BREAKING NEWS
Search

យុវវ័យ​ដែល​ចង់ប្រលូក​រកលុយ គួរអានអត្ថបទនេះ

មិនថា អ្នកក្មេងប៉ុណ្ណា អ្នកអាចមានសេរីភាព​ហិរញ្ញវត្ថុបាន​ដោយវិធីត្រឹមត្រូវ ដែលចាស់ជំនាន់មុនមិនដែលមាន​ឱកាសដូចសម័យកាលនេះឡើយ។

កិច្ចការ​រកប្រាក់​ជាគោលដៅរបស់មនុស្ស​គ្រប់គ្នា តែយុវវ័យ​សម័យនេះ​ មានសេចក្តីប្រាថ្នាខ្ពស់​ជាង​សម័យ​ណាណា​ទំាងអស់​ក្នុងការក្លាយជាអ្នកមាន​ ទាំងដែលពេល​ខ្វះពួកគេ​នៅ​ជំនាញនិង​ចំណាយពេល​ច្រើន​ហួស​ទៅលើដ្រាម៉ា​តាមបណ្តាញ​សង្គម​។
ជាមួយKPT plus អ្នកអាន​នឹងអភិវឌ្ឍន៍​ប្រសើរជាងមុន ក្នុងការ​ត្រៀម​លក្ខណៈ​ក្លាយជា​អ្នករកប្រាក់ដ៏ចំណាន​។ប្រសិនបើយើង​នៅក្មេង មិនទាន់សូវ​ចេះអត់ធ្មត់ មិនសូវ​រឹតត្បិត​ខ្លួនឯង​រឿង​វិន័យហើយ​ខ្វះផែនការ​វែង​ចូលចិត្ត​ប្រញាប់ៗ​ហើយ​បោះបង់ចោល កុំភ័យ!មិនអីទេ។
យើងអាចចាប់ផ្តើម​អាន​អត្ថបទនេះ​ដើម្បីសមាធិចិត្ត​។ ដើម្បី​រកលុយបាន​យើងអាចចាប់ផ្តើម​ដោយ​៖

១ ស្វែង​​រក​ការងារក្រៅម៉ោង
ហេតុអ្វី? មនុស្សគ្រប់គ្នាគួរតែធ្វើការយ៉ាងហោចណាស់មួយ​ទោះការងារអ្វី​ក៏​ដោយ​ឱ្យតែស្របច្បាប់​វាមិនដែល​ថោកទាប​ទេ។ ដើម្បី​ទទួលបានសាច់ប្រាក់រហ័សគួរ​តែ​ចាប់ផ្តើម​ការងារ​ពីតូចតាច​ តែត្រូវ​ជ្រើស​រើស​ថា​ ការងារណា​ដែលយើង​ងាយជួបIdolហើយ​បានរៀនពីគាត់។ ឧទាហរណ៍ កីឡាវាយកូនគោល​ក្លិបអ្នកមានៗ ឬនៅតាមតំបន់រមណីយដ្ឋាននានាដែល​យើង​ងាយ​បានឃើញ​ជីវិតឯកជន​របស់​ ក្រុមមនុស្ស​ប្រភេទជោគជ័យ ដែល​យើង​ចង់ក្លាយទៅដូច​ពួកគេ​នៅថ្ងៃណាមួយ។ លើសពីប្រាក់ដែលយើងទទួលយើងថែម​ទំាង​បានការអប់រំពី​ជីវិតពិតៗ​ដូចកំពុង​រៀនដោយមិនចាំបាច់បង់លុយ​។

២ ការសរសេរអត្ថបទលើបណ្តាញ​សង្គម​
យើងរស់នៅក្នុងយុគសម័យកាលដែល​មាតិកាលើអ៊ីនធើណេតជា​ដុំ​មាស។ ប្រសិនបើយើង​មាន​ចរិត​អ្នកងប់ងល់​នឹងការសរសេរ​ហើយ​សរសេរមិនចេះនឿយណាយ នេះអាចជាសក្តានុពល​ដ៏ល្អឥតខ្ចោះមួយ​សម្រាប់ការ​រក​ប្រាក់​នៅលើបណ្តាញ​សង្គម​។អាជីវកម្មទំាងអស់ត្រូវការ​គេហទំព័រ​ហើយ​គ្រប់​គេហទំព័រ​ត្រូវ​ការ​អត្ថបទ ចំណែក​អត្ថបទ​ដែលអាចផ្សាយចេញលឿន​គឺអត្ថបទ​ដែល​ត្រូវ​ចិត្ត​អ្នកអាន​​ហើយ​គេជួយចែករំលែក​វាចេញឱ្យយើង។​
សូម្បីតែKPTPlusយើង​កំពុង​ស្វែងរក​ អ្នកពូកែ​សរសេរ​ដែលមានទេពកោសល្យ​ជាមួយនឹងជំនាញជាក់លាក់​ស្តីពីការ​រស់នៅផ្សារភ្ជាប់នឹងអនាគត​កាល មក​ចូលរួមជាមួយក្រុមយើង​ដែរ។

៣ ឈ្មួញកណ្តាល
ការ​ទិញមកលក់បន្ត​នៅតែជាមធ្យោបាយ​រកប្រាក់មួយ​ដ៏ល្អមកទល់នឹង​ពេលនេះ។ សហគ្រិនពិតប្រាកដ​កើតមក​ជាមួយ​ហ្សែនដែល​ចូលចិត្ត​ទិញរបស់មកលក់បន្តយកចំណេញ។ ពួកគេ​ឃើញទំនិញអ្វី​ក៏​ជាប្រាក់ចំណេញ​ដែរ​ដូច្នេះ​គេ​តែង​តែ​ជក់ចិត្ត​ក្នុងការស្វែងរកវត្ថុល្អមកលក់បន្ត​ទោះចំណេញ​តិចតួចយ៉ាងណក្តី​ការ​ទិញទំនិញ​របស់​គេមិនមែន​ខាតលុយ​ទេគឺ​បានលុយ។​ ជំនាញនេះអាចធ្វើឱ្យក្លាយជាអ្នកមានបានយ៉ាង​ស្រល​ដោយ​ហេតុផលពីរ​មួយ​shopping សប្បាយចិត្ត មិនអស់លុយ​ហើយ​ទីពីរ​បានលុយថែមពីការលក់បន្ត។
ពីដំបូងស្តី្រពាណិជ្ជករ​អាមេរិក​វ័យក្មេង​ Sophia Amoruso ម្ចាស់Nasty Gal​បាន​ចាប់ផ្តើមគំនិត​រកស៊ីរបស់នាង​​ជាមួយលុយក្រោម​១០០ដុល្លារ ដោយ​ ទិញសម្លៀកបំពាក់​ថោកៗមក​នៅលើ ebay​ ក្រោយមក​អ្វីៗ ដំណើរការ បានល្អឡើងៗ នាងបានចាប់ផ្តើមបើក​ហាងលក់តាមអ៊ិនធឺរណែតដ៏សាមញ្ញមួយ​ឈ្មោះNasty Gal។ឆ្នាំ​២០១៩​នេះ នាងមាន​ទុនសរុប​ដល់​តម្លៃ ២៨០ លានដុល្លារ​ហើយ។
ឧទាហរណ៍ដ៏អស្ចារ្យមួយទៀតយើង​អាចរៀនបានដែរ គឺBenjamin Keit អាយុត្រឹមតែ ១៦ ឆ្នាំ បានក្លាយជា សេដ្ឋី​ដោយសារ​ការ​ដើរ​ប្រមូល​ទិញនិងលក់បន្តស្បែកជើងកីឡា។

៤ បង្រៀនឯកជន​សម្រាប់អ្នកមានប្រាក់

ឥឡូវនេះ ការរៀនបន្ថែម​ជារឿង​ចាំបាច់​​គ្រប់គ្នា​ចង់រៀន​និងចង់អភិវឌ្ឍន៍មិនថាកុមារ​ឬមនុស្ស​ពេញវ័យ​។ ប្រសិន​បើ​យើង​មានជំនាញមួយ​ដែលអ្នកផ្សេងទៀតចង់រៀន​ ពួកគេឬ​ឪពុកម្តាយពួកគេ​នឹងចំណាយប្រាក់មិនខាន​ឧទាហរណ៍ គ្រូបង្វឹកភាសា ឬកាយសម្បទា យូហ្គា ឌីសាញ ថតរូប ឬ​សន្តិសុខ​អនឡាញ តន្ត្រី​ ។ល។ដែល​ទទួល​ប្រាក់​ម៉ោង​ កាន់តែខ្ពស់ឡើងៗ ។

៥ សិល្បៈច្នៃប្រឌិតលើបណ្តាញ​សង្គម​

ឥឡូវយើងកំពុង​រស់នៅក្នុងយុគសម័យនៃនិទានកថាដែល​បើកភ្នែក​ឡើង​ ហ្វេសប៊ុក​និង​Instagram គឺជា​ដំបូង​គេ មួយ។​ជាមួយ​ជំនាញ​ថតរូប យើង​នឹង​ក្លាយជា​មនុស្សសំខាន់​សម្រាប់​បណ្តា​តារាៗ​ឬ​យុវវ័យ​ដែល​ចង់ទទួល​ល្អជាមួយ​រូបថត​ស្អាតៗ។ ពួកគេមិនខ្លាច​នឹងបង់ប្រាក់ដើម្បីការ​ថតរូបបង្អួតលើបណ្តាញ​សង្គមនោះឡើយ។
ក្រៅ​ពីនោះ​យើង​អាចរកស៊ីជាមួយហ្វេសប៊ុកនិងហ្គូហ្គោលដោយ​បង្កើត​អ្វីមួយ​ដែលអ្នកដទៃ​ចង់មើល​ចូលចិត្ត​តាម​ដានដើម្បីចែក​ប្រាក់ជាមួយ​បណ្តាញពីរនេះ។​អ្វី​ដែល​បង្កើតមកត្រូវតែមានលក្ខណៈពិសេស​មិនច្រំដែល មិនចម្លង និង​មិនសាំញ៉ាំ​ផង។
ការ​កសាងទស្សនិកជនលើ​ប្រព័ន្ធផ្សព្វផ្សាយសង្គម​ត្រូវការ​ដឹងពី​វិធីដើម្បីបង្កើនលំហូរ​ទស្សនិកជននិង​click​។ទោះបីស្រុក​យើងនិយម​លេងហ្វេសប៊ុកជាងគេ​ប៉ុន្តែ​ជាក់ស្តែងទីផ្សារល្អបំផុតសម្រាប់លក់មាតិកា​ឬផលិតផលនាអនាគត​ដ៏ខ្លី​ខាងមុខ​នេះ instagram ។ ប្រសិនបើយើង​អាចបង្កើតសហគមន៍មួយ (Follower)នៅលើ Instagram គឺអាចរកប្រាក់បានយ៉ាងឆាប់រហ័ស។

៦  ការធ្វើប្លុក

ប្រសិនបើ Instagram មិនមែនជាចំណូលចិត្ត​របស់យើង អាច​សាកចាប់ផ្តើមបង្កើត​ប្លុកក៏បាន​ ។ធម្មតា​នឹងមិនរីកចម្រើន​លឿនដូចបណ្តាញ​សង្គមទេប៉ុន្តែ ប្រសិនបើកសាងវាត្រឹមត្រូវវានឹងមានតំលៃវែងឆ្ងាយ​។
ហេតុអ្វី? ព្រោះវាជារបស់យើង មិនមែន​យើង​រស់ពឹងលើMark Zuckerberg នោះទេ។បើ​យើង​ធ្វើវាបានល្អ វាក្លាយជា​ទ្រព្យសម្បត្តិឌីជីថលផ្ទាល់ខ្លួនមួយ​ដែល​ក្រោយៗទៅ​នឹង​កើត​ចេញ​នូវ​វិធីរាប់លានដើម្បី​រកប្រាក់បាន​មិនថា PR ឬផ្សាយពាណិជ្ជកម្ម ឬលក់ផលិតផល​ផ្ទាល់ខ្លួន។

៧ Podcast

វិទ្យុសម័យ​ថ្មី​ដែលគេហៅថាPodcast​កំពុងតែរំកិលមកគ្រប​លើយុគសម័យអ៊ីនធឺណេត ហើយ​ ទីបំផុតអ្នក​ដែល​ពូកែនិយាយ និង​រស់បានស្រួល​។យើង​អាច​ប្រើទូរស័ព្ទ iPhone ជាឧបករណ៍ថតសំលេង។ ឬ​អាចវិនិយោគ​លើ​មីក្រូហ្វូន​កម្រិតស្តង់ដារដែលមាន​ការណែនាំនៅលើអ៊ីនធឺណិត។គុណសម្បត្តិ​នៃ​​Podcastគឺវា​ដើរ​លឿនសម្រាប់​រាល់ឃ្លីបណា​ដែល​និយាយ​រឿងរ៉ាវជុំវិញ​ជីវិតពិតរបស់មនុស្សយើង​។ អាជីវកម្មនេះអាចរីកលូតលាស់បានល្អបំផុត​ប្រសិនបើមាតិការយើង​ល្អ ងាយស្តាប់ងាយយល់ ។

ការងារ​ទំាងនេះ​យើង​អាចចាប់ផ្តើម​ឡើងតំាងពេលដែលយើងកំពុង​រៀន និងមិនទាន់មាន​ជំនាញ​អ្វីមួយ​ជាក់លាក់។ គ្រាន់តែ​យើងមានទេពកោសល្យនិងមាន​ការតំាង​ចិត្ត​ដាក់ខ្លួន​ទទួលយក​មតិ​កែលំអរ​និង​ត្រៀមលក្ខណៈសម្រាប់ទទួលយក​ការរិះគន់​យើងនឹង​អាច​ឆ្ពោះទៅរកគោលដៅបាន។
អាន​ចប់​គិតថា​ចាប់ផ្តើម​មួយណា​ដែរ?
Mr Tomorrow