BREAKING NEWS
Search

បុរសចំណាស់ម្នាក់ ត្រូវបានសម្លាប់​ ដោយសារមនុស្សវិកលចរិក វាយនឹងដំបង

ខេត្តឧត្តរមានជ័យ៖ បុរសចំណាស់ម្នាក់ ត្រូវបានស្លាប់បាត់បង់ជិវិតភ្លាមៗនៅកន្លែងកើតហេតុ ដោយសារជនសង្ស័យ ជាមនុស្សវិកលចរិក បានយកដំបងឈើច្រត់ ធ្វើអំពីឈើក្រញូង រូបក្បាលសេះ វាយទៅលើជនរងគ្រោះជាច្រើនកន្លែង។

ជនសង្ស័យ ជាមនុស្ស វិកលចរិកវាយទៅលើជនរងគ្រោះ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត​នោះ បានកើតឡើងកាលពីវេលាម៉ោង០៥និង០០នាទីព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះរបស់ឈ្មោះ ហាន សារួន ភេទស្រី អាយុ៣០ឆ្នាំ ស្ថិតនៅក្នុងភូមិគោកចំបក់ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

អាវុធហត្ថក្រុងសំរោងបានឲ្យដឹងថា មានករណី ហិង្សាដោយចេតនាមានស្ថានទំងន់ បណ្ដាលឲ្យមនុស្សស្លាប់ចំនួន​​ ០១នាក់  បង្កឡើងដោយជនសង្ស័យ  ជាមនុស្សវិកលចរិក បានយកដំបងឈើច្រត់ ធ្វើពីឈើក្រញូង រូបក្បាលសេះ  វាយទៅលើជនរងគ្រោះឈ្មោះ  អាន អ៊ុន  ភេទប្រុស អាយុ ៥៦ឆ្នាំ មានទីលំនៅ ភូមិកើតហេតុ  ខាងលើ បណ្ដាលឲ្យបែកក្បាល ជាច្រើនកន្លែង បណ្តាលឲ្យស្លាប់តែម្តង។

ក្រោយកើតហេតុជនសង្ស័យ ត្រូវបានប្រជាពលរដ្ឋ និងកម្លាំងកងរាជអាវុធហត្ថក្រុងសំរោង ធ្វើការចាប់ខ្លួនយកទៅសួរនាំនៅ មូលដ្ឋាអាវុធហត្ថក្រុងសំរោង ដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕

អត្ថបទ៖ចាន់ ធី