BREAKING NEWS
Search

ខែ​វិច្ឆិកា​ឆ្នាំ​២០១៩​ ចាប់​បាន​រថយន្ត​ដឹក​លើស​ទម្ងន់​កំណត់​២៥៥​គ្រឿង និង​ពិន័យ​បាន​ថវិកា​ជាង​៥០០​លាន​រៀល

ភ្នំពេញ ៖ រថយន្ត​ដឹក​លើស​ទម្ងន់​កំណត់​ចំនួន ២៥៥​គ្រឿង ត្រូវបាន​មន្ត្រី​ជំនាញ​ចាប់​ឃាត់ និង​ពិន័យ​បាន​ថវិកា​ជាង ៥​០០​លាន​រៀល ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៩។

យោង​តាម​របាយការណ៍​ដែល​កាសែត​កម្ពុ​ជាថ្មី ទទួលបាន​ពី​ក្រសួង​សាធារណការ និង ដឹកជញ្ជូន ប្រាប់​ឲ្យ​ដឹងថា ក្នុងអំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៩ លេខាធិការដ្ឋាន​របស់​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ចាប់បាន​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់ ចំនួន ២៥៥​គ្រឿង និង​ពិន័យ​បាន​ថវិកា​សរុប​ចំនួន ៥៣២,៨០០,០០០ រៀល។

ចំនួន​រថយន្ត​ ដែល​ចាប់បាន​ទាំងនេះ មានការ​កើនឡើង​ចំនួន​៤៣ គ្រឿង គឺ​ពី ២១២ គ្រឿង ក្នុង​ខែតុលា មក ២៥៥ គ្រឿង ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៩។ ក្នុងចំណោម​រថយន្ត​ដែល​ចាប់បាន​នោះ ផ្ទុក​លើស​ទម្ងន់​ចាប់ពី ៥​តោន រហូតដល់ ៣៤​តោន៕

រ៉ាវុទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114