BREAKING NEWS
Search

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ ដោយសារ​មាន​គ្រឿងញៀន​ជាប់​ខ្លួន​

ភ្នំពេញ​ ៖​ ជនសង្ស័យ​២​នាក់​ រួមទាំង​វត្ថុតាង​ថ្នាំញៀន​ ត្រូវបាន​កម្លាំង​នគរបាល​អធិការដ្ឋាន​ខណ្ឌ ដូន ពេញ​ ធ្វើការ​ឃាត់ខ្លួន​ក្នុង​ករណី​ជួញដូរ​ផ្សេង​ពី​គ្នា​។​

នគរបាល​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹងថា ​ការឃាត់ខ្លួន​ជនសង្ស័យ​ករណី​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​លើក​ទី​១​ ដោយ​អនុវត្ត​តាម​បទបញ្ជា​ លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ដូនពេញ ដែល​កម្លាំង​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍ បាន​បើក​ការស្រាវជ្រាវ​ជាប់​ជាប្រចាំ​ចំពោះ​មុខ​សញ្ញា​ប្រព្រឹត្ត​បទល្មើស​គ្រប់​ប្រភេទ ជាក់ស្តែង​កាលពី​ថ្ងៃទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០២០ វេលា​ម៉ោង​១៦ និង​១៥​នាទី កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ល្បាត​នៅក្នុង​មូលដ្ឋាន​ទៅដល់​ចំណុច​ផ្លូវ​រថភ្លើង​ភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ​នួន ចាន់​ថន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ​។​ រួម​នឹង​វត្ថុតាង​ដក​ហូត​មាន ​ក្រាម​ពណ៌​ស​ថ្លា​ សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​០១​កញ្ចប់​តូច (​មួយ​កញ្ចប់​តូច​)​។​

សមត្ថកិច្ច​ផ្នែក​ជំនាញ​ខណ្ឌ​ដូនពេញ​បាន​ឲ្យ​ដឹង​ទៀតថា ​ការស្រាវជ្រាវ​ឈានដល់​ការឃាត់ខ្លួន​ជាក់ស្ដែង​ករណី​ទី​២​ កាលពី​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២០ វេលា​ម៉ោង​០៨​និង​០០​នាទី កម្លាំង​សមត្ថកិច្ច​បានធ្វើការ​ឈរ​គោលដៅ​នៅ​ចំណុច​ផ្លូវ​ព្រះស៊ីសុវត្ថិ​ខាងមុខ​ផ្សារ​រាត្រី សង្កាត់​វត្តភ្នំ​ ខណ្ឌ​ដូនពេញ រាជ​ធានី​ភ្នំពេញ​ ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ សំ ណា​រេ​ត ​ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ​។ ចំពោះ​វត្ថុតាង​ដកហូត​មាន​ក្រាម​ពណ៌​ស​ថ្លា​ សង្ស័យ​ជា​គ្រឿង​ញៀន​ចំនួន​០២​កញ្ចប់​តូច (​ពីរ​កញ្ចប់​តូច​)​។​ ចំពោះមុខ​ កម្លាំង​ជំនាញ​ខណ្ឌ ប៉ុស្តិ៍ កំពុង​បន្ត​ការ​ស្រាវ​ជ្រាវ​រក​បក្ខពួក​ និង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ អនុវត្ត​តាម​នីតិវិធី​។​ ទិសដៅ​បន្ត អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ និង​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​១១ ជំរុញ​ការស្រាវជ្រាវ​និង​បន្ត​បើក​ការ​បង្ក្រាប​ជាប់​ជាប្រចាំ​៕


អត្ថបទ ៖ ​រស្មី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114