BREAKING NEWS
Search

អ្នកស្លាប់ឡើងដល់ ២៣៦០នាក់ដោយសារវីរុស COVID-19 និងឆ្លងលើស ៧៧៧០០នាក់ ខណៈ​ករណី​ប្រទេស​ផ្សេងៗកើនឡើងច្រើន

អាជ្ញាធរសុខាភិបាលប្រទេសចិននៅព្រឹកថ្ងៃសៅរ៍បានរាយការណ៍ថាមានអ្នកឆ្លងវីរុសថ្មីចំនួន ៣៩៧ នាក់ ដែលមានការធ្លាក់ចុះបើប្រៀបធៀននឹងចំនួន ៨៨៩ ករណីកាលពីមួយថ្ងៃមុន។

គណៈកម្មការសុខភាពជាតិចិនបាននិយាយថាមនុស្ស ១០៩ នាក់ផ្សេងទៀតបានស្លាប់នៅក្នុងប្រទេសចិនដីគោកកាលពីម្សិលមិញ នាំឲ្យចំនួនអ្នកស្លាប់សរុបក្នុងប្រទេសនេះឡើងដល់ ២៣៤៥ នាក់ ខណៈករណីឆ្លងសរុបមានចំនួន ៧៦ ២៨៨ករណី។

គណៈកម្មការដដែលបានឲ្យដឹងទៀតថាអ្នកជំងឺចំនួន ២៣៩៣ នាក់ត្រូវបានរំសាយចេញពីមន្ទីរពេទ្យកាលពីថ្ងៃសុក្រ ហើយបើគិតសរុបគឺមានចំនួន ២០ ៦៥៩ នាក់ហើយបានជាសះស្បើយមកទល់ពេលនេះ។

ខេត្តហ៊ូប៉ីដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងនោះបានរាយការណ៍ថាមានករណីឆ្លងថ្មីចំនួន ៣៦៦ ករណី និងមានអ្នកស្លាប់ថ្មីចំនួន ១០៦ នាក់ ដែលភាគច្រើនស្ថិតនៅក្នុងទីក្រុងអ៊ូហាន។

ទោះបីជាការឆ្លង និងការស្លាប់ភាគច្រើនបានកើតឡើងនៅក្នុងប្រទេសចិនក៏ដោយ ប៉ុន្តែក្នុងសប្ដាហ៍ចុងក្រោយនេះក៏មានការកើនឡើងយ៉ាងខ្លាំងនូវករណីឆ្លង និងស្លាប់នៅក្រៅប្រទេសចិន ដែលក្នុងនោះរួមមានការស្លាប់ចំនួនបួននាក់នៅក្នុងប្រទេសអ៊ីរ៉ង់ និងរាប់រយនាក់បានឆ្លងនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ទីភ្នាក់ងារសារព័ត៌មាន Ansa បានរាយការណ៍ថាកាលពីថ្ងៃសុក្រថាប្រទេសអ៊ីតាលីបានរាយការណ៍ពីការស្លាប់ដំបូងរបស់ខ្លួនដោយសារវីរុស COVID-19 នេះ ៕

ប្រែសម្រួល៖ វ៉ាន់ថន