ចំនួន​០១​ និង​ខោអាវ​មួយ​ចំនួន ​បាន​ប្រគល់​ឲ្យ ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិវិធី ផែនការ​ងារ​អន្តោប្រវេសន៍ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រក្សាទុក។

ក្រោយពី​ពិនិត្យ​រួច ​ខាង​ជំនាញ​បច្ចេកទេស​ បាន​ដឹក​សព​យក​ទៅ​តម្កល់​នៅ​វត្ត​ទឹកថ្លា សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

សមត្ថកិច្ច​បន្តថា ​ករ​ណី​ជនបរទេស​ស្លាប់​លើក​ទី​២​ ​ កើតឡើងកាលពី​វេលា​ម៉ោង​១៧​និង​០០​នាទី​ថ្ងៃ​ទី​១១​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៩ ​នៅ​ចំណុច​ផ្ទះ​ជួល​លេខ​៦៥E២ ជាន់​ទី​២ ផ្លូវ​លេខ​៥១ ក្រុម​២២ ភូមិ​៥ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។

សព​ឈ្មោះ COLLYN MICHEL ALBERT GHISLAIN ជនជាតិ​ប៉ែល​ហ្សិ​ក (BELGIUM) ភេទ​ប្រុស អាយុ​៧១​ឆ្នាំ មុខរបរ ទេសចរណ៍ កាន់​លិខិតឆ្លងដែន​លេខ​EJ900869។

សមត្ថកិច្ច​បញ្ជាក់​ថា ​ក្រោយពី​សភាពការណ៍​កើតឡើង ​កម្លាំង​ជំនាញ​ខណ្ឌ​ និង​ប៉ុស្តិ៍​ បាន​ចុះ​ដល់​ ​​គ្រប់គ្រង​កន្លែង​កើតហេតុ​ ហើយ​រាយការណ៍​ជូន​ព្រះរាជអាជ្ញា ការិយាល័យ បច្ចេកទេស​វិទ្យាសាស្ត្រ ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិវិធី​ផែនការ​ងារ​អន្តោប្រវេសន៍ និង​លោកគ្រូ​ពេទ្យ​កោសលវិច័យ​រាជធានី​ដើម្បី​បង្កើត គណៈកម្មការ​ធ្វើការ​ត្រួត​ពិនិត្យ​កោសល្យវិច័យ​សព។

ជា​លទ្ធផល​តាម​ការពិនិត្យ​របស់​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត​នង សុវណ្ណ​រ័ត្ន​ និង​ការិយាល័យ ជំនាញ​បច្ចេកទេស​បាន​បញ្ជាក់​ថា ​សព​ស្លាប់​ដោយសារ​គាំងបេះដូង (​អាច​បណ្ដា​យមក​ពី​ជំងឺ​បេះដូង​)​។​សម្ភារៈ​សព​រួមមាន​លិខិតឆ្លងដែន​ចំនួន​០១​ក្បាល​លេខ​EJ900869(​ផុត​កំណត់​)​កាត​ផ្សេងៗ​ចំនួន​០៦​សន្លឹក​កុំព្យូទ័រ​យួរ​ដៃ​ចំនួន​(laptop)​ម៉ាក​apple ចំនួន​០១​គ្រឿង​បាន​ប្រគល់​ឲ្យ ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្តន៍​នីតិវិធី ផែនការ​ងារ​អន្តោប្រវេសន៍​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រក្សាទុក​។​

ក្រោយពី​ពិនិត្យ​រួច​ ខាង​ជំនាញ​បច្ចេកទេស​ បាន​ដឹក​សាកសព​យក​ទៅ​តម្កល់​នៅ​វត្ត​ស្ទឹងមានជ័យ​សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114