ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ​កោតសរសើរ​ដល់​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លើ​ការពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​ឱកាស​បុណ្យអុំទូក​

ភ្នំពេញ ​៖ ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៦​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​អាណត្តិ​ទី​៣ នា​ព្រឹក​ថ្ងៃ​ទី​១៤​វិច្ឆិកា បាន​សម្តែង​ការ​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្នុងនាម​ជា ម្ចាស់ផ្ទះ​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ​និង​អកអំបុក​រយះពេល​៣​ថ្ងៃ​និង​បុណ្យ​ឯករាជ្យ​ជាតិ​៩​វិច្ឆិកា​កន្លងទៅ​ទទួល​បាន​លទ្ធ​ផល​យ៉ាង​ល្អប្រសើរ​ដោយ​ទទួល​បាន​ប្រជាពលរដ្ឋ​មក​ទស្សនា​កម្សាន្ត​ជាង​៥​លាន​នាក់ ​ដោយ​ក្តី​សប្បាយ​រីករាយ ជាពិសេស​ការរៀបចំ​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ​ក្នុង​ឱកាស​បុណ្យ​បាន​ល្អ​ប្រសើរ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រីករាយ សប្បាយ​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​រួម​ជាមួយនឹង​ការកែលំអរ​សោ​ភណ្ឌ​ភាព​ទីក្រុង បាន​យ៉ាង​ស្រស់បំព្រង​។

ជា​មួយ​គ្នា​នេះ សកម្មភាព​បង្ក​ចលាចល​នយោបាយ​ដែល​ជា​បំណង​ប្រាថ្នា​របស់​មេ​ឧទ្ទាម​ក្រៅច្បាប់​សម រង្ស៊ី​ ត្រូវ​បាន​ទប់ស្កាត់​។​ ចំណែក​អំពើ​ល្មើស​មាន​លួច ឆក់ ប្លន់​ប្រដាប់​អាវុធ ក្មេង​ទំនើង​ជាដើម​ត្រូវ​បាន​បង្ក្រាប​ជា​បន្តបន្ទាប់​។

ក្នុង​កិច្ចប្រជុំ​សាមញ្ញ​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​អាណត្តិ​ទី​៣​នេះ ក៏បាន​ពិនិត្យ​និង​អនុម័ត​លើ​របៀបវារៈ​ចំនួន​៣​ផង​ដែរ​៕
ស្រីរ័ត្ន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114