BREAKING NEWS
Search

ចាប់​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ម្នាក់​ដកហូត​ថ្នាំ​៣៦​កញ្ចប់

ភ្នំពេញ​ ៖​ មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ម្នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ដូនពេញ​ ស្រាវជ្រាវ​ឃាត់ខ្លួន​ព្រមទាំង​ដកហូត​ថ្នាំញៀន​ជាច្រើន​កញ្ចប់​ជា​ភស្តុតាង​ផងដែរ​។

កម្លាំង​ផ្នែក​ជំនាញ​បាន​ឲ្យ​ដឹង​ថា ​លទ្ធផល​បើក​កិច្ចប្រតិបត្តិការ​ស្រាវជ្រាវ​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅ​ថ្ងៃទី​១៥​ ខែមករា ឆ្នាំ​២០២០ វេលា​ម៉ោង​១៦​និង​៣០​នាទី​ដោយ​អនុវត្តន៍​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​លោក ស ថេត អគ្គ​ស្នងការ​រង នឹង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ អធិការដ្ឋាន ប៉ុស្តិ៍ បាន​បើក​ការស្រាវជ្រាវ​បង្ក្រាប​ករណី​ជួញដូរ​ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ស្ថិតនៅ​ចំណុច​ផ្លូវ​រថភ្លើង ក្រុម​២១ ភូមិ​២ សង្កាត់​ស្រះចក​ខណ្ឌដូនពេញ​។

ជា​លទ្ធផល​នៃ​កិច្ចប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន​ម្នាក់​ឈ្មោះ​កាន់ ម៉ី​ចន្ថា ​ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​នឹង​ទីលំនៅ​មិន​ពិតប្រាកដ​(​ជួញដូរ​)​។​ និង​វត្ថុ​តាង​ចាប់​យក​រួមមាន ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​៣៦​កញ្ចប់​តូច។

សមត្ថកិច្ច​បញ្ជាក់​ថា ​មុន​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នោះ​ គឺ​កម្លាំង​ជំនាញ​ខណ្ឌដូនពេញ​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ចំពោះ​ករណី​នោះ​ ជាច្រើន​ថ្ងៃ​មក​ហើយ​មក​ហើយ ​ប៉ុន្តែ​នៅ​ថ្ងៃ​នេះ​ដោយ​កម្លាំង​ជំនាញ​បាន​ក្តាប់​ពីមុខ​សញ្ញា​ច្បាស់ការណ៍​ហើយ​នោះ​ ទើប​ឃាត់​ជនសង្ស័យ​រូប​នោះ​បាន​ព្រមទាំង​ដកហូត​ថ្នាំ​ញៀន​ជាច្រើន​កញ្ចប់​ដូច្នេះ​តែម្តង។

សមត្ថកិច្ច​បញ្ជាក់​ថា ​ចំពោះ​មុខ​កម្លាំង​ជំនាញ​ខណ្ឌប៉ុសិ៍្ត កំពុង​យក​ចម្លើយ​បន្ត​ស្រាវជ្រាវ​រក​បក្ខពួក​និង ក្រុម​ដទៃ​ផ្សេងទៀត ព្រមទាំង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្តតាម​នីតិវិធី​។ ​និង​ទិសដៅ​បន្ត អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ នឹង​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​១១​បន្ត​ជំរុញ​ការស្រាវជ្រាវ​ដើម្បី​បើក​ការ​បង្ក្រាប​ជាប់​ជាប្រចាំ​៕
រស្មី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114