BREAKING NEWS
Search

ខណ្ឌជាច្រើននៅទីក្រុង​បាងកក​ នៅតែរងគ្រោះ​ដោយសារ​ខ្យល់​ពុល​

នាយកដ្ឋាន​ត្រួតពិនិត្យ​ការ​បំពុល​បរិស្ថាន​តាម​រយៈ​គេហទំព័រ Air4Thai.com របស់​ខ្លួន​ បាន​រាយការណ៍​ថា​ខ្លួន​បាន​ប្រមូល​ស្ថានភាព​គុណភាព​ខ្យល់​នៅ​ទីក្រុង​បាងកក​ និង​បរិវេណ​ជុំវិញ​ពី​ស្ថានីយ​ស៊ើបអង្កេត​ចំនួន ៥៣ ។ គិត​ត្រឹម​ម៉ោង ៧ ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ​កំហាប់ធូលីនៅក្នុងខ្យល់​ PM2.5 គឺ​ស្ថិតនៅ 27-66µg/m3 ខណៈ​កម្រិត​ស្តង់ដារ​គឺចំនួន 50 µg/m3។

ខណ្ឌ​ដែល​មាន​គុណភាព​ខ្យល់​អាកាស​មិនល្អ ​រួម​មានខណ្ឌ Wangthonglang ខណ្ឌ Lak Si ខណ្ឌ Bang Khen ខណ្ឌ Lat Krabang ខណ្ឌ Bang Kho Laem ខណ្ឌ Khlong Toei និងខណ្ឌ Khlong Sam។ គួរ​រំលឹក​ថា​ គុណភាព​ខ្យល់​នៅ​ក្នុង​តំបន់​ទាំងនេះ ​ត្រូវ​បាន​គេ​កំណត់​ថា​មិនល្អ​សម្រាប់ខណ្ឌដែល​បាន​រៀបរាប់​ខាងលើ​នេះ​ ធ្វើឲ្យ​ប្រជាជន​រស់នៅ​ក្នុង​តំបន់​ងាយ​រង​នឹង​ជំងឺ​ផ្លូវ​ដង្ហើម​ ឬ​ជំងឺ​បេះដូង​ ចំណែក​មនុស្ស​ចាស់​និង​កុមារ​ដែល​គួរ​តែ​កំណត់​ការ​ព្យាបាល​យូរ​បំផុត។

ទោះ​យ៉ាងណា​ តំបន់​ដែល​រង​ផល​ប៉ះពាល់​មាន​តិច​ជាង ​បើ​ប្រៀបធៀប​ទៅ​នឹង​ម្សិលមិញ​មាន ១៥ តំបន់​ដែល​បាន​រាយការណ៍​ថា​ មិន​បាន​អនុវត្ត​តាម​បទដ្ឋាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល។

នៅ​ប្រទេស​ថៃ​ ​រដ្ឋាភិបាល​ក៏​បានយកចិត្តទុកដាក់​ឲ្យ​ប្រជាជន​ អាច​ពិនិត្យ​មើល​របាយការណ៍​គុណភាព​ខ្យល់​លើ​អាកាស​ដោយខ្លួនឯង តាម​រយៈ​កម្មវិធី​ទូរស័ព្ទ Air4Thai និង​គេហទំព័រ​ផ្សេងៗ​ផង​ដែរ ៕

 

ចុចអាន៖វិបត្តិឧស្ម័នកាបូនិក​ជំរុញគ្រប់គ្នា​ត្រូវ​ធ្វើអ្វីម៉្យាងបន្ទាន់សង្គ្រោះផែនដី

ចុចអាន៖ប្រទេស​ថៃ​ រក​ឃើញ​ស្ត្រី​ថៃ​ដំបូង​ដែល​ឆ្លង​វីរុសរលាក​សួត​ថ្មី​ពី​ប្រទេស​ចិន

 

​ប្រែសម្រួល៖សាង ស្រីល័ក្ខ