BREAKING NEWS
Search

ទីបំផុត​នាវា​ទេសចរណ៍​របស់​អាមេរិក​មួយ​គ្រឿង​ ផ្ទុក​មនុស្ស​ជាង​២០០០​នាក់ ដែល​ប្រទេស​និង​កោះ​ចំនួន​៦ បដិសេធ​មិន​ឲ្យ​ចូល​ចត​ខ្លាច​កូរ៉ូណា​នោះ ត្រូវ​បាន​កម្ពុជា​អនុញ្ញាត​ឲ្យ​ចូល​ចត​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ

ដោយ​ផ្អែកលើ​គោលការណ៍​មនុ​ស្សធម៌ ម្យ៉ាងវិញទៀត ក្នុងករណី​មាន​អ្នកមាន​ជំងឺ គឺ​ត្រូវការ ការព្យាបាល​មិនមែន​ទុក​ឲ្យ​នៅ​ឯកោ​ឡើយ​។

នាវា ទេសចរណ៍​នេះ​មាន ឈ្មោះ MS Westerdam កំពុង​ធ្វើ​ដំណើរ​មកកាន់​ក្រុងព្រះសីហនុ ប្រទេស​កម្ពុជា បន្ទាប់ពី​ប្រទេស​មួយ​ចំនួន​បដិសេធ​ការ​ចូល​ចត​ដោយសារ​មូលហេតុ​ខ្លាច​មាន​អ្នកដំណើរ​មាន​ផ្ទុកមេរោគ​កូ​រ៉ូ​ណា ទោះបី​ខាង​នាវា បាន​អះអាង​ថា គ្មាន​អ្នក​ឈឺ​ក៏ដោយ​។

​នាវា​នេះ​នឹង​មកដល់​កំពុង​ផែ​ព្រះសីហនុ នៅ​ម៉ោង ០៧​និង០០​នាទី​ព្រឹក ថ្ងៃ​ទី​១៣ ខែកុម្ភៈ​ ឆ្នាំ​២០២០​ស្អែក​នេះ ផ្ទុក​មនុស្ស​ប្រមាណ​១៤៥០​នាក់ និង​ក្រុម​នាវិក​៨០០​នាក់​។

ភ្ញៀវ​ទេសចរណ៍​ក្នុង​នាវា​នេះ នឹង​អាច​ផ្ទេរ​ការធ្វើដំណើរ​តាម​យន្តហោះ​នៅ​កម្ពុជា ដោយមាន​ជាតិ​សាសន៍ ចម្រុះ​ក្នុង​នោះ​មាន​ជនជាតិ​អាមេរិក​៦៥០​នាក់​ផង​ដែរ ជាមួយគ្នានេះ​ជនបរទេស​ទាំងនោះ ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អាជ្ញាធរ​កម្ពុជា​ដែល​បានផ្ដល់​ការ​គាំទ្រ​ពួកគេ​ក្នុង​ការចូល​ចត​នៅ​កម្ពុជា ខណៈ​ដែល​ពួកគេ​កំពុង​ខ្វះ​ស្បៀងអាហារ និង​ត្រូវ​ចាក់​ប្រេង​នាវា ផងដែរ​នោះ៕
កម្ពុជាថ្មី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114