BREAKING NEWS
Search

អាថ៌កំបាំង​ពីក្រោយ​សំឡេងប្លែក​ៗ​​ក្នុង​ភាពយន្ត​ល្បីៗ​ការ​ពិត​គឺ​បង្កើត​ឡើង​​ពី​សំឡេង​ទាំង​នេះ​សោះ

ការ​ប្រើ​ឧបករណ៍​ដើម្បី​ធ្វើ​ឱ្យ​មាន​សំឡេង​ទឹកភ្លៀង​ឬ​សម្លេង​អ្វី​ផ្សេង​ដើម្បី​ស្តាប់​មើល​ទៅ​ដូច​ជា​ការ​ដូច​ពិតៗ​ក្នុង​វិស័យ​ភាពយន្ត។ សិល្បករ Foley បាន​ធ្វើ​ការងារ​មិន​គួរ​ឱ្យ​ជឿ​នៃ​ការ​ប្រើប្រាស់​របស់​របរ​ប្រចាំថ្ងៃ​ដើម្បី​បង្កើត​សំលេង​ពិសេស​ដែល​ត្រូវ​បាន​ប្រើ​នៅ​ក្នុង​ខ្សែ​ភាពយន្ត​ដែល​យើង​ចូលចិត្ត។ ការ​កែ​លម្អ​និង​ការ​ស្រមើ​ស្រមៃ​គ្មាន​ទី​បញ្ចប់​ជួយ​ឱ្យ​ពួកគេ​ផ្តល់​ឱ្យ​យើង​នូវ​បទ​ពិសោធន៍​មើល​ខ្សែ​ភាពយន្ត​មិន​គួរ​ឱ្យ​ជឿ។

១. ការគ្រហឹមរបស់សត្វចម្លែកគឺត្រដុសលើប៉េងប៉ោង
ដើម្បី​បង្កើត​សំឡេង​គ្រហឹម​ដ៏​ស្មុគស្មាញ​មួយ​នេះ គឺ​ប្រើ​ប៉េងប៉ោង​សាមញ្ញ​មួយ។ ឧទាហរណ៍​នៅ​ក្នុង​ការ​ថត​ឡើងវិញ​នៃ Godzilla ឆ្នាំ ២០១៤ សិល្បករ Foley បាន​ប្រើ​ប៉េងប៉ោង​ដើម្បី​បង្កើត​សំឡេង​គ្រហឹម របស់​សត្វ​ចម្លែក។

២. សំឡេងទឹកភ្លៀងនិងសាច់ចៀន
ពេល​ខ្លះ​សិល្បករ Foley មិន​ចាំ​បាច់​រង់ចាំ​អាកាសធាតុ​អាក្រក់​ដើម្បី​ថត​សំឡេង​ទឹក​ភ្លៀង​ឡើយ។ ក្នុង​ករណី​នេះ​សម្លេង​សាច់​ចៀន​លាន់​នៅ​លើ​ខ្ទះ​គឺ​ល្អ​ឥត​ខ្ចោះ។

៣. សំឡេងខាំបន្លែcelery
សំឡេង​នៃ​ការ​បាក់ឆ្អឹង​ឬ​ការ​កម្ទេច​របស់របរ​នៅ​ក្រោម​ជើង​របស់​សត្វ​ពិត​ជា​មិន​តម្រូវ​ឱ្យ​ស្វែក​រក​វិធី​ស្មុគស្មាញ​មក​ទេ។តាម​ពិត​វា​ជា​វិធី​ដែល​មាន​លក្ខណៈ​ល្អ​ហើយ​រហ័ស​គឺ​ការ​ខាំ​បន្លែcelery។​

៤. សំឡេងសេះដើរ ប្រើ​លលាដ៍​ដូង
នៅ​ពេល​អ្នក​គោះ​ដូង​នៅ​លើ​ផ្ទៃ​រឹង​វា​ធ្វើ​ឱ្យ​មាន​សម្លេង​មួយ ដែល​គេ​អាច​យក​មក​ធ្វើ​ជា​សម្លេង​រទេះ​សេះ​ដើរ​លើ​ដី។

៥. សំឡេងនៃការបាញ់ព្រួញ ប្រើ​ឫស្សី
វា​ពិបាក​ក្នុង​ការ​ចាប់​យក​សម្លេង​ព្រួញ​ហោះ​នៅ​ពេល​កំពុង​ថត អ្វី​ដែល​ពិបាក​ជាង​នេះ​គឺ​ការ​ចាប់​យក​សំលេង​ដែល​កំពុង​រត់​ទាប​ដូច្នេះ​ដំបង​ឫស្សី​អាច​គ្រវី​ជា​សម្លេង​ព្រួញ​បាន។

៦. សំឡេងស្នូរកាំភ្លើងជំនួសដោយប្រដាប់កិប
ប្រដាប់​កិប​គឺ​ជា​វត្ថុ​ដ៏​ល្អ​ឥត​ខ្ចោះ​ដើម្បី​បង្កើត​សម្លេង​នៃ​កាំភ្លើង​បាញ់ គេ​មិន​អនុញ្ញាត​ឱ្យ​សិល្បករ​ប្រើ​កាំភ្លើង​ពិត​បាន​ឡើយ។

៧. ដើរលើព្រិលជំនួសដោយម៉្សៅពោត
ពោត​គឺ​ជំនួស​សម្លេង​ពិត​ដោយ​គេ​យក​វា​ទៅ​ថត​សម្លេង​ក្នុង​ស្ទូឌីយោ។

៨. សំឡេងផ្គរលាន់ ជំនួស​ដោយ​សន្លឹក​អា​លុយ​មី​ញ៉ូម
វត្ថុ​ផ្សេង​គ្នា​អាច​ត្រូវ​បាន​ប្រើ​ដើម្បី​បង្កើត​សម្លេង​ជាក់​ស្ដែង​ហើយ​មួយ​ក្នុង​ចំណោម​វត្ថុ​ទាំងនោះ​គឺជា​សន្លឹក​អាលុយមីញ៉ូម។ ការ​គ្រវី​និង​រញ្ជួយ​នៅ​ពី​មុខ​មីក្រូហ្វូន​អាច​បង្ក​ជា​ផ្គរលាន់​បាន។

៩. សំឡេងដាល់ ជំនួសដោយបំណែក​នៃ​សាច់
ដើម្បី​បង្កើត​សំឡេង​ទះកំផ្លៀង​និង​វាយ​ធ្វើ​បាប​សិល្បករ​ប្រើ​សាច់ឆៅ​ដែល​ធ្លាក់​លើ​ផ្ទៃរឹង។ ពេល​ខ្លះ​ពួកគេ​ក៏​ដាល់​សាច់​ផង​ដែរ។

១០. សំឡេងទោងអាចជំនួសដោយដែកច្រែះ
ដើម្បី​អោយ​មាន​ភាព​ងាយស្រួល​គេ​យក​ដែក​ច្រែះ​មក​ទង្គិច​ឬ​ទម្លាក់​ធ្វើ​ជា​សំឡេង​យោលទោង។

១១. សំឡេងចង្វាក់បេះដូងប្រើធុងសំរាម
ការ​អោប​ឬ​ប៉ះ​គឺ​ជា​សម្លេង​ចង្វាក់​បេះដូង​ដើម្បី​ធ្វើ​ឱ្យ​ស្ថានភាព​កាន់​តែ​រំជួលចិត្ត។ ធុង​សំរាម​មិន​មែន​រ៉ូមែនទិច​ប៉ុន្តែ​វា​អស្ចារ្យ​ណាស់​ក្នុង​ការ​បង្កើត​សម្លេង​ចង្វាក់​បេះដូង។

ប្រែសម្រួល: Blue Sky