BREAKING NEWS
Search

រដ្ឋបាល​រាជធានី​ភ្នំពេញ​​ស្វែងរក​ក្រុមហ៊ុន​មាន​សមត្ថភាព​ផ្ដល់​សេវា​ប្រមូល​ និង​ដឹកជញ្ជូន​សំរាម​និង​សំណង់​រឹង​នៅ​ភ្នំពេញ

​ភ្នំពេញ​៖ ​រដ្ឋបាល​រាជធានី​ភ្នំពេញ ​បានប្រកាស​ស្វែងរក​ក្រុមហ៊ុន ​ដែលមាន​សមត្ថភាព​ ​បទពិសោធន៍​និង ​ហិរញ្ញវត្ថុ​គ្រប់គ្រាន់​ ដើម្បី​ផ្ដល់​សេវា​ប្រមូល​ និង ​ដឹកជញ្ជូន​សំរាម ​និង​សំណង់​រឹង​ នៅក្នុង​រាជធានី​ភ្នំពេញ​ ក្រោម​ដំណើរការ​ និង​នីតិវិធី​លទ្ធកម្ម​ តាម​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ​។

​នេះ​បើ​យោងតាម​ លិខិត​ផ្សព្វផ្សាយ​ ស្ដីពី​ការ​អញ្ជើញ ​ចូលរួម​ដេញថ្លៃ​ លើ​ការ​ផ្ដល់សេវា ​ប្រមូល​និង​ដឹកជញ្ជូន​សំរាម​សំណល់​រឹង ​នៅ​រាជធានី​ភ្នំពេញ ​ដែល​អ្នក​ព័ត៌មាន​យើង​ទទួលបាន​ ​នៅ​ល្ងាច​ថ្ងៃទី​២៥ ខែកុ​ម្ភៈ​២០២០​នេះ ​ដែល​ក្នុង​លិខិត​នេះ ​មានន័យ​ទាំងស្រុង​ថា​៖ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​កំពុង​ស្វែងរក ​​ក្រុមហ៊ុន​ដែល​មាន​សមត្ថភាព ​បទពិសោធន៍​ និង​ហិរញ្ញវត្ថុ​គ្រប់គ្រាន់ ​ដើម្បី​ផ្ដល់​សេវា​ប្រ​មូល​ ​និង​ដឹកជញ្ជូន​សំរាម ​និង​សំណង់​រឹង​នៅក្នុង​រាជធានី​ភ្នំពេញ​ ​ក្រោម​ដំណើរការ​ និង​នីតិវិធី​លទ្ធ​កម្ម​​ តាម​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ។ ​ក្នុង​ដំណើរការ ​លទ្ធកម្ម​នេះ​ នឹងត្រូវ​ធ្វើឡើង​ជា​ពីរ​ដំណាក់​កាល​ផ្សេងគ្នា ​ដែល​ទទួលបាន ​ការជ្រើសរើស​ ​ក្នុងដំណាក់កាល​ទី​១ ​នឹងមាន​សិទ្ធិ​ចូលរួម​ដេញថ្លៃ​បន្ត​ ក្នុងដំណាក់កាល​ទី​២ ​ដំណាក់កាល​លទ្ធកម្ម​រាជធានី​ភ្នំពេញ​ ត្រូវបាន​ចែកចេញជា​៣​តំបន់​សម្រាប់​ឲ្យ​ក្រុមហ៊ុន​ ធ្វើការ​ជ្រើសរើស​ ក្នុង​ការផ្ដល់សេវា​ប្រមូល​ និង​ដឹកជញ្ជូន​សំរាម ​សំណល់​រឹង​ទៅតាម​តំបន់​នីមួយៗ​។ ​លិខិតអញ្ជើញ​នៃ​ការដាក់​ពាក្យស្នើសុំ​ដេញថ្លៃ ​ត្រូវបាន​ប្រកាស​ផ្សព្វផ្សាយ​សាធារណៈ​ដល់​ក្រុមហ៊ុន​ក្នុងស្រុក ​ក្រុមហ៊ុន​អន្តរជាតិ​ និង​ក្រុមហ៊ុន ​បណ្តាក់ទុន​រួមគ្នា​ទាំងអស់​។​

​សម្រាប់​ព័ត៌មាន​ ទូទៅ​និង​ការទទួលបាន​នូវ​ឯកសារ ​នៃ​ការដាក់​ពាក្យ​ដេញថ្លៃ​ដំបូង ​(​ដំណាក់កាល​ទី​១ )​ មាន​ដូចខាងក្រោម​៖​
១. ​សម្រាប់​ព័ត៌មាន​ និង​ការទទួល​នូវ​ឯកសារ​ នៃ​ការដេញថ្លៃ​ដំបូង​ ដំណាក់កាល​ទី​១ ​សូម​ធ្វើការ​ទំនាក់ទំនង​សាលា​រាជធានី​ភ្នំពេញ​។​ ​លោក​នួន សំ​សាវុធ អភិបាល​រដ្ឋាករ​គ្រប់គ្រង​សំរាម​សំណល់​រឹង​រាជធានី​ភ្នំពេញ ​លេខ​ទូរស័ព្ទ ០១៧ ៧២២២២៨​។​
២. ​រាល់​ឯកសារ ​នៃ​ការដាក់​ពាក្យ​ស្នើសុំ​ និង​ឯកសារ​ព័ត៌មាន​ ពាក់ព័ន្ធ ​ទៅនឹង​ការដេញថ្លៃ​ដំបូង ​(​ដំណាក់កាល​ទី​១) ​អាច​ទាញ​យកបាន​ តាមរយៈ​គេហទំព័រ​ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​
៣. ​ការ​បរិស្ថាន​ទទួល​ពាក្យ​ស្នើសុំ​ចូលរួម​ដេញថ្លៃ​ ត្រូវបាន​កំណត់ ​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ ​រហូតដល់​ ថ្ងៃទី ៣១ ​ខែ​មីនា​ ឆ្នាំ​២០២០ ​វេលា​ម៉ោង​១៦ ​ម៉ោង​នៅ​រាជធានី​ភ្នំពេញ​។​
៤. ​ទីកន្លែង​ទទួល​ពាក្យស្នើសុំ​ នៅ​សាលា​រាជធានី​ភ្នំពេញ ​ទីចាត់ការ​គ្រប់គ្រង​សំណង់​ និង​បរិស្ថាន​ជាន់​ទី​៧ ​អាគារ​លេខ ៦៩ ​មហាវិថី​ព្រះមុនីវង្ស ​សង្កាត់​ស្រះចក​ ​ខណ្ឌ​ដូន​ពេញ​រាជធានី​ភ្នំពេញ​ព្រះ​រាជាណាចក្រ​កម្ពុជា​។​
​៥. ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ នឹង​រៀបចំ​ ​សន្និសីទ​ ​ស្ដីពី​ដំណើរការ ​និង​នីតិវិធី​នៃ​ការចូលរួម​ ដេញថ្លៃ​ដំបូង ​(​ដំណាក់កាល​ទី​១) ​នៅ​ថ្ងៃទី​១២​ ដល់​ថ្ងៃទី​១៣ ​ខែ​មីនា ​ឆ្នាំ​២០២០ ​វេលា​ម៉ោង​៩ ​ព្រឹក​ នៅ​សា​លា​​ប្រជុំ​ជាន់​ទី​១១​ សាលា​រាជធានី​ភ្នំពេញ​។​
៦. ​រាល់​ឯកសារ​ នៃ​ការ​ដាក់​ពាក្យ​ស្នើសុំ ​អាច​ផ្ញើ​តាមរយៈ​ប្រៃសណីយ៍​ ​ឬ​អាចដាក់​ដោយផ្ទាល់​តាម​អ​ស័​យ​ដ្ឋា​ន​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ខាងលើ​។​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ ​មិន​ទទួលខុសត្រូវ​រាល់​ការបាត់បង់ ​ឬ​យឺតយ៉ាវ​នៃ​ការដាក់​ពាក្យស្នើសុំ​ទេ​។​
៧. ​រដ្ឋបាល​រាជធានី​ភ្នំពេញ ​រក្សា​សិទ្ធិ ​ក្នុងការ​ទទួល​ ឬ​មិន​ទទួល​ នូវ​ឯកសារ​ នៃ​ការដាក់​ពាក្យស្នើសុំ​ដែល​មាន​ការយឺតយ៉ាវ​។​
៨. ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ មិន​ទទួលខុសត្រូវ​ ចំពោះ​រាល់​ការ​ ចំណាយ​ទាំងឡាយ ​ក្នុងការ​ដាក់​ពាក្យ​​ស្នើសុំ​រ​បស់​ក្រុមហ៊ុន​ទេ​។​
៩. ​រដ្ឋបាល​រាជធានី​ភ្នំពេញ ​នឹងធ្វើ​ការជូនដំណឹង ​ជា​លាយលក្ខណ៍អក្សរ​ដល់​ក្រុមហ៊ុន​ ដែល​នឹង​ទទួល​បាន​ការជ្រើសរើស ​និងមិន​បានជ្រើសរើស​ក្នុងដំណាក់កាល​ទី​១ នេះ​។​

ទទួល​បាន​លិខិតអញ្ជើញ​នេះ​សូម​បណ្ដា​ក្រុមហ៊ុន​ នៅក្នុង​ស្រុក ​ក្រុមហ៊ុន​អន្តរជាតិ​ និង​ក្រុមហ៊ុន​បណ្ដាក់ទុន ​រួមគ្នា​ទាំងអស់​ ដែលមាន​ចំណាប់អារម្មណ៍ ​លើ​ការដេញថ្លៃ​នេះ ​សូម​រួសរាន់​ធ្វើ​ទំនាក់​ទំនង ​នឹងដាក់​ពាក្យស្នើសុំ​ ឲ្យ​បាន​ទាន់ពេល​កំណត់​៕​


អត្ថបទ៖ ​ស្រីរ័ត្ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114