BREAKING NEWS
Search

កន្លែងរកលុយមានច្រើនដែរ ហេតុអី​គ្រប់គ្នា​ចង់តែ​ដាក់វីដេអូលើយូធ្យូបជាង​?

ហេតុផល​គឺគេហទំព័រយូធ្យូបមានទិដ្ឋភាពដ៏ធំអស្ចារ្ស ក្នុងការ​ទទួលបានទស្សនិកជន ។

ជាអ្នកផលិត ជាអ្នកច្នៃប្រឌិត ជាអ្នកសិល្បៈ គ្រប់គ្នា​ចង់បានលុយ តែទន្ទឹម​នឹងនោះ គេ​ក៏​ចង់បានមទីផ្សារ​មួយ​ដែលមាន​មនុស្ស​ច្រើន​ហើយ​ជាទីផ្សារ​ដែលមាន​ស្ថិរភាពនិងច្បាស់លាស់។

យោងតាម influencermarketinghub យូធូប បច្ចុប្បន្ននេះ មាន​អ្នកប្រើប្រាស់ជាង ១,៥ លាននាក់ក្នុងមួយខែៗ។

ពួកគេទំាងនោះ ចូល​មើល YouTube នៅលើឧបករណ៍ចល័ត ដូចជាទុរសព្ទដៃ ក្នុងថេរៈ​វេលា ច្រើនជាងមួយម៉ោងក្នុងមួយថ្ងៃៗ។

បន្ថែមពីនោះ  Smart T.V.s នៅតាមផ្ទះ​ក៏​មើលយូធ្យូបកើនឡើងមិនឈប់ឈរផង​។ ជាការពិតដែលថា Youtube ស្ថិតនៅលំដាប់ទីពីរ បន្ទាប់ពីហ្គូហ្គោល នៅពេលចុង​ប៊ូតុង ស្វែងរក តែដោយសារ​ពួកគេ​ជាក្រុមហ៊ុន​តែមួយ ថាមពលរបស់ Google AdWords បានញាំង​ឱ្យ​យូធ្យូបក្លាយជាឧបករណ៍ផ្តល់មាតិកាកម្សាន្ត ដែលពេញនិយមជាងគេ សម្រាប់បណ្តា​ទស្សនិកជន ក៏​ដូច​ជា អ្នកផ្សាយពាណិជ្ជកម្មទូទាំងពិភពលោក។

ការលំបាកតែមួយគត់គឺគេនៅមិនអាច កំណត់ អត្រាតម្លៃជាក់លាក់សម្រាប់ការចំណាយ លើការផ្សាយពាណិជ្ជកម្មតាមយូធូបទេ។ច្បាប់ទូទៅនៃការផ្សាយតាមអ៊ិនធរណេតគឺ​វាអាស្រ័យលើអ្នកមើល ។​បើមាន​អ្នកចុច​ច្រើន​យើងជាម្ចាស់ផលិតផល​ដែលផ្សាយពាណិជ្ជកម្មនោះនឹងចំណាយកាន់តែច្រើនឡើង។

ទោះយ៉ាងណា យ YouTubeភ្ជាប់ទំនាក់ទំនងអ្នកធ្វើវីដេអូ ជាមួយទស្សនិកជនរបស់ពួកគេកាន់តែជ្រៅឡើងៗ ពីមួយ​ជំនាន់ទៅមួយ​ជំនាន់ ។  វាអនុញ្ញាតឱ្យមើលដឹងពីអ្វីដែលកំពុងកើតឡើងនៅក្នុងនោះ ដូចជា​ ប្រភេទមាតិកាណាពេញនិយមខ្លំាង​។ល។

Editorial Use only
Mandatory Credit: Photo by Olly Curtis/Future/Shutterstock (10341587k)
London United Kingdom – June 4: Detail Of The Youtube Logo Outside The Youtube Space Studios In London
Google UK Offices, London – 4 Jun 2019

ការ​កំណត់គោលដៅសម្រាប់ការ​ពាណិជ្ជកម្មវីដេអូរបស់យើង​សំខាន់ខ្លាំង​។ យុទ្ធនាការវីដេអូនីមួយៗត្រូវ​កំណត់មនុស្សប្រភេទផ្សេងៗគ្នា ពេលដែលចូល​ទិញ AdWords នៅក្នុង Google ។

ជម្រើសយកក្រុមគោលដៅកាន់តែធំទូលាយពេក ឧទាហរណ៍ ស្រីប្រុស​ចាស់ក្មេង​ភាគច្រើន​មិនសូវបានផលល្អដូចជា​​ការកំណត់តូចៗទេ ។ឧទាហរណ៍​វីដដេអូស្នេហា​សម្រាប់វ័យ​ពី​១៨ទៅ២៣ឆ្នាំ​ជាដើម។ ធ្វើយ៉ាងនេះ វីដេអូ​នឹងទៅដល់ពួកគេ​រហ័សជាង​។

ពាក្យគន្លឹះក្នុងការ​រុករកគឺសំខាន់។ ចូរគិតថា តើទស្សនិកជនគោលដៅរបស់យើង និង​វាយពាក្យអ្វីខ្លះនៅលើgoogle ពេលពួកគេស្វែងរកវីដេអូក្នុងYouTube? បើយើងពូកែចាងពាក្យគន្លឺះវីដេអូរបស់យើង​នឹងងាយក្នុងការ​រកឃើញ។

សាយ ពេជ្រ