BREAKING NEWS
Search

​ផ្ទះ​ពិត​នៃ​រឿង “The Conjuring” ត្រៀម​បើក​ឲ្យ​ចូល​ទស្សនា​ជា​សាធារណៈ

នៅ​ក្នុង​ឆ្នាំ​២០១៣​រឿង The Conjuring បាន​ដាក់​បញ្ចាំង​នៅ​គ្រប់​រោង​ភាពយន្ត​ដែល​ជា​រឿង​រាវ​ពិត​របស់​គ្រួសារ​លោក Perron ដែល​ផ្ទះ​ទៅ​នៅ Harrisville នៅ​កោះ Rhode ។


នៅ​ក្នុង​ឆ្នាំ​១៩៧០​មាន​រឿង​ហេតុ​ចម្លែក​គួរ​ឱ្យ​ខ្លាច​មួយ​បាន​កើត​ឡើង​ដោយ​សារ​តែ​ការ​ដាក់​បណ្ដាសា​របស់​អាបធ្មប់​មួយ​ដែល​មាន​ឈ្មោះ Bathsheba Sherman ។ ដោយ​បាន​ការ​ជួយ​ពី Ed និង Lorraine Warren ទើប​ធ្វើ​ឱ្យ​គ្រួសារ​របស់​ពួក​គេ​បាន​រួច​ផុត​ពី​ការ​អាក្រក់​ទាំង​អស់​នោះ។

ក្នុង​ឆ្នាំ​នេះ​បី្ដ​ប្រពន្ធ​មួយ​គូរ​គឺ​លោក Cory និង Jennifer Heinzen បាន​ទិញ​ផ្ទះ​ពិត​ដែល​មាន​នៅ​ក្នុង​សាច់​រឿង The Conjuring មាន​ឈ្មោះ​ថា Harrisville នេះ​ ហើយ​ក៏​បាន​ដាក់​ឱ្យ​ចូល​ទស្សនា​ជា​សាធារណៈ​ចំពោះ​អ្នក​ដែល​គាំទ្រ​រឿង​នេះ​និង​អ្នក​ស៊ើបអង្កេត​ផ្សេងៗ​ដើម្បី​ចូល​ទៅ​ធ្វើ​ការ​ស្រាវជ្រាវ​តាម​បទ​ពិសោធន៍​របស់​ខ្លួន។

នៅ​ពេល​មិត្តភ័ក្ដិ​របស់​នាង​បាន​ឃើញ​ការ​លក់​ផ្ទះ​មួយ​នោះ​នៅ​លើ​ប្រព័ន្ធ​សង្គម​ភ្លាម​នោះ​គេ​និង​មិត្តភ័ក្ដិ​ក៏​បាន​សម្រេច​ចិត្ត​ទិញ​យក​ផ្ទះ​ដល់​ល្បី​នោះ។ Cory និង Jennifer បាន​និយាយ​ថា​ទោះ​បី​ជា​រឿង​នេះ​បាន​កើត​ឡើង​យូរ​ណាស់​ក៏​ដោយ​ប៉ុន្តែ​ផ្ទះ​មួយ​នេះ​នៅ​តែ​មាន​ការ​លង​បន្លាច។ ផ្ទះ​មួយ​នេះ​ពិត​ជា​ពិបាក​រស់​នៅ​បន្តិច​ប្រសិន​បើ​អ្នក​ជា​មនុស្ស​ដែល​ខ្លាច​ហើយ​មាន​រឿង​ប្លែកៗ​និង​ចម្លែក​ជា​ច្រើន​ដែល​យើង​បាន​ជួប​ប្រទះ។ តែ​ផ្ទះ​នោះ​ក៏​មាន​បំណែក​នៃ​ប្រវត្តិសាស្ត្រ​ចម្លែក​មួយ​ចំនួន​ដែល​មាន​ភាព​ទាក់ទាញ​ផង​ដែរ​គឺ​មាន​ទ្វារ​បើក​ចំហ​ដោយ​ខ្លួន​ឯង​សំឡេង​និង​បាតុភូត​សំឡេង​អេឡិចត្រូនិក​និង​ប្រអប់​ដាក់​វិញ្ញាណ​ដ៏​អស្ចារ្យ​មួយ​ចំនួន​ទៀត។ Cory ក៏​បាន​និយាយ​ទៀត​ថា​នាង​ពិត​ជា​ពេញ​ចិត្ត​និង​ទំហំ​ផ្ទះ​៨​ម៉ែត្រ​កន្លះ​នេះ​រួម​ទាំង​ទន្លេ​នៅ​ខាង​ក្រោយ​ផ្ទះ​ដែល​មើល​ទៅ​គួរ​ឱ្យ​ស្អាត។

លោក​ស្រី​ដែល​ជា​ម្ចាស់​ផ្ទះ​បាន​និយាយ​ថា​ “ទាំង​អស់​នេះ​​ពិត​ជា​គួរ​ឱ្យ​ចាប់​អារម្មណ៍​ណាស់​ដែល​មាន​រឿង​គួរ​ឱ្យ​ខ្លាច​និង​មាន​ហេតុ​ការណ៍​ជា​ច្រើន​និង​ប្លែកៗ​ដែល​មាន​នៅ​ក្នុង​ផ្ទះ​មួយ​នេះ។ ​ខ្ញុំ​ជា​មនុស្ស​ចូលចិត្ត​ដែល​យើង​មាន​ឱកាស​ចែក​រំលែក​ផ្ទះ​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​មួយ​នេះ​ជា​មួយ​អ្នក​ដទៃ។ សម្រាប់​ការ​ដែល​ដាក់​ឱ្យ​ចូល​ទស្សនា​ដោយ​សេរី​នៅ​មិន​ទាន់​មាន​កាលវិភាគ​ច្បាស់​លាស់​នៅ​ឡើយ​ទេ​ព្រោះ​ម្ចាស់​ផ្ទះ​កំពុង​តែ​ជួសជុល​វា​មុន​និង​ពេល​បើក​ទ្វារ​ដល់​អ្នក​គាំទ្រ​រឿង The Conjuringនិង​អ្នក​ចូល​ចិត្ត​ភាព​ភ័យរន្ធត់។”

ប្រែសម្រួល៖ សន ផានិត