BREAKING NEWS
Search

ទាន់ហន់​! ចូល​លួច​យក​លុយ​បុណ្យសព ​ត្រូវ​អ្នកស្រុក​ចាប់​បាន​វាយ​ទ្រម​ខ្លួន​

កណ្ដាល ​៖ ​ជនសង្ស័យ​ជា​មុខសញ្ញា លួច និង​ធ្លាប់​ជាប់ពន្ធនាគារ​នៅ​ប្រទេស​ថៃ​០៣​ឆ្នាំ ពីបទ​ ៖ អំពើ​លួច​កាច់.ក ​ម៉ូតូ ពេល​ចេញ​មកវិញ​មិន​រាង លួច​លុយ​បច្ច័យ​បុណ្យ ត្រូវ​ប្រជាពលរដ្ឋ​ និង​នគរបាល​ស្រុក​កណ្ដាលស្ទឹង ឃាត់ខ្លួន​បានតែ​ម្តង។

​ហេតុការណ៍​នេះ ​បានកើត​ឡើង​កាលពី​ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២០​ វេលា​ម៉ោង​០៣​និង​៥៥​នាទី នៅ​ចំណុច​ផ្ទះ​បុណ្យ​សព ភូមិ​ឃ្មុ​ត ឃុំ​បា​គូរ ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល​។​

​ជនរងគ្រោះ​ឈ្មោះ ចេ កញ្ញា ភេទ​ស្រី អាយុ​៤៨​ឆ្នាំ ​ជនជាតិ​ខ្មែរ មុខរបរ​គ្រូបង្រៀន ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌ​រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ឈ្មោះ អៀង ច​ន្ធី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ក្រគរ ឃុំ​ក្រគរ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ មុខរបរ​មិន​ពិតប្រាកដ (​ធ្លាប់​ជាប់ពន្ធនាគារ​នៅ​ប្រទេស​ថៃ​០៣​ឆ្នាំ ពីបទ​ ៖ អំពើ​លួច​(​កាច់.ក ​ម៉ូតូ)។

​នគរបាល​ស្រុក​កណ្ដាលស្ទឹង​បានឲ្យ​ដឹងថា កាលពី​ថ្ងៃ​១២ ខែ​កុម្ភៈ ឆ្នាំ​២០២០ វេលា​ម៉ោង​០៣​និង​៥៥​នាទី ជនសង្ស័យ​បាន​ចូលមក​លួច​លុយ​នៅក្នុង​ផ្ទះ​បុណ្យ​សព​ឪពុក​ជនរងគ្រោះ ​ស្ថិតនៅ​ភូមិ​/ឃុំ​កើត​ហេតុ​ខាងលើ។ ពេលនោះ​ជនសង្ស័យ​ បាន​កាន់​អាវុធ​ខ្លី​១​ដើម ​ម៉ាក​k59 ចូល​ទៅ​លួច​លុយ​នៅ​ក្នុង​បន្ទប់​របស់​ជនរងគ្រោះ ដែល​សម្រាក​នៅក្នុង​នោះ ខណៈ​​កំពុង​ធ្វើ​សកម្មភាព​ ស្រាប់តែ​ជនរង​គ្រោះ​ភ្ញាក់​ ហើយ​បានឃើញ​ រួច​ក៏​ស្រែក​ថា​ ចោរៗ។ ភ្លាមនោះ​ជនសង្ស័យ បាន​យក​កាបូបស្ពាយ​ដាក់​លុយ រត់​ចេញមក​ខាងក្រៅ ​ត្រូវបាន​បងប្អូន​ជនរងគ្រោះ​ដេញ​ចាប់បាន ហើយ​ប្រជាពលរដ្ឋ នាំគ្នា​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង និង​រាយការណ៍​ជូន​សមត្ថកិច្ច​ចុះទៅ​កន្លែង​កើតហេតុ ​បញ្ជូន​ជនសង្ស័យ​មក​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្ដាលស្ទឹង ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕


អត្ថបទ ៖ មុនី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114