BREAKING NEWS
Search

ភ្ញៀវ​ទេសចរ​ជាង​៣​ម៉ឺន​នាក់​ ទៅ​កម្សាន្ត​ក្នុង​ខេត្ត​កោះកុង ក្នុង​អំឡុង​បុណ្យចូលឆ្នាំ​ចិន

កោះកុង ​៖​ រយៈពេល​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន ឆ្នាំ​២០២០​នេះ មាន​ភ្ញៀវ​ទេសចរ​ជាង ៣​ម៉ឺន​នាក់ បាន​សម្រុក​ទៅលេង​កម្សាន្ត នៅតាម​រមណីយដ្ឋាន​នានា ក្នុង​ទឹកដី​ខេត្តកោះកុង ដែល​កើនឡើង​ជាង​ឆ្នាំ​២០១៩ ទៅទៀត។

បើ​យោងតាម​របាយការណ៍ របស់​មន្ទីរ​ទេសចរ​ណ៍ ខេត្តកោះកុង ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា ចំនួន​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ស្នាក់នៅ និង​កម្សាន្ត​តាម​តំបន់​គោលដៅ​ទេសចរណ៍​ក្នុង​ខេត្តកោះកុង សរុប​មាន​ចំនួន ៣៣,៤៧០ នាក់ កើនឡើង​ចំនួន ៣,៩៧៦​នាក់ ស្មើនឹង​១៣% ធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៩​។​

​របាយការណ៍ បញ្ជាក់ទៀតថា ភ្ញៀវ​ជាតិ​មាន​ចំនួន ២២,៦១៦​នាក់ កើនឡើង​ចំនួន ១,១០២​នាក់ ស្មើនឹង​៥% ធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៩​។ ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន ១០,៨៥០​នាក់ កើនឡើង ២,៨៧៤​នាក់ ស្មើនឹង​៦៩% ធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៨​។ ក្នុងនោះ​ភ្ញៀវ​កម្សាន្ត​តាម​សហគមន៍​មាន​ចំនួន ភ្ញៀវ​ជាតិ​៥,៤៨៤​នាក់ ភ្ញៀវ​អន្តរជាតិ ១៧៨​នាក់ សរុប​ចំនួន​
៥,៦៦៣​នាក់៕
លឹមហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114