BREAKING NEWS
Search

អ៊ឹម ជីវ៉ា បរិច្ចាគ​ថវិកា​៨​លាន​រៀល​ជួយ​កុមារ​កំព្រារ ចាស់ជរា​ និង​អ្នកជំងឺ​ជាង​២០០​នាក់​ នា​ឱកាស​ខួបកំណើត

ភ្នំពេញ​ ៖​ តារា​សម្តែង​ដែល​តែង​លេចធ្លោ​លើ​សកម្មភាព​មនុស្សធម៌​លោក​អ៊ឹម ជីវ៉ា នាឱកាស​ថ្ងៃ​ខួបកំណើត​នៅ​ថ្ងៃទី​១០​ ខែធ្នូ ​ឆ្នាំ​២០១៩​នេះ​ បានបង្ហាញ​ពី​ការចែករំលែក​ក្តី​ស្រលាញ់​ដល់​កុមារកំព្រា ចាស់ជរា និង​ប្រជាពលរដ្ឋ​មាន​ជំងឺ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ ឬ ពេទ្យ​រុស្សី​ប្រមាណ​ជាង​២០០​នាក់​ធ្វើ​ឲ្យ​មានការ​គាំទ្រ​និង​លើកសរសើរ​ពី​សំណាក់​ទស្សនិកជន។

លោក អ៊ឹម ជីវ៉ា បាន​បញ្ជាក់ថា «ថ្ងៃនេះ​ជា​ថ្ងៃ​ខួបកំណើត​របស់ខ្ញុំ ខ្ញុំ​សូម​បរិច្ចាគ​ថវិកា​​បន្តិចបន្តួច​ចំនួន ៨ ០០០ ០០០​រៀល ( ប្រាំបី​លាន​រៀល​) ជូន​ចំពោះ​កុមារ​កំព្រារ ចាស់ជរា និង​បងប្អូន​អ្នកជំងឺ​ខ្វះខាត ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យមន្ទី​ពេទ្យ​រុស្សី​ចំនួន​២០០​នាក់ ក្នុងនោះ​រួមមាន​៖ នំ​បុ័ង , ទឹក​សុទ្ធ , ទឹក​ផ្លែឈើ , មី រួមជាមួយ​ថវិការ​ក្នុង​ម្នាក់ៗ​មួយចំនួន»។

លោក​បន្តថា​ «ការបរិច្ចាគ​និង​ជួយ​បងប្អូន​នេះ​គឺ​គោលបំណង​ចង់​ចែករំលែក​នូវ​ទឹកចិត្ត​បន្តិចបន្តួច​ក្នុង​ថ្ងៃកំណើត​ក្នុងកា​រួមចំណែក​ជួយផ្តល់​កម្លាំង​ទឹកចិត្ត​ដល់​ប្អូនៗ​ក្មួយៗ​កុមារ​កំព្រារ អ៊ំ​មីង​លោកយាយ​លោកតា​និង​អ្នកជំងឺ​អោយ​ពួកគាត់​កុំ​អស់សង្ឃឹម កុំ​បាក់​កម្លាំងចិត្ត ចេះ​តស៊ូ​ក្នុង​ជីវិត និង​ឆាប់​ជាសះស្បើយ​ពី​ជំងឺ​ទាំងឡាយ ជា​ពិសេស​ការ​ជួយ​បែបនេះ​គឺ​ក្នុងនាម​ខ្មែរ​តែមួយ​ខ្មែរ​ស្រលាញ់​ខ្មែរ ខ្មែរ​ជួយ​ខ្មែរ»។

តារា​ប្រុស​លោក អ៊ឹម ជីវ៉ា លើកឡើង​ទៀតថា​ «ការបរិច្ចាគ​បែបនេះ​មិនមែនជា​លើកទីមួយ​ទេ​សម្រាប់​លោក​ទេ​ពោលគឺ​លោក​ធ្វើជា​រៀងរាល់ឆ្នាំ បើទោះបី​នេះ​ជា​ថវិកា​រ​បន្តិចបន្តួច តែ​លោក​ចង់​ឲ្យ​បងប្អូន​ដែលមាន​ធនធាន​ច្រើន​និង​មធ្យម ចេះ​ជួយ​ចែករំលែក​គ្នា​ជួយ​អ្នកជំងឺ​ អ្នក​ក្រី​ក្រ​គឺជា​ការ​ល្អ​បំផុត កុំ​ចាំ​ដល់​តែ​មាន​បាន​ច្រើន​បាន​ជួយ មានន័យថា​យើង​មានលទ្ធភាព​ប៉ុណ្ណា​គឺ​ជួយ​ប៉ុណ្ណឹង។

លោក អ៊ឹម ជីវ៉ា និយាយ​បន្តថា «លោក​ក៏​សូម​អរគុណ​ដល់​លោកគ្រូ​អ្នក​គ្រ​ពេទ្យ​នៅ​មន្ទីរពេទ្យ​រុស្សី​ដែល​បាន​ជួយ​សម្របសម្រួល​ក្នុង​ការ​ចុះ​ចែក​អំណោយ​ផង​ដែរ ក្នុង​នោះ​ ក៏​សូម​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា លោក​លោកស្រី អ្នកនាង​កញ្ញា ទស្សនិកជន និង​បងប្អូន​សិល្បករ​សិល្បការិនី​ទាំងអស់​ ដែល​ចូលចិត្ត​អាណិត​ស្រលាញ់​និង គាំទ្រ​លោក​ហើយ​ក៏​គ្មាន​អ្វី​ក្រៅពី​ម្រាមដៃ​ដប់​និង​ការ​អោនលំទោន​គោរព​បងប្អូន​ទេ ​ដែល​តែងតែ រាប់អាន​អាណិត​ស្រលាញ់»។

សូម​ជម្រាបថា​ ​ពិធីជប់លៀង​ខួបកំណើត​របស់​លោក អ៊ឹម ជីវ៉ា គឺ​ប្រព្រឹត្ត​ធ្វើឡើង​នៅ​ភោជនីយដ្ឋាន​វីហ្រី​ន​បឹងត្របែក​នា​ល្ងាច​ថ្ងៃ​ទី​១០ ខែ​ធ្នូ​ ឆ្នាំ​២០១៩​ ដោយមាន​វត្តមាន​អ្នក​សិល្បៈ​ល្បី​ចូលរួម​អបអរ​ផង​នោះ៕
ចាន់​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114