BREAKING NEWS
Search

ឃើញ​សព​បុរស​ម្នាក់​អណ្ដែត​ទឹក​ច្រាំង​ទន្លេសាប​ ហើម​ស្អុយរលួយ ​មិនទាន់​ស្គាល់​អត្តសញ្ញាណ

ភ្នំពេញ​ ៖ ​សព​បុរស​ម្នាក់ ​ត្រូវ​បាន​ប្រជាពលរដ្ឋ ប្រទះឃើញ​អណ្ដែត​ទឹកទន្លេ​សាប​ហើម​ស្អុយរលួយ​មើល​លែង​ស្គាល់​ ​ហើយក៏​មិនទាន់​ដឹង​ពី​មូល​ហេតុ​នៃ​ការ​ស្លាប់​នៅឡើយ​ទេ។

ហេតុការណ៍​នេះ​ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល ​កាលពី​វេលា​ម៉ោង​ប្រមាណ​១​​​រសៀល​ថ្ងៃ​១៤​ ខែ​កុម្ភៈ​ ឆ្នាំ​២០២០​ នៅ​ចំណុច​ដង​ទន្លេសាប ត្រង់​អតីត​ក្រុមហ៊ុន​ម៉ាក់​វែ​ល ក្នុង​ភូមិ​ឃ្លាំង​សាំង ​សង្កាត់​ឫស្សីកែវ​ ខណ្ឌ​ឫស្សីកែវ។

សាកសព​បុរស​នោះ ស្លៀក​ខោ ខ្មៅ​ជើងវែង​អាវយឺត​ពណ៌​លឿង ពុំ​ស្គាល់​អត្តសញ្ញាណ​ឡើយ សមត្ថកិច្ច​កំពុង​ចុះ​ស្រង់​យក​មក​ពិនិត្យ​។

​តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា សព​បុរស​នោះ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះឃើញ អណ្ដែត​ទឹក នៅ​តាម​ដង​ទន្លេសាប តាំងពី​វេលា​ម៉ោង​ប្រមាណ​១​រសៀល ហើយ ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ក៏​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​តែ​ម្តង។

គេ​ពុំ​ដឹង​ថា​សព​បុរស​រូប​នោះ​ស្លាប់​ដោយសារ​អ្វី​នោះ​ទេ រហូតមកដល់​ម៉ោង​ប្រមាណ​១​និង​៣០​នាទី​រសៀល ​សមត្ថកិច្ច​កំពុងតែ​ធ្វើ​កោសល្យវិច័យ៕

 

អត្ថបទ៖ ឌីរៀ