BREAKING NEWS
Search

សម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ សោយ​​ទិវង្គត


សម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ បាន​យាង​សោយ​ព្រះ​ទិវង្គត​ក្នុង​ព្រះជន្ម​ ៧៦​ព្រះវស្សា​ នា​វេលា​ម៉ោង ​១២:៣០ ​នាទី ​ថ្ងៃ​ទី​១៨ ​ខែ​វិច្ឆិកា ​ឆ្នាំ២០១៩ ក្នុង​មន្ទីរ​ពេទ្យ​ព្រះរាជាណាចក្រ​ថៃ​ ដោយ​ជរាពាធ។ ​នេះ​បើ​តាម​ទំព័រ​ហ្វេស​ប៊ុក​ផេក​ Royal du Cambodge បាន​ចេញ​​ផ្សាយ​មុន​​នេះ។

ព្រះអង្គ ​ព្រះ​ប្រសូត​នៅ​ថ្ងៃ​ទី​០៨ ​ខែ​មករា​ ឆ្នាំ​១៩៤៣ ​នា​រាជធានី​ភ្នំពេញ ​ទ្រង់​ជា​ព្រះរាជ​បុត្រី​ច្បង​ នៃ​ព្រះករុណា ​ព្រះ​បាទ​សម្តេចព្រះ នរោត្តម សីហនុ ​ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាព​ដែន​ដី ​និង​ឯកភាពជាតិ​ខ្មែរ ​ព្រះបរម​រតនកោដ្ឋ ​ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ និង​អ្នក​ម្នាង ​ផាត់ កាញ៉ុល នាដការី ​នៃ​របាំ​ព្រះរាជទ្រព្យ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114