BREAKING NEWS
Search

ស្រី​ស្អាត ស៊ីន យូ​ប៊ី​ន ថ្លែង​សារ​លើកទឹកចិត្ត​ប្រជាជន​ចិន ​ឲ្យ​មានការ​រឹងមាំ​ និង​ប្រុងប្រយ័ត្ន​ខ្ពស់​វីរុស​កូ​រ៉ូ​ណា

​ភ្នំពេញ​ ៖ អតីត​Freshy និង​តារាភាពយន្ត​ស្រី​ស្រស់​ស្អាត​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន​កញ្ញា ស៊ីន យូ​ប៊ី​ន ថ្មីៗ​នេះ ​បាន​ថ្លែង​សារ​បង្ហាញ​ពី​អារម្មណ៍​របស់​ខ្លួន​ដើម្បី​ចូលរួម​លើកទឹកចិត្ត​ដល់​ប្រជាជន​ចិន​ទាំងអស់​ឲ្យ​មាន​ភាព​រឹងមាំ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ជំងឺ​សួត​ប្រភេទ​ថ្មី​ពិសេស​គឺ​ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់។

ការ​ចេញ​សារ​លើកទឹកចិត្ត​ពី​សំណាក់​តារា​ស្រី​កូនកាត់​ថៃ​កញ្ញា ស៊ិន យូ​ប៊ី​ន នេះ ​គឺ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ប្រទេស​ចិន​និង​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត​កំពុងតែ​ជួប​បញ្ហា​ប្រឈម​ជាមួយ​វីរុស​ផ្លូវ​ដង្ហើម​កូ​រ៉ូ​ណា។ ខណៈ​ដែល​ប្រទេស​ចិន​បាន​ប្រឈម​នឹង​បញ្ហា​នៃ​ការ​ឆ្លង​ ហើយ​មាន​ចំនួន​អ្នក​ស្លាប់​កើន​ឡើងជា​បន្តបន្ទាប់។

ជា​ការ​ផ្ដល់​កម្លាំងចិត្ត​កញ្ញា ស៊ីន យូ​ប៊ី​ន បាន​លើក​ឡើង​ថា​ នាង​ខ្ញុំ ស៊ីន យូ​ប៊ី​ន សូម​លើកទឹកចិត្ត​ដល់​ប្រជាជន​ចិន​នៃ​ខេត្ត​អ៊ូ​ហាន​ក៏ដូចជា​ប្រជាជន​ចិន​ទាំងអស់​ សូម​ឲ្យ​អ្នក​រឹងមាំ​ឡើង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ជំងឺ​សួត​ប្រភេទ​ថ្មី​នេះ​។​ សារ​មួយ​នេះ​មិនមែន​សម្រាប់​តែ​ប្រជាជន​ចិន​ទេ ប៉ុន្តែ​​​គឺ​នាង​ខ្ញុំ​សូម​ឲ្យ​ប្រជាជន​កម្ពុជា​ក៏ដូចជា​ប្រជាជន​ទូទាំង​ពិភពលោក​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ជាមួយ​វីរុស​ប្រភេទ​ថ្មី​នេះ។

​តារា​សម្ដែង​ស្រី​ដែល​កំពុង​ច្បាម​ឱកាស​ការងារ​សិល្បៈ​ច្រើន​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​អ្នកនាង ស៊ីន យូ​ប៊ី​ន បាន​បញ្ជាក់​បន្ថែម​ថា​ នាង​ខ្ញុំ​សូម​បួងសួង​ឲ្យ​ប្រជាជន​ទូរ​ទាំង​សកល មាន​សុខ​ភាព​ល្អ​។​នាង​ខ្ញុំ​ក៏​សូម​អរគុណ​ដល់​អគ្គ​ស្ថានទូត​ចិន​នៃ​ប្រទេស​កម្ពុជា ​និង​សារព័ត៌មាន China time ដែល​បាន​ផ្ដល់​កិត្តិយស​ដល់​នាង​ខ្ញុំ​ក្នុង​ការ​រួមចំណែក​ក្នុង​វីដេអូ​លើកទឹកចិត្ត​មួយ​នេះ។

ដោយឡែក​បើ​តាម​ការ​ឲ្យ​ដឹង​បន្ថែម​ពី​ខាង​លើ​នេះ​សាមីខ្លួន​កញ្ញា ស៊ីន យូ​ប៊ី​ន បាន​និយាយ​ថា ​ខ្ញុំ​សូម​លើកទឹកចិត្ត​ឲ្យ​ប្រជាជន​ចិត្ត​ទាំងអស់​ត្រូវ​ក្លាហាន ​និង​ក្រោក​ឈរ​ឡើង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​វីរុស​ផ្លូវ​ដង្ហើម​កូ​រ៉ូ​ណា ដូច្នេះ​សូម​ប្រជាជន​ចិត្ត​តស៊ូ​ឡើង​​​ទាំង​អស់​គ្នា៕

 

អត្ថបទ៖ ចាន់​រ៉ា