BREAKING NEWS
Search

រឿង “Ip Man 4” រកចំណូលបាន​ដល់ ១ ពាន់លានដុល្លារហុងកុងនៅក្នុង Box Office

ខ្សែភាពយន្ត “Ip Man 4” ពេលនេះបានបំបែកកំណត់ត្រារបស់ Box Office ដោយរកចំណូលបាន ១ពាន់លានដុល្លារហុងកុង ឬប្រមាណជាង ១២៨ លានដុល្លារអាមេរិក ចាប់តាំងពីការចាក់បញ្ចាំងនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៩មក។

ក្រៅពីភាពជោគជ័យលើ Box Office ភាពយន្តនេះក៏បានធ្វើឲ្យលោក Wu Yue ដែលបានសម្តែងជាគ្រូក្បាច់គុណ Taichi ឈ្មោះ Man Zonghua ឈ្នះពានតារាសម្ដែងឆ្នើមផងដែរ។ លោក Wu Yue បានក្លាយជាតួអង្គដ៏គួរឱ្យចាប់អារម្មណ៍របស់ទស្សនិកជន ព្រោះតែឈុតឆាកប្រយុទ្ធមួយទល់នឹងមួយរបស់លោកជាមួយនឹង Ip Man ។ កាយវិការដ៏រហ័សរហួននិងកណ្តាប់ដៃរហ័សរបស់លោក បានធ្វើឲ្យមានការកោតសរសើរយ៉ាងខ្លាំងចំពោះការសម្តែងក្បាច់គុនដ៏ប៉ិនប្រសប់។

លោក Wu Yue គឺជាអ្នកសិល្បៈក្បាច់គុនល្បីល្បាញទូទាំងប្រទេសចិនដែលមានជំនាញខាងក្បាច់គុនជាច្រើនប្រភេទ។ ជាមួយនឹងការខិតខំប្រឹងប្រែងរបស់លោក លោកទទួលបានការទទួលស្គាល់ពីសាធារណជននិងក្រុមអ្នកវិភាគភាពយន្តថា ជាតារាសម្តែងឆ្នើមនៅក្នុងមហោស្រពភាពយន្តអាស៊ីប៉ាស៊ីហ្វិកលើកទី ៥៩ ។

លោកបានសម្តែងសេចក្ដីរីករាយថា “ ខ្ញុំពិតជារំភើបណាស់! និងពិតជារីករាយដែលខ្ញុំអាចទទួលបានពានរង្វាន់នេះ” ។

រឿង “Ip Man 4: វគ្គចុងក្រោយ​នៃ​ស៊េរីរឿងរបស់ Ip Man​ ដែលបានថតនិងបញ្ចាំងដំបូងនៅឆ្នាំ ២០០៨ ។ រឿងនេះដែរមានលោក Donnie Yen ឬកុំកុំ ជាតួឯកទាំង៤វគ្គ ហើយវគ្គនេះជាវគ្គបញ្ចប់នៃខ្សែស្រឡាយរបស់ Ip Man​ ផងដែរ៕

 

អត្ថបទទាក់ទង៖   IP man 4 រំពឹងកក្រើក ស្របពេល​កុំកុំលាឈប់ពីការសម្តែង

អត្ថបទទាក់ទង៖ តារាសម្តែងស្រីអាយុ ១៦ ឆ្នាំ Vanda Margraf បង្ហាញស្នាដៃដំបូងក្នុងរឿង “Ip Man 4”

អត្ថបទទាក់ទង៖ ​ទើបបញ្ចាំង​មួយ​សប្តាហ៍​​​ “Ip Man 4” ​អាចរក​ចំណូល​បានសឹង​មិន​គួរឲ្យជឿ​

 

ប្រែសម្រួល៖ សន្យា