BREAKING NEWS
Search

អាចប្រើ​វិធីនេះការពារកាតធនាគារពេលទូទាត់លែងខ្លាចគេលួចលុយបាន?

ការបន្លំលួចប្រើកាតឥណទាន Credit Card មិនមែនចេះតែធ្វើបានទេកុំភ័យពេក!

ធ្លាប់ពិបាកចិត្ត​ ភ័យខ្លាចហើយ​ស្ទាក់ស្ទើរក្នុងការទាញកាតចេញមកប្រើ? ពិសេសនៅតាម​បណ្តា​ភោជ្ជនីយដ្ឋាន​ ឬទីកន្លែងជាច្រើនទៀត ​ដែល​គេបញ្ចុះតម្លៃសម្រាប់អ្ន​កប្រើកាត យើង​ចង់​បានការបញ្ចុះតម្លៃតែ​ក៏ភ័យខ្លាច​បុគ្គលិក​ហាង​លួចប្រើ?

យោងតាមNertwallet គឺ​គេពន្យល់ថា កាតឥណទានCredit Card មាន​យុទ្ធសាស្ត្រច្រើន​អាច​ការពារ​ប្រឆាំងនឹងការក្លែងបន្លំច្រើនជាង កាតឥណពន្ធ Debit card ឬគេនិយមហៅវាថា VISA។

អូខេ! គឺយ៉ាងនេះណ៎ា ប្រសិនបើមនុស្សអាក្រក់ណា ដែល​ចៃដន្យ​ទទួលបានព័ត៌មានពីCredit Card យើង ពួកគេព្យាយាមលួចវាប្រើ ភ្លាមៗ។ តែពេលយើង​រាយការណ៍ពីការក្លែងបន្លំនេះទៅធនាគារ វា​ជាប្រាក់របស់ក្រុមហ៊ុនកាតឥណទាននោះបាត់ មិនមែនយើងទេ។ គេជាអ្នករ៉ាំបរង នេះជា​ច្បាប់ទូទៅ តែប្រសិនបើយើងមិនរាយការណ៍ យើងជាអ្នករ៉ាប់រង។

ជាទូទៅ ករណីនេះ យើងមាន​ប្រៀបច្រើន ក្នុងការ​ជំទាស់នឹងការចោទប្រកាន់ ឬការ​ទទួលខុសត្រូវនានាក្នុងករណីយើង​ប្តឹងផ្តល់ទៅធនាគារទាន់ពេល។ ករណីមួយ​ទៀត ដែលគេ​លួចប្រើ មុនពេលយកមកឱ្យយើងវិញ គឺខាង​អ្នកទទួលុយ​ត្រូវពិនិត្យ​ហត្ថលេខា ដែលអ្នកប្រើផ្តល់ជូននោះ។ ហេត្ថលេខា​មិនមែនងាយស្រួល​ក្លែងបន្លំនោះទេ ​ពិសេសពេលស៊ីញ៉េលើម៉ាស៊ីនដែលមាន កាម៉េរ៉ា​ថត ប្រសិន​ម្ចាស់ភោជនីយដ្ឋាន​ព្រមទទួល​ស៊ីញ៉េណាមួយ ដែលមិនមែនជា​របស់ពិត គេខ្លួនឯងទេ ​ដែលលំបាកក្នុងការទូទាត់លុយពីធនាគារ។ ម៉្លោះហើយ​គេត្រូវការ​ពិនិត្យ​ស៊ីញ៉េច្បាស់លាស់បំផុត។

បើគេបិទគណនេយ្យយើង មិនទាន់ជាការទទួលខុសត្រូវខាងគេ តែ​ប្រសិន​​បើយើង​មិនប្តឹង ជាការទទួល ខុសត្រូវខាងយើង។
KPT plus នឹងផ្សាយជូនពីវិធីការពារ​ VISA Card ឬ​ Debit​ Cardឆាប់ៗនេះ។

ឡាហ្សូលី

ចុចអាន មូលហេតុ ៦ យ៉ាងដែលត្រូវប្រយ័ត្ន​ចំពោះកាតឥណទាន (credit card)

ចុចអាន ដឹងរឿង​មិនល្អបីយ៉ាងនេះឬនៅ មុនពេលហ៊ាន​ប្រើ creditកាត?