BREAKING NEWS
Search

យល់សប្តិឃើញពស់ អត្ថន័យ​គេតាមស្រលាញ់?

នៅក្នុងជំនឿខ្លះ គេជឿ​ថាការយល់សុបិនឃើញពស់ជាប្រផ្នូលមានស្នេហា តាមពិត​មានលើសពីនេះ​ច្រើនទៀត​ អាស្រ័យ​លើទិដ្ឋភាពនៃសុបិនទំាង​មូល។

១ ពស់ចឹក

ពស់ចឹកអាចជា​មនុស្ស​ប្រុសឬស្រីដែលតាមស្រលាញ់យើងយូរណាស់មកហើយ​ទើបនឹងហ៊ានសារភាព ប៉ុន្តែប្រសិន​បើពស់នោះមានពណ៌ខ្មៅក្រឹប ជា​ប្រផ្នូលឱ្យដឹងមុនថា​ មានមនុស្សដែលយើង​ទុកចិត្ត​ កំពុង​មានល្បិចល្បងធ្វើបាបប្រទុស្តរាយយើងទៅវិញ។​

២ ពស់ពណ៌បៃតង

ជាប្រផ្នូលនៃ​ភាពរីកចម្រើន​រុងរឿងក្នុងឧបាយកលណាមួយ​របស់យើង​ខ្លួនឯង​ ។ ប្រសិនពស់នោះ ចឹកយើង ឬអ្វី​បង្ហាញថា យើងកំពុង​តែ​មានបានក្នុងផ្លូវគ្រោះថ្នាក់។

៣ ពស់ថ្លាន់ធំរួមរឹត

អ្នកធំ ឬមនុស្ស​មានអំណាចណាម្នាក់ដែលនៅពីលើយើង កំពុង​សម្លឹងមកចង់បានយើងដោយក្តីស្រលាញ់មេត្រីភាព។ បើពស់នោះធំហួសហេតុកំពុង​ប្រហារ​អ្នកផ្សេងនៅចំពោះមុខយើង បង្ហាញថា​មានហេតុភេទមិនល្អណាមួយ​កំពុងត្រៀមកើតឡើង​ឆាប់ៗក្នុងចំណោមផៅ​​ញាតិ។

៤ ពស់ដេកស្ងៀម ​បង្ហាញស្រកា

ពស់សកស្រកាមានន័យថា អ្វីៗក្នុងជីវិតយើង​កំពុង​តែ ប្តូរពីចាស់ទៅថ្មី ហើយ​ល្អជាងមុន។

៥ ឃើញពស់គ្រប់ទិសទី

ចូរប្រយត្ន័​ជម្ងឺតំកាត់ឬគ្រោះ​ធម្មជាតិ​ណាមួយ​ដែលខ្លួនយើងពិបាកនឹងគ្រប់គ្រងបាន។

៦ ពស់ចេញពីក្នុងខ្លួន

មានគេនិយាយដើម ឬយើងខ្លួនឯងដែលនឹងមានរឿង​ដោយសារ​មាត់ចចេកចចូច។

៧​ ពស់បើកវែក

អ្វីមួយ​ដែលមានគ្រោះថ្នាក់កំពុងត្រៀមកើតឡើង​ដែលយើងនៅមាន​ពេលគេចវ៉េសពីវាបាន។

ដូចក្នុងចំណាម​របស់អ្នកដែរទេ?

ស្រស់