BREAKING NEWS
Search

ក្រោយរកឃើញទាំងអ្នកស្លាប់ និងអ្នកឆ្លងលើនាវាជាង ២០០នាក់ នាយករដ្ឋមន្ត្រីជប៉ុនប្រកាសត្រៀមថវិកា ១៤០លានដុល្លារដើម្បីប្រយុទ្ធនឹងវីរុសកូរ៉ូណា

នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ (Shinzo Abe) នឹងអនុម័តវិធានការបន្ទាន់មួយចំនួនដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា COVID-19 ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃសុក្រ ទី១៤ ខែកុម្ភៈនេះ។ នេះបើយោងតាមការឲ្យដឹងពីការិយាល័យរបស់នាយករដ្ឋមន្រ្តីរូបនេះ។

រដ្ឋាភិបាលជប៉ុននឹងកំណត់ថវិកា ១៥,៣ ពាន់លានយ៉េន (ប្រមាណ ១៤០ លានដុល្លារ) សម្រាប់វិធានការបន្ទាន់រួមទាំងវិធានការដើម្បីពង្រឹងការធ្វើតេស្ត និងសមត្ថភាពព្យាបាល ព្រមទាំងដើម្បីផលិតម៉ាសទ្វេដងដល់ជាង ៦០០ លានម៉ាសក្នុងមួយខែ និងផ្តល់ឥណទានសម្រាប់អាជីវកម្មខ្នាតតូចនិងមធ្យមដែលរងគ្រោះដោយជំងឺរាតត្បាតនេះ។ ការិយាល័យនាយករដ្ឋមន្រ្តីឲ្យដឹងបន្ថែម។

លោកនាយករដ្ឋមន្រ្តីក៏នឹងអនុម័តវិធានការមួយទៀតដែលអំពាវនាវឱ្យមានគ្រែពេទ្យចំនួន ១៨០០ សម្រាប់អ្នកជម្ងឺ និងសម្រាប់លទ្ធផលស្រាវជ្រាវមេរោគត្រូវបានចែកចាយជាអន្តរជាតិ។

សូមរំឭកថា កាលពីម្សិលមិញនេះ ប្រទេសជប៉ុនទើបតែប្រកាសរកឃើញករណីស្លាប់ដំបូងក្នុងប្រទេសរបស់ខ្លួន និងបានរកឃើញអ្នកឆ្លងវីរុស COVID-19 ចំនួន ៤៤នាក់ទៀតនៅលើនាវា Diamond Princess ដែលកំពុងចតនៅយូកូហាម៉ា ដែលធ្វើឲ្យតួលេខអ្នកឆ្លងនៅលើនាវានេះឡើងដល់ ២១៩នាក់ ក្នុងចំណោម​អ្នកឆ្លងសរុបទាំង ២៤៨នាក់ក្នុងប្រទេសជប៉ុន ៕

ចុចអាន៖ម៉ោង​៨យប់ ប្រទេសជប៉ុន បញ្ជាក់ពីការស្លាប់ដំបូងលើពលរដ្ឋខ្លួនពី Covid-19

ចុចអាន៖មនុស្សចំនួន ៤៤ នាក់ទៀតហើយត្រូវបានធ្វើតេស្ត៍រកឃើញវីរុសកូរ៉ូណានៅលើនាវាកម្សាន្ត Diamond Princess ប្រទេសជប៉ុន

ប្រែសម្រួល៖ វ៉ាន់ថន