BREAKING NEWS
Search

ស្អាត​ហើយ​ពូកែ​ទៀត! មក​ដឹង​ជីវិត​ពិត​របស់ Youtuber ចិនល្បី​ឈ្មោះ Li Ziqi

អ្នកចូល​ចិត្ត​ការ​ទស្សនា​សង្គម Youtube ​ប្រាកដ​ជា​ស្គាល់​នារី​ដ៏​ស្រស់​ស្អាត​ជនជាតិ​ចិន​ដែល​មាន​ឈ្មោះ​ថា Li Ziqi ដែល​ជា Youtuber កំពុង​ទទួល​បាន​ការ​ចាំ​អារម្មណ៍​ពី​អ្នក​ចូល​ចិត្ត​ប្រព័ន្ធ​សង្គម Youtube ។ ​​ល្បី​តាម​រយៈ​វីដេអូ​ធ្វើ​ម្ហូប​ សំលៀកបំពាក់ ​និង​គ្រឿង​សង្ហាររឹម​ផ្សេងៗ Li Ziqi បាន​ចាប់​ផ្ដើម​ធ្វើ​ជា Youtuber ចាប់​ពី​ឆ្នាំ​២០១៧​នៅ​ពេល​ដែល​នាង​បាន​ត្រឡប់​ទៅ​ជនបទ​វិញ​ដើម្បី​ជួយ​យាយ​របស់​នាង។

នៅ​ថ្ងៃ​ទី​២១​ខែ​សីហា Li Ziqi បាន​បង្កើតគណនី Youtube បី​ថ្ងៃ​ក្រោយ​មក​នាង​បាន​បង្ហោះវីដេអូ​មួយ​ដែល​បាន​ធ្វើ​រ៉ូប​និង​យក​ទំពាំងបាយជូរ​ធ្វើ​ជា​ទឹក​ថ្នាំ​ជ្រលក់។ វីដេអូ​នោះ​ទទួល​បាន​ការ​ចូល​ទស្សនា​ចំនួន​១០,៤​លាន​ដង​និង​ទទួល​បាន​ Like ២៥៤ ០០០​ក្នុង​រយៈ​ពេល​២​ឆ្នាំ។

នៅ​ថ្ងៃ​ទី​២៤​ខែ​កញ្ញា​ឆ្នាំ​២០១៨​ នាង​បាន​បង្ហោះវីដេអូ​មួយ​ដែល​បាន​យក​ឫស្សី​ដែល​បាន​ប្រមូល​មក​យក​ទៅ​ធ្វើ​ជា​គ្រឿង​សង្ហាររឹម​ដោយ​ខ្លួន​ឯង។ មាន​ការ​ចូល​ទស្សនា​ជាង​៣០,១​លាន​ដង​និង​ការ​ Like ៧៨២ ០០០​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ។នៅ​ថ្ងៃ​ទី​៣១​មករា ​ឆ្នាំ​២០១៩​នាង​បាន​បង្ហោះវីដេអូ​មួយ​ទៀត​ដែល​និយាយ​ពី​និទាឃៈរដូវ​វីដេអូ​នោះ​នាង​បាន​ដាក់​ចំណង​ជើង​ថា “Peanut and melon seeds, dried meat, dried fruit, snowflake cake” ដែល​ជា​អាហារ​សម្រន់។ វីដេអូ​មួយ​នេះ​ទទួល​បាន​ការ​ចូល​ទស្សនា​ជាង ​៣៩,៣​លាន​ដង​និង​ការ Like ៥៩៤ ០០០ ក្នុង​រយៈ​ពេល​១០​ខែ។

 

 

 

 

គិត​ត្រឹម​ខែ​វិច្ឆិកា​២០១៩​នាង​ទទួល​បាន​ការ Subscriber ចំនួន​៧,២៨​លាន​នាក់។ ចំណែក​ឯ Twitter មាន​ចំនួន​៩០០០ នាក់​និង​នៅ​លើ​ហ្វេសប៊ុក​មាន​២,៨។ ភាគ​ច្រើន​មនុស្ស​ដែល​ចូល​ចិត្ត​វីដេអូ Li Ziqi ដោយ​សារ​តែ​ការ​រស់​នៅ​បែប​សាមញ្ញ​និង​ការ​រស់​នៅ​ជនបទ​តែ​ពោរពេញ​ទៅ​ដោយ​សុភមង្គល។

Li Ziqi បាន​កើត​នៅ​ថ្ងៃ​ទី​៦​កក្កដា​ឆ្នាំ​១៩៩០​នៅ Pingwu, Mianyang, Sichuan ប្រទេស​ចិន​ដែល​​ Li Ziqi រស់​នៅ​ជា​មួយ​ជីដូន​របស់​នាង។ នៅ​ថ្ងៃ​ទី​១២​កញ្ញា​ឆ្នាំ​២០១៩ ​នាង​បាន​ធ្វើ​ការ​សម្ភាសន៍​ជា​មួយ Goldthread ដែល​ទទួល​បាន​ការ​ចូល​មើល​ដល់​ទៅ​២​លាន​ដង​។ក្នុង​ការ​សម្ភាសន៍​នាង​បាន​និយាយ​ពី​ភាព​លំបាក​ដែល​ជួប​ប្រទះ​ពេល​នាង​នៅ​តូច​ហើយ​បាន​ជំរុញ​ឱ្យ Li Ziqi ចាក​ចេញ​ទៅ​រស់​នៅ​ទីក្រុង​ដើម្បី​ចិញ្ចឹម​ជីវិត។ ពេល​នៅ​ទីក្រុង Li Ziqi នាង​បាន​ធ្វើ​ការ​ជា​ឌីជេ​អ្នក​រត់​តុ​និង​ការងារ​ផ្សេងៗ​ទៀត​រហូត​ដល់​ពេល​ជីតា​របស់​នាង​បាន​ស្លាប់​ទើប​នាង​ត្រឡប់​មក​រស់​នៅ​ជា​មួយ​និង​ជីដូន​របស់​នាង​វិញ​ដើម្បី​មើល​ថែ​ជីដូន​នាង​និង​ចាប់​ផ្ដើម​ជីវិត​ជា Youtuber ៕

ប្រែសម្រួល៖ សន ផានិត