BREAKING NEWS
Search

FAA ទាមទារ​ប្រាក់​៣,៩ លាន​ដុល្លារ​ពី​ក្រុមហ៊ុន Boeing​សម្រាប់​គ្រឿងបន្លាស់​ដែលមាន​បញ្ហា​លើ​យន្ដហោះ​ម៉ូ​ដែល​737 NG

រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ (FAA) កាលពី​ថ្ងៃ​សុក្រ​បាន​ថ្លែងថា​បានស្នើ​ការផាកពិន័យ​ជា​ទឹកប្រាក់​ចំនួន ៣,៩​លាន​ដុល្លារ​លើ​ក្រុមហ៊ុន Boeing Co​ដោយ​ចោទប្រកាន់ថា ក្រុមហ៊ុន​នេះ​មិនបាន​ការពារ​ការដំឡើង​គ្រឿងបន្លាស់​ដែលមាន​បញ្ហា​លើ​យន្តហោះ​ប្រភេទ​737 NG ប្រមាណ ១៣០​គ្រឿង។

នៅក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​សុក្រ ក្រុមហ៊ុន Boeing មិនបាន​សារភាព​នូវ​ការទទួលខុសត្រូវ​នោះឡើយ តែ​បាន​អះអាងថា​ក្រុមហ៊ុន​បានដឹង​ពី​ការព្រួយបារម្ភ​របស់ FAA។

អ្នកនាំពាក្យ​ក្រុមហ៊ុន លោក Charles Bickers បាន​និយាយថា “​យើង​កំពុងធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អតិថិជន​របស់​យើង​ដើម្បី​ចាត់វិធានការ​កែតម្រូវ​ដ៏​សមស្រប​ហើយ”។

គួរ​បញ្ជាក់ថា ក្រុមហ៊ុន​មាន​ពេល​៣០​ថ្ងៃ​ដើម្បី​ឆ្លើយតប មិន​ថា​ជាការ​បង់ប្រាក់​ពិន័យ​តាម​ការចោទប្រកាន់ ឬ​តវ៉ា​ចំពោះ​រឿងនេះ​។ ជាមួយគ្នានេះ ក្រុមហ៊ុន Boeing បានលើកឡើង​ថា​នឹង​ពិនិត្យមើល​ឡើងវិញ​ចំពោះ​ការពិន័យ​នេះ។

FAA បានប្រកាស​កាលពី​ខែមិថុនា​ថា យន្ដហោះ 300 NG និង 737 MAX អាច​ផ្ទុក​គ្រឿងបន្លាស់​ដែល​ផលិត​មិន​ត្រឹមត្រូវ និង​ថា​រដ្ឋបាល​នឹង​តម្រូវឱ្យមាន​ការជួស​ផ្នែក​ទាំងនេះ​ភ្លាមៗ​ឡើយ​។ ការពិន័យ​ដែល​បានប្រកាស​កាលពី​ថ្ងៃ​សុក្រ​នេះ​គឺ​ទាក់ទង​ទៅនឹង​សមាសធាតុ​របស់​យន្តហោះ NG ប៉ុន្តែ FAA បាន​និយាយថា​ខ្លួន​កំពុង​បន្ត​ពិនិត្យមើល​បញ្ហា​នេះ​ឡើងវិញ ព្រោះ​វា​មាន​ទាក់ទង​ជាមួយ​យន្តហោះ​ម៉ូ​ដែល MAX ៕ REUTERS


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114