BREAKING NEWS
Search

លោកជំទាវ​ម៉ែន សំអន សាទរ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ​ដែល​ទើប​តែងតាំង​ថ្មី​

ភ្នំពេញ ៖​ ​​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន​សំអន ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា​និង​អធិការកិច្ច​ បាន​ថ្លែង​នូវ​ការ​អបអរសាទរ​ចំពោះ​លោកស្រី ការ​មែន ម៉ូ​រ៉េ​ណូ (Carmen Moreno) ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ​ដែល​ទើប​តែងតាំង​ថ្មី​សម្រាប់​បន្ត​កិច្ចការ​នៅ​កម្ពុជា។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន​សំអន​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា​និង​អធិការកិច្ច​ថ្លែង​បែបនេះ​ ខណៈ​ទទួល​ជួប​សំណេះសំណាល ជាមួយ​លោកស្រី ការ​មែន ម៉ូ​រ៉េ​ណូ (Carmen Moreno) ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​នៅ​ទីស្តីការក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច នា​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៩។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន​សំអន​បាន​ថ្លែងថា​ ក្នុងនាម​ថ្នាក់ដឹកនាំ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង អធិការកិច្ច និង​ក្នុង​នាម​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ផ្ទាល់ ​សូម​ស្វាគមន៍ លោកស្រី​ការ​មែន ម៉ូ​រ៉េ​ណូ ដែល ត្រូវបានតែងតាំង​ជា ឯកអគ្គរដ្ឋទូត សហភាព អឺរ៉ុប ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ទើបបាន​ចូល​ក្រាប បង្គំ គាល់ ថ្វាយ សារតាំង​ជូន ព្រះករុណា នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៩ កន្លង មកនេះ និង​សូម​ជូនពរ​ដល់​លោកជំទាវ ឯកអគ្គរដ្ឋទូត ទទួល បាន​ជោគជ័យ ក្នុង បេសកកម្ម​ការទូត​នៅ​កម្ពុជា។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន​សំអន ​បាន​អរគុណ​លោកស្រី​ឯកអគ្គរដ្ឋទូត ដែល​បាន អញ្ជើញ មកជួប​ពិភាក្សា​ការងារ​នៅ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធ​សភា និង​អធិការកិច្ច​នា​ថ្ងៃ​ទីនេះ ដែល​ជា​ការ​បន្ត នូវ​មរតក ដ៏ ប្រពៃ ​នៃ​កិច្ច​សហ​ប្រត្តិបត្តិការ​រវាង កម្ពុជា និង​សហភាព​អឺរ៉ុប​។ ​សូម​កោតសរសើរ និង វាយតម្លៃ​ខ្ពស់ ចំពោះ កិច្ចសហប្រតិបត្តិការ ដ៏ ល្អ ប្រសើរ​លើ​គ្រប់​វិស័យ រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​សង្ឃឹមថា ​បេសកកម្ម​ការទូត​របស់​លោកស្រី នៅ​កម្ពុជា នឹង​ជួយ ជំរុញ​ទំនាក់ទំនង​ការទូត ក៏ដូចជា​កិច្ច សហប្រតិបត្តិការ​ទ្វេ​ ភាគី ឲ្យ កាន់​តែមាន​ផ្លែផ្កា ប្រកប ដោយ​សារៈ​សំខាន់ ខ្លាំង ឡើង ថែម ទៀត។

ទំនាក់ទំនង មិត្ត ភាព និង​សហប្រតិបត្តិការ​រវាង​កម្ពុជា និង សហភាព​អឺរ៉ុប មាន ប្រវត្តិ​យូរ​គួរសម អស់​ជាង​២​ទសវត្ស​មកហើយ​។ ភាគី ទាំង ពីរ មាន ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាច្រើន​ជាមួយគ្នា​។

លោកជំទាវ​កិត្តិ​សង្ហ​​​ហ បណ្ឌិត​ថ្លែងបន្តថា សហភាព អឺរ៉ុប បាន ជួយ​កម្ពុជា​ជាច្រើន ជាពិសេស លើ​ស្តារ​ប្រទេសជាតិ និង ការងារ កំណែ ទម្រង់ នា នា​។ សហភាព​អឺរ៉ុប ជាទី​ផ្សារ ដ៏ ធំ ជាង គេ របស់ កម្ពុជា ជាពិសេស សម្លៀក បំពាក់​នាំចេញ​។ តែ​ទំនាក់ទំនង ការទូត​មាន ជួប ប្រទះ បញ្ហា​ខ្លះ​ដោយ សហភាព អឺរ៉ុប កំពុង ពិនិត្យ​ពិចារណា លើ ការ​ភ្ជួរ ប្រព័ន្ធ អនុគ្រោះ ពន្ធ EBA ដល់ កម្ពុជា ដែល​​​អាច ប៉ះ ពាល់ ដល់ ទំនាក់ ទំនង រវាង ភាគី យើង ទាំងពីរ​។ ​ក្នុងនាម​កម្ពុជា​លោកជំទាវ​កិត្តិ​សង្គហ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​គុណ បំណាច់ ដ៏​ធំធេង របស់​សហភាព​អឺរ៉ុប ដែល បាន ជួយឧបត្ថម្ភ​ដល់​កម្ពុជា តាមរយៈ ការ​ផ្តល់ជំនួយ ឥត សំណង និង ប្រាក់ កម្ចីសម្បទាន ក្នុង ដំណាក់កាល ដែល កម្ពុជា ត្រូវការ ជំនួយ ដើម្បី កសាង និង អភិវឌ្ឍន៍ ប្រទេស​។ ជំនួយ និង កិច្ច សហប្រតិបត្តិការ ទ្វេភាគី រវាង​កម្ពុជា និង សហភាព អឺរ៉ុប​ជា​កត្តា ជំរុញ ល្បឿន នៃ​ការស្តារ និង​អភិវឌ្ឍ សង្គម សេដ្ឋកិច្ច កម្ពុជា ឱ្យ សម្រេច បាន ជោគ ជ័យ និង​បាន​ជួយ លើក កម្ពស់ ជីវភាព របស់ ប្រជាជន​កាន់តែ ប្រសើរ ឡើង ជា​លំដាប់​។​

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បាន​ថ្លែង​បន្ថែមថា ស្ថានការណ៍​នយោបាយ​ក​ម្ពុ​ជា មាន​សភាព​ល្អប្រសើ​រ លើ​គ្រប់ ទិដ្ឋភាព រួមមាន នយោបាយ សង្គម សេដ្ឋកិច្ច​។ កម្ពុជា​បាន​រក្សា កំណើន សេដ្ឋកិច្ច​ថេរ ប្រហែល​៧​ភាគរយ ក្នុង​មួយឆ្នាំ និង កាត់ បន្ថយ ភាព​ក្រីក្រ បាន​យ៉ាង​ឆាប់រហ័ស​។ ការបោះ​ឆ្នោត​ជ្រើសតាំង តំណាង រាស្ត្រ នីតិ កាល ទី​៦ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ ២០១៨ បាន ប្រព្រឹត្ត ទៅ ដោយ​រលូន ស្របទៅតាម​ច្បាប់ និង បទបញ្ញត្តិ នានា ទាក់ ទ ង នឹង ការបោះឆ្នោត ដែល​នេះ ពិត ជា បង្ហាញ ពី​ឆន្ទៈ ពិតប្រាកដ និង មោះ មុត របស់​ប្រជាជន​កម្ពុជា ដែល​ជឿជាក់ លើ លទ្ធិ ប្រជាធិបតេយ្យ សេរី ពហុបក្ស​។ ការបោះឆ្នោត មានការ​ចូលរួម ប្រកួត ប្រជែង យ៉ាង សកម្ម ពី គណបក្ស នយោបាយ​ចំនួន ២០ ដោយ មាន ការចូលរួម សង្កេតការណ៍ ពី អ្នក សង្កេតការណ៍​ជាតិ និង​អន្ត រ​ជាតិ ៣១៥ ក្រុម មកពី​៥៤​ប្រទេស​។ នេះ ស បញ្ជាក់ ពី ភាព ស្របច្បាប់ និង ការ​ទទួល ស្គាល់​ថា​ ការបោះឆ្នោត​នេះ មាន តម្លាភាព សេរី យុត្តិធម៌ និង គ្មាន អំពើ ហិង្សា។

សង្ឃឹមថា លោកស្រី​ឯកអគ្គរដ្ឋទូត នឹង​បាន​ស្វែង​យល់ ពី ស្ថានភាព​ពិត​នៅ​កម្ពុជា ពិសេស​គឺ​ការរក្សាបាន​ស្ថិរភាព សន្តិភាព និង​សន្តិសុខ សណ្តាប់ធ្នាប់ ដែលជា​មូលដ្ឋាន​ស្នូល នាំ មក នូវ ការអភិវឌ្ឍន៍​រីកចម្រើន​ជា​បន្តបន្ទាប់​របស់​កម្ពុ​ជា ដែល ផ្ទុយ ពី ការ​បំពង​សំឡេង​ពី​មជ្ឈដ្ឋាន​ខាងក្រៅ ដើម្បី កេង ចំណេញ ផល ប្រយោជន៍ នយោបាយ​នោះ។
ជូនពរ​-​បញ្ចប់​ការងារ​ជាថ្មី​ម្តងទៀត​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បាន​ជូនពរ​លោកស្រី​ឯកអគ្គរដ្ឋទូត​ថ្មី​ប្រកប ដោយ សុខ​ភាពល្អ​បរិបូរណ៍ និង​ជោគជ័យ ដើម្បី សម្រេច បេសកកម្ម ការទូត​របស់​ឯកឧត្តម នៅ​កម្ពុជា។​

ដោយឡែក​លោកស្រី ការ​មែន ម៉ូ​រ៉េ​ណូ (Carmen Moreno) ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​បាន​ថ្លែងថា អំពី​សហភាព​អឺរ៉ុប​សហភាព​អឺរ៉ុប​មាន​សមាជិក ចំនួន​២៨ រដ្ឋ ដោយ​រដ្ឋធានី ប្រុ​ច​សែ​ល​ប្រជាជន ៥១៣.៤៨១.៦៩១ នាក់ (​ប៉ាន់ស្មាន​២០១៩)​ផ្ទៃដី ៤.៤៧៥.៧៥៧ គីឡូម៉ែត្រ​ក្រឡា​ផលិតផល​សង្គម​សរុប​៖១៨,៧ ទ្រី​លាន​ដុល្លារ (​ប៉ាន់ស្មាន ២០១៨)​ផលិតផល​សង្គម​ក្នុង​មនុស្ស​ម្នាក់ ៣.៦៥៥០ ដុល្លារ​ប្រធាន គណៈកម្មាធិការ (Commission) លោកជំទាវ Ursula Von Der Leyen (​ជនជាតិ អាល្លឺម៉ង់​)ប្រធានសភា ឯកឧត្តម​David Sassoli​។​

លោកស្រី ការ​មែន ម៉ូ​រ៉េ​ណូ សហភាព អឺរ៉ុប បាន ថ្លែង​បញ្ជាក់ ថា ការ នាំ ចេញ ពី កម្ពុជា ទៅ សហភាព អឺរ៉ុប កាល ពី ឆ្នាំ ២០ ១៨ មាន ទំហំ ទឹក ប្រាក់ ប្រមា ណ ៥,៤៩ ពាន់ លាន ដុល្លារ ក្នុង ចំនួន នេះ មាន ៥,៣៨ ពាន់ លាន ដុល្លារ ស្ថិត នៅ ក្នុង មុខទំនិញ ដែល ទទួល បាន EBA៕
វិមាន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114