BREAKING NEWS
Search

ចង់បានលុយបន្ថែមពីយូធូប កុំរំលង​អត្ថបទនេះ!

Business Insider បានស្រង់សម្តី អ្នកបង្កើតវីដេអូ ផ្សាយ​លើ Youtube ម្នាក់ថា រាល់​វីដេអូរដែល​មាន​ថេរៈវេលា យូរជាង ១០ នាទី ជួយឱ្យប៉ុស្តិ៍របស់នាង រកប្រាក់បានកាន់តែច្រើនឡើងៗ ព្រោះអាចបញ្ចូលដាក់ការផ្សាយពាណិជ្ជកម្មបន្ថែម។

ការដាក់ឃ្លីបផ្សាយពាណិជ្ជកម្មចំនួន ៤ខ្លីៗ  នៅលើវីដេអូតែមួយ គឺជាបច្ចេកទេសដែល Youtube កំពុង​ប្រើ​ដើម្បីបង្កើនប្រាក់ចំណូលឱ្យអ្នកផលិត​មាតិកា​ដាក់ជាមួយ​បណ្តាញ​ខ្លួន។

ដោយប្រើគម្រោង​ធំ ឈ្មោះ​ថា Google AdSense អ្នកទំាង​ឡាយដែលមាន​វីដេអូពេញនិយម​នៅលើ YouTube នឹង​អាច រកបានទឹកប្រាក់ធំតូច ផ្អែកលើអត្រា CPM របស់ពួកគេ ឬចំណាយពេល​របស់ទស្សនិកជន ក្នុងការ​ចូល​មើល វីដេអូ ទំាងនោះ ។

CPM គឺជា​កម្មវិធីដៃគូមួយ​របស់ Youtubeដែល​អនុញ្ញាតឱ្យអ្នកមានវីដេអូល្អៗ អាចរកប្រាក់ចេញពីបណ្តាញរបស់នេះបន្ថែម  តាមរយៈដោយដាក់ការផ្សាយពាណិជ្ជកម្មនៅក្នុងវីដេអូនោះផ្ទាល់តែម្តង​។

តារាយូធូបល្បីៗដែលមានជាងសេដ្ឋីៗផ្នែកកុនទៅទៀត

Google ត្រងយកការផ្សាយពាណិជ្ជកម្មទាំងនេះ ហើយបង់អោយអ្នកបង្កើតវីដេអូ ដោយផ្អែកលើកត្តាដូចជារយៈពេលមើលនិងចំនួនអ្នកចូលមើល។

អ្នកចង់ផ្សាយពាណិជ្ជកម្មលើ youtube បានចំណាយប្រាក់ជាមធ្យម ៤ដុល្លារ​១៨កាក់សម្រាប់ក្នុង ១០០០ views។រីឯ ​Youtube ផ្តល់ឱ្យ​ម្ចាស់វីដេអូ ៣ដុល្លារសម្រាប់​១០០០views។

Google ជាម្ចាស់របស់បណ្តាញ YouTube  ដូច្នេះគេអាច​ផ្សាយពាណិជ្ជកម្មនៅលើ YouTube ដោយប្រើបណ្តាញ Google AdWords ។

ស្រស់