BREAKING NEWS
Search

ម្ចាស់ប្រេនCPបើកហាងលក់គ្រាប់ពូជរហូតក្លាយជាសេដ្ឋី​ស្តុកស្តម្ភកំពូល​ផុតគេនៅថៃ

គិតត្រឹមថ្ងៃទី ២៥ខែវិច្ឆិការឆ្នាំ២០១៩នេះ បងប្អូនបង្កើតបួននាក់ របស់ត្រកូល Chearavanont នៅតែ​ជាប់លេខមួយ​ខាងមាន​ទ្រព្សម្បត្តិស្តុកស្តម្ភកំពូល​ផុតគេនៅថៃ យោងតាម Forbe។

គ្រួសារនេះកាន់កាប់​ក្រុមហ៊ុន Charoen Pokphand Group ដែលជាក្រុមហ៊ុនដ៏ធំផ្នែក​ផលិតចំណីសត្វនៅប្រទេសថៃ។ ត្រកូលនេះ ក៏កំពុងមាន​ផែនការដ៏មហិច្ឆតាក្នុងការប្រែក្លាយឆ្នេរសមុទ្រភាគខាងកើតរបស់ថៃឱ្យ​ទៅជាមជ្ឈមណ្ឌលបច្ចេកវិទ្យា ដែលមានបណ្តាញ 5G និងរោងចក្ររថយន្តវៃឆ្លាតដំបូងគេនៅអាស៊ី។

Charoen Pokphand Group ជាអ្នក ផលិតចំណីសត្វនិងបសុសត្វធំជាងគេបំផុតមួយរបស់ពិភពលោកដោយមាន ឪពុកអ្នកទំាងបួន ឈ្មោះ Chia Ek Chor ដែល​បានបើកហាងលក់គ្រាប់ពូជនាំចូលពីប្រទេសចិនដល់កសិករថៃតំាំងពីឆ្នាំ ១៩២១ ។
លោក Dhanin Chearavanont ជាកូន​ប្រុស​វ័យ​ក្មេងជាងគេបង្អស់ក្នុងចំណោមកូនទំាំងបួនរបស់លោកChia Ek Chor គឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន CP អស់រយៈពេល ៤៨ និង​បានលាឈប់កាលពីខែឧសភាកន្លងទៅនេះ។

លោកDhanin Chearavanont អង្គុយកណ្តាលជា​កូនប្រុសធំ​របស់ លោកchia ek Chor

បច្ចុប្បន្នគ្រួសារនេះ បានផ្តល់ការងារ​ដល់ពលរដ្ឋថៃជាងមួយសែនពីរម៉ឺន៦ពាន់នាក់និងមានទុនសរុបជាង​២៩ពាន់លានដុល្លារ​អាមេរិក។  ប្រហែលជា ៦៤ ភាគរយនៃប្រាក់ចំណូលរបស់ខ្លួន បានមកពីប្រតិបត្តិការនៅក្រៅប្រទេស ហើយ​៣០ ភាគរយទៀត បានមកពីទីផ្សារក្នុងស្រុករថៃ ចំណែក​ ៦ ភាគរយចុងក្រោយបានមកពីប្រតិបត្តិការនាំចេញ។
ថ្មីៗនេះត្រកូលសេដ្ឋីដដែល បានទិញយក​ Bellisio Foods ដែលជាអ្នកផ្គត់ផ្គង់អាហារក្លាសេធំជាងគេមួយនៅសហរដ្ឋអាមេរិក ក្នុងតម្លៃ ១ ពាន់លានដុល្លារ។ បន្ទាប់មក ក៏​ទិញ​យក  Westbridge Foods ដែលជាអ្នកផលិតបសុបក្សីអង់គ្លេសដ៏ធំផ្សេង ដែលរកចំណូលបានជាង​៥០០លានដុល្លារ​ក្នុងមួយ​ឆ្នាំៗ​។

អាជីវកម្មស្នូលរបស់ក្រុមហ៊ុននៃត្រកូល Chearavanont គឺសត្វចិញ្ចឹមនិងវារីវប្បកម្ម។ ប្រតិបត្តិការបសុសត្វរួមមានកូនមាន់ សាច់មាន់ ពងទានិងជ្រូក។ ក្នុងវារីវប្បកម្មសត្វសមុទ្រសំខាន់ពីរគឺបង្គានិងត្រី។

លោកChia Ek Chor បានភៀសខ្លួនចេញពីភូមិមួយ​ភាគខាងត្បូងនៃប្រទេសចិន ដែលរងគ្រោះដោយព្យុះទីហ្វុងហើយបានចាប់ផ្តើមជីវិតថ្មីនៅក្នុងប្រទេសថៃ ដោយលក់គ្រាប់ពូជបន្លែជាមួយបងប្រុសខ្លួនក្នុងឆ្នាំ ១៩២១ ។ ជិតមួយសតវត្សរ៍ក្រោយមកគ្រួសារនេះ​បានក្លាយជាអ្នកមានបំផុតនៅថៃ។

ចម្រើន តារា