BREAKING NEWS
Search

២​គ្រាប់​របស់​កីឡាករ Kylian MMbappe ជួយ​ឲ្យ​ក្រុម PSG​ឈ្នះ​ក្រុម Monaco៤-១​នៅ Ligue 1

​កីឡាករ Kylian Mbappe រកបាន​២​គ្រាប់​ម្នាក់ឯង ដើម្បី​ធ្វើ​ឲ្យ​គ្រាប់​បាល់​របស់គាត់​ក្នុង​រដូវ​កាល​នេះ ឡើងដល់​២០​គ្រាប់​ពេលដែល​កីឡាករ​ឈ្នះ​ជើងឯក World Cup​ជាមួយ​ក្រុម​ជម្រើសជាតិ​បារាំង​ម្នាក់នេះ លេង​បាន​យ៉ាង​ល្អ អំឡុង​ពេលដែល​ក្រុម Paris Saint-Germain​ឈ្នះ​អតីត​ក្រុម Monaco​របស់គាត់​៤-១ កាលពី​ថ្ងៃ​ពុធ​។

ជ័យជំនះ​នេះដែរ ធ្វើ​ឲ្យ​ក្រុម PSG​មាន​៨​ពិន្ទុ​នាំមុខគេ​នៅលើ​កំពូល​តារាង Ligue 1​។ ពួកគេ​បាន​ចុះបញ្ជី​ផងដែរ សម្រាប់​គ្រាប់​បាល់​ទី​៥០​របស់​ពួកគេ​នៅក្នុង​យុទ្ធនាការ​ក្រុម League​ពី​២០​ប្រកួត​។​
​កីឡាករ Mbappe រកបាន​គ្រាប់​បាល់​របស់គាត់​នៅ​នាទី​២៤ និង​នៅ​នាទី​៩០ ក្នុងនោះ​កីឡាករ Neymar សម្រេចបាន​គ្រាប​បាល់​របស់គាត់​ផងដែរ​នៅ​ម៉ោង​បញ្ចប់​ការប្រកួត​តង់​ទី​១ ជាមួយនឹង​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​។

ដោយឡែក កីឡាករ Pablo Sarabia បាន​បន្ថែម​គ្រាប់​បាល់​១​គ្រាប់​ទៀត​នៅក្នុង​នាទី​៧៣ រយៈពេល​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ ក្រោយ​ពេលដែល​គាត់​ចូល​លេង​ជា​កីឡាករ​បម្រុង​។

ទោះបីជា​យ៉ាងណាក៏ដោយ កីឡាករ Ibrahima Bakayoko ដណ្តើមបាន​គ្រាប់​បាល់​១​គ្រាប់​មកវិញ​សម្រាប់​ក្រុម Monaco ដើម្បី​បំបែក​ពង់​មាន់​របស់​អ្នកចាំទី Kaylor Navas​។​
​គ្រូបង្វឹក Tuchel បានដាក់​តារា​ខ្សែប្រយុទ្ធ​ទាំង​៤​របស់លោក​ឲ្យ​ចូល​លេង គឺ​កីឡាករ Mbappe, Neymar, Mauro Icardi និង​កីឡាករ Angel Di Maria ។​
​ខណៈពេល​នោះដែរ អ្នកចាំទី Benjamin Lecomte របស់​ក្រុម Monaco​សង្គ្រោះបាន​បាល់​២​លើក​ពី​ការប៉ុនប៉ង​របស់​កីឡាករ Mbappe ផងដែរ​នៅក្នុង​តង់​ទី​១៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114