BREAKING NEWS
Search

ទុក​កូន​ ១០ខែ​នៅ​ផ្ទះ​តែឯង ត្រលប់មក​វិញ​កូន​ត្រូវ​ស្លាប់ដោយសារអគ្គិភ័យ

ម៉ាឡេស៊ី៖ ស្ត្រី​ជា​ម្ដាយម្នាក់​បាន​​ចាកចេញ​ពី​ពី​ផ្ទះ​ ហើយ​បាន​ទុក​ទារក​អាយុ១០ ខែ​ដោយ​ឲ្យ​នៅ​តែ​ម្នាក់​ឯង​ខណៈ ពេល​ដែល​នាង​បាន​​ទៅ​ការិយាល័យ​ប្រៃសណីយ៍​ហើយ​វិល​ត្រឡប់​មក​វិញ ​ទារក​នោះ​ត្រូវ​បាន​ស្លាប់​ដោយ​អគ្គិភ័យ​ទៅ​ហើយ។

លោក Supt Ahmad Pilus Zainal អនុប្រធាន​រង​របស់ OCPD បាន​និយាយ​ថា​ ម្ដាយ​អាយុ ៣១ ឆ្នាំ​រូប​នេះ​បាន​ដាក់​កូន​របស់​នាង​ឲ្យ​ដេក​នៅ​ក្នុង​អង្រឹង​អគ្គិសនី​នៅ​ក្នុង​ផ្ទះ​ដែល​ស្ថិត​នៅ​ Kampung Bangkahulu និង​បាន​ប្រាប់​អ្នក​ជិតខាង​ឱ្យ​បាន​ដឹង​ថា ​នាង​បាន​ទៅ​ការិយាល័យ​ប្រៃសណីយ៍។ ស្ត្រី​ជា​ម្ដាយ​បាន​ទុក​កូន​របស់​នាង​នៅ​ផ្ទះ​ប្រហែល​ម៉ោង ១០ និង ៣០ នាទី​ព្រឹក ​ហើយ​បាន​ប្រាប់​អ្នក​ជិតខាង​ម្នាក់​ឱ្យ​ឃ្លាំមើល​ក្នុង​ករណី​ដែល​ទារក​ភ្ញាក់។

ទោះ​យ៉ាងណា​ ក្រោយ​មក​ស្ត្រី​ជា​ម្ដាយ​បាន​ទទួល​ការ​ហៅ​ពី​អ្នក​ជិតខាង ​ហើយ​ត្រូវ​បាន​គេ​ប្រាប់​ថា​ផ្ទះ​របស់​នាង​ត្រូវ​បាន​ឆេះ។

លោក​បាន​និយាយ​បន្ថែម​ថា​ ប៉ូលិស​ដែល​ទទួល​បន្ទុក​នៅ​ឯ​ស្ថានីយ​ប៉ូលិស Gemas ក៏​បាន​ទទួល​ការ​ហៅ​អគ្គិភ័យ​ពី​ប្រជាជន​ប្រហែល​ម៉ោង ១១ និង ៥០ នាទី​ព្រឹក។ DSP Ahmad Pilus បាន​និយាយ​ថា ភ្លាមៗ​នោះ​ស្ត្រី​ជា​ម្ដាយ​បាន​ប្រញាប់​ទៅ​ផ្ទះ​ជួល​របស់​នាង ​ហើយ​ឃើញ​ថា​ផ្ទះ​នោះ​ត្រូវ​បាន​ឆាបឆេះ។ លោក​បាន​និយាយ​បន្ថែម​ថា“ កូន​របស់​នាង​ក៏​បាន​ស្លាប់​នៅ​ក្នុង​ឧប្បត្តិហេតុ​នេះ​ដែរ” ។

គួរបញ្ជាក់ថា ប្ដី​របស់​នាង​គឺ​ជា​អ្នក​ទទួលខុសត្រូវ​នៅ​ជំរំ​កងទ័ព Syed Sirajuddin នៅ​កំឡុងពេល​អគ្គិភ័យ​បាន​ឆាបឆេះ។
លោក​ក៏បានបន្ថែមថា​ នាយកដ្ឋាន​ពន្លត់​អគ្គីភ័យ​និង​ជួយ​សង្គ្រោះ​កំពុង​ស៊ើប​អង្កេត​រក​មូលហេតុ​នៃ​អគ្គិភ័យ​នេះ។ “ សម្រាប់​ពេលនេះ​ យើង​បាន​ចាត់​ថ្នាក់​ការ​ស្លាប់​របស់​ទារក​ថា ​ជា​ការ​ស្លាប់​ភ្លាមៗ យើង​កំពុង​ធ្វើការ​ស៊ើបអង្កេតនៅឡើយ ​ប្រសិន​បើ​អគ្គិភ័យ​នេះ​ជា​សកម្មភាព​នៃ​ការ​ដុត​ផ្ទះ​ឬ​បណ្ដាល​មក​ពី​កត្តា​ដទៃ​ទៀត” ។

ចំណែក​សពទារក ​ត្រូវ​បាន​បញ្ជូន​ទៅ​នៅ​មន្ទីរពេទ្យ​បង្អែក ​ក្រោយ​ធ្វើ​កោសល្យវិច័យ ៕

 

ចុចអាន៖ រដ្ឋមន្ត្រីសុខាភិបាលឥណ្ឌូណេស៊ី​​ថា​ប្រទេស​ខ្លួន​គ្មាន​ករណី​ឆ្លង​ជំងឺកូរ៉ូណា ដោយសារ​ព្រះជួយ

ចុចអាន៖អ្នក​វិទ្យាសាស្ត្រ​ឆ្លើយតបត​​ពាក្យ​ចចាមអារ៉ាម​ដែលថាធ្លាយវីរុស​ Covid-19 ពីមន្ទីរ​ពិសោធន៍

 

ប្រែសម្រួល៖សាង ស្រីល័ក្ខ