BREAKING NEWS
Search

មូលហេតុទាំង ៧នេះហើយដែលស្រ្តីឈប់ដុះសក់

មនុស្សស្រីយើងណាមួយដែលថាមិនស្រឡាញ់សក់វែង សក់ក្រាស់ និងសក់មានសុភាពល្អទៅ? ស្ត្រីគ្រប់គ្នាស្រឡាញ់សក់ និងចង់់ឲ្យវាដុះលូតលាស់ល្អ។  ប៉ុន្តែស្របពេលដែលស្រ្តីប្រាថ្នាចង់បានសក់ស្អាត សក់របស់យើងបែរជាកាន់តែស្ដើង និងឈប់លូតលាស់ដោយមិនដឹងមូលហេតុទៅវិញ។

វាមានបុព្វហេតុជាច្រើនពាក់ព័ន្ធនឹងបញ្ហានេះ។ បញ្ហាសក់នេះទាក់ទងនឹងរបៀបរស់នៅមិនល្អ ទម្លាប់ទទួលទានអាហារ ស្ថានភាពបរិស្ថានមិនល្អ ទម្លាប់ថែរក្សាសក់មិនគ្រប់គ្រាន់ និងមានកត្តាផ្សេងៗទៀតដែលអាចបណ្តាលឱ្យសក់ឈប់ដុះ។ នៅក្នុងអត្ថបទនេះយើងបង្ហាញ ពីមូលហេតុថា ហេតុអ្វីបានជាសក់ឈប់ដុះលូតលាស់។

 ១. បញ្ហាហ្សែន

ហ្សែនរបស់យើងម្នាក់ៗមានឥទ្ធិពលលើការលូតលាស់របស់សក់ដូចជា ប្រវែង ​ពណ៌ និង នៃសក់របស់យើង។ ដូច្នេះបើនៅសុខៗស្រាប់តែសក់មិនដុះលូតលាស់ដូចប្រក្រតី បានន័យថា ហ្សែនរបស់យើងមានបញ្ហាហើយ។

២. បញ្ហាស្រ្តេស

ស្ត្រេសមិនត្រឹមតែបង្កផលប៉ះពាល់រាងកាយប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្កឱ្យមានជំងឺម្យ៉ាងហៅថា Telogen effluvium ដែលរារាំងដល់ការលូតលាស់របស់សក់យើង។

៣.​បញ្ហាវ័យ

ភាពចាស់ជរាមិនត្រឹមតែធ្វើឱ្យសក់មានពណ៌ប្រផេះទេ ប៉ុន្តែវាក៏ប៉ះពាល់ដល់ការលូតលាស់គ្រប់ផ្នែកទាំងអស់នៃរាងកាយ រួមទាំងសក់ផងដែរ។ ពីព្រោះថាដំណាក់កាលនេះ ហ្សែនរបស់យើងត្រូវបានគេដឹងថាកាន់តែខ្លីតូចដែលបង្កការប៉ះពាល់ដល់ការលូតលាស់របស់សក់មួយផ្នែកធំ។

៤. ប្រើម៉ាស៊ីនកៀបសក់ញឹកញាប់

តាមការសិក្សាបង្ហាញថា ការប្រើម៉ាស៊ីនកៀបសក់ធ្វើឲ្យសក់ស្ងួត ផុយ និងបែកចុង ដែលជាហេតុនាំឲ្យគល់សក់ក្ដៅហើយដុះក្នុងកម្រិតយឺតជាទីបំផុត។

៥. ឧស្សាហ៍ធ្វើសក់ និងប្រើផលិតផលច្រើនមុខ

ផលិតផលថែរក្សាសក់សម្បូរទៅដោយគីមី ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពសក់ និងការលូតលាស់របស់វា។ ធាតុគីមីដ៏លើសលប់ក្នុងផលិតផលថែឬជំនួយសក់ បង្កើតឲ្យមានប្រេងនៅលើស្បែកក្បាលដែលអាចរារាំងឫសសក់មិនឲ្យលូតលាស់។

ម្យ៉ាងទៀត ការធ្វើម៉ូដសក់ហួសកម្រិតមិនត្រឹមតែបញ្ឈប់ការលូតលាស់របស់សក់ទេ វាថែមទាំងបង្កឱ្យមានជំងឺស្បែកក្បាលដែលអាចនាំឱ្យជ្រុះសក់ទៀតផង។

៦. បញ្ហាសុខភាព

តាមការឲ្យដឹងពីអ្នកវិទ្យាសាស្ត្របានប្រាប់ថា បញ្ហាសុខភាពសក់ពាក់ព័ន្ធនឹងបញ្ហារាងកាយរបស់យើង។ បញ្ហាទាំងនោះរួមមាន បញ្ហាក្រពេញទីរ៉ូអ៊ីត រាងកាយគ្មានតុល្យភាពអរម៉ូន ស្ត្រីដែលទើបសម្រាលកូន និងស្រ្តីកំពុងបំបៅដោះកូន។ កត្តាទាំងនេះហើយដែលបង្អាក់ការលូតលាស់នៃសក់របស់ស្រ្តី។

៧.​កង្វះអាហារបំប៉ន

សក់មិនអាចលូតលាស់បានល្អ អាចដោយសារមកពីការទទួលអាហារមិនបានត្រឹមត្រូវតាមតម្រូវការរបស់រាងកាយ។ សក់អាចលូតលាស់ល្អទៅបាន លុះណាតែវាទទួលបាន សារធាតុរ៉ែ និងវីតាមីនគ្រប់គ្រាន់ក្នុងរបបអាហាររបស់យើង៕

 

ចុចអាន៖ ៨អាថ៌កំបាំងថែសម្រស់នារីជប៉ុនឲ្យក្មេងជាងអាយុ

ចុចអាន៖ គេជឿថា ក្តួច​Truffles រក្សាសម្រស់ស្បែកឱ្យ​ក្មេងជាងវ័យ​២០ម្ភៃឆ្នាំ

 

ប្រែសម្រួល៖ សន្យា