BREAKING NEWS
Search

​៣យ៉ាងដែលគួរធ្វើបន្ទាន់ពេលមានលុយច្រើន!

សេដ្ឋី Rush Limbaugh គឺជាអ្នកសំដែងជនជាតិអាមេរិក ​និង​អ្នករៀបចំកម្មវិធីវិទ្យុជាអ្នកនិពន្ធក៏​ជាអ្នកអត្ថាធិប្បាយនយោបាយ​ផងដែលមានការវាយតម្លៃ​ថា ​ទ្រព្យសម្បត្តិរបស់លោកនៅឆ្នាំ​២០១៨ ​មានចំនួន ៥៩០ លានដុល្លារអាមេរិក។

លោកបានឱ្យដំបូន្មាន​បីយ៉ាង​ចំពោះ​អ្នកដែលនៅសុខៗ​ទទួលបានទ្រព្យសម្បត្តិ​ដោយស្មានមិនដល់ថាៈ

១ កុំទាន់​ឈប់ពីការងារ
ការឈប់ការងារភ្លាមៗបន្ទាប់ពីមានប្រាក់ គឺជារឿង​ដែលធ្លាប់ធ្វើឱ្យអ្នកមាន​ជាច្រើន​ក្ស័យធនរួចមកហើយ។យើងនៅលើលោកនេះ គ្មាន​អ្នកណាម្នាក់អាចរីកចម្រើនដោយមិនធ្វើការ​ងារនោះ​ទេ ទោះអ្នកខ្ជិល អ្នកខ្សោយ អ្នកមាន កប់ពពក​យ៉ាងណា ពួកគេ​តែងតែត្រូវ​ក្រោកឡើងម​ក ហើយចេញ​ទៅធ្វើការ ។ បុគ្គល​ដែលមិនធ្វើការ​ងារ​ហើយ​មានប្រាក់ច្រើន គេនឹង​ចាយវាយវា រហូត​អស់ពីខ្លួន ចំណែក​ទីតាំងការងារក្នុងសង្គម​ក៏ខកខាន​តាមមិនទាន់គេឯង​ចុងក្រោយ​គេនឹង​បរាជ័យ។ រក្សាការងារប្រចាំថ្ងៃនិង​របៀបដែលធ្វើកន្លងមក មិនថា​ការដាក់ខ្លួន​ ការសន្សំ ការរៀន​សូត្រ​ពី​​បញ្ហា នឹងជួយបង្ហាញ​ផ្លូវ​ដល់យើង​ក្នុងការ​ធ្វើយ៉ាងណា​ឱ្យប្រើប្រាស់ប្រាក់សំណាងនោះបានប្រសើរជាងមុន។

២ អនុវត្ត ទម្លាប់ ៥%របស់ពួកអ្នកមាន​
ច្បាប់ ៥ ភាគរយជាទម្លាប់ដែល​ពួកអ្នកមាន​ចេះមកតគ្នា។ ច្បាប់ ៥ ភាគរយកើតឡើងពីការ​​វិនិយោគជាមធ្យម។ នេះ​ជារបៀបទុកលុយ​ប្រមូល​យក​ការប្រាក់ដែលពួកអ្នកមាន​និយមធ្វើ ដែល​ទុកចោលនៅធនាគារ​ឬជាមួយការវិនិយោគណាមួយ​ដែលតូចៗ​តែមាន​ហានិភ័យ​តិចបំផុត ដែលតែង​នាំ​ត្រឡប់មកវិញនូវការប្រាក់ ច្រើនជាង ៥ ភាគរយក្នុងមួយឆ្នាំ។

ឧទាហរណ៍ ដីនោះលក់បាន ១លានដុល្លារ។ ប្រើទម្លាប់ ៥% នោះនិងនាំ​មកនូវ​ប្រាក់បន្ថែម៥ម៉ឺន ដុល្លារក្នុងមួយឆ្នាំស្រេចទៅហើយ​។ ចុះបើវាកើនជារៀងរាល់ឆ្នាំ? បញ្ហាធំរបស់មនុស្ស​យើង​គឺនៅពេលដែលមាន​លុយ​លានក្នុងដៃ បែរ​ជាចូលចិត្ត​ទៅវិនិយោគ​អ្វី​ដែលទទួលបានផលចំណេញម្តងតរាប់លានតែម្តងហើយ ប្រឈម​និងហានីភ័យ​ខ្ពស់​ដោយមើលរំលង​ទម្លាប់៥ភាគរយនេះ។

៣​ កុំឲ្យមិត្តភក្តិ​ខ្ចីលុយ
បើឱ្យ​គេរាល់គ្នាដឹងថាយើង​កំពុង​មានលុយ មានន័យថា មិនយូរមិនឆាប់ពួកគេ​ធំក្លិនវា​ហើយ​ចង់បានចំណែក​ឬហោចណាស់មកពឹងពាក់ដោយប្រើនុយមនោសញ្ចេតនា។

ពួកគេទាំងអស់អាចចូលមកជាមួយ​ គំនិត​បណ្តាក់ទុនថ្មីៗ គម្រោងថ្មីៗ គំនិតថ្មីៗ ឬមានបញ្ហា​បន្ទាន់ថ្មីដែលត្រូវការ​លុយរបស់យើង។ ពេលដែលលុយចេញពីដៃយើង​ហើយ វាមិនងាយវិលមកវិញនោះទេ។ នោះហើយជាមូលហេតុដែលលុយនិងទំនាក់ទំនងរបស់យើង​នឹងត្រូវវិនាសទៅក្នុងពេលជាមួយគ្នា។ ប្រសិនបើយើង​ព្រម​ឱ្យលុយទៅ​ពួកគេយើង​នឹងបាត់បង់ប្រាក់នោះ ហើយ​ប្រសិនបើតយើង​ព្រមពួកគេនឹងអាក់អន់ចិត្ត។ ចង់គេចបញ្ហានេះ​ហើយបានជាមនុស្ស​ជាច្រើនមិនរើស​យកវិធីអួតអាងសម្តែង​អំពីកម្រិត​ទ្រពសម្បត្តិ​ដែលគេមាននោះទេ។

ពិធីករកម្មវិធីជជែកតាមវិទ្យុលោក Rush Limbaugh កើតនៅ រដ្ឋ Missouri ជាកូនប្រុសរបស់មេធាវីនិងជាអ្នកបើកយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក។គាត់បានបញ្ចប់ Cape Girardeau វិទ្យាល័យ Missouri Central ហើយ​​​បង្កើត​កម្មវិធីជជែកតាមវិទ្យុ ដោយ​ចាប់ផ្តើមនៅរដ្ឋកាលីហ្វ័រញ៉ាក្នុងឆ្នាំ ១៩៨៤ ។

បួនឆ្នាំក្រោយមកកម្មវិធីរបស់គាត់ត្រូវបានចាក់ផ្សាយបន្ថែមទៅកាន់​ទីក្រុងញូវយ៉ក។ បច្ចុប្បន្នRush Limbaugh Show ចាក់ផ្សាយ​ពីរដ្ឋផ្លរីដាជាកម្មវិធីប្រមូលផ្តុំអ្នកស្តាប់ប្រហែល ១៣,២៥ លាននាក់ក្នុងមួយថ្ងៃ និងជាកម្មវិធី​​ដែលមាន​អ្នកស្តាប់​ច្រើនបំផុតនៅអាមេរិក។

នៅទសវត្សឆ្នាំ ១៩៩០ គាត់បានចេញសៀវភៅខ្លះដែលត្រូវបាន​រាប់ចូលក្នុងបញ្ជីលក់ដាច់បំផុតនៅញូវយ៉ក។

Rush Limbaugh ក៏ជាអ្នកនិយាយវិទ្យុ​ដែលមានប្រាក់ខែខ្ពស់បំផុតក្នុងប្រវត្តិ​ប្រព័ន្ធផ្សព្វផ្សាយអាមេរិក គឺ​នៅឆ្នាំ ២០០៦ គាត់បានចុះកិច្ចសន្យានិយាយ​ ក្នុងតម្លៃ ៤០ លានដុល្លារក្នុងមួយឆ្នាំ ជាមួយ​កិច្ចសន្យា​ដប់ឆ្នាំ។

ឡាហ្សូលី

មើល​វីដេអូ​​នេះ​បាន​ដឹង​ថា​ការ​ផ្ដេកផ្ដួល​តាម​សង្គម​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​យើង​កម្រិត​ណា!​

មានសមត្ថភាព​៥យ៉ាងនេះ កុំភ័យខ្លាចជីវិតបរាជ័យ​