BREAKING NEWS
Search

កិច្ចប្រជុំ​គណៈ​នាយក​ប្រចាំខែ​កុម្ភៈ ឆ្នាំ​២០២០

កំពត ៖ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៥​កើត ខែ​ផល្គុន ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២០ រដ្ឋបាល​ខេត្ត​កំពត បាន​រៀបចំ​កិច្ចប្រជុំ​គណៈ​នាយក​ប្រចាំខែ​កុម្ភៈ ឆ្នាំ​២០២០ ដឹកនាំ​កិច្ចប្រជុំ​ដោយ លោក វ៉ិ​ត វ​ឌ្ឍ​នា នាយក​រដ្ឋបាលខេត្ត និង​មានការ​អញ្ជើញ​ចូលរួម​ពី​ លោក លោកស្រី​នាយករង​រដ្ឋបាល​ខេត្ត នាយក នាយករង​ទីចាត់ការ ប្រធាន អនុប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត ប្រធាន អនុប្រធាន​ការិយាល័យ​សរុប និង​ព័ត៌មាន ការិយាល័យ​លេខាធិការ​ក្រុមប្រឹក្សា និង​តំណាង​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត សរុប​ចំនួន​៣២​នាក់។

របៀបវារៈ​ នៃ​កិច្ចប្រជុំ​រួមមាន ​៖
១.ពិនិត្យ​លើ​សេចក្ដីព្រាង​របៀបវារៈ​ នៃ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​ប្រចាំខែ​កុម្ភៈ ឆ្នាំ​២០២០
២.ពិនិត្យ​លើ​របាយការណ៍​លទ្ធផល​ប្រចាំខែ​កុម្ភៈ ​ឆ្នាំ​២០២០ របស់​រដ្ឋបាល​ខេត្ត
៣.ពិនិត្យ​លើ​ការបែងចែក​ប្រាក់រង្វាន់​ជូន​មន្ត្រីរាជការ​សាលាខេត្ត ប្រចាំខែ​កុម្ភៈ ឆ្នាំ​២០២០
៤.ការងារ​ចាំបាច់​ចំពោះ​មុខ ​៖
-ពិធី​បើកការដ្ឋាន​សាងសង់​ជា​ផ្លូវការ​នូវ​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន នៅ​រមណីយដ្ឋាន​ឧទ្យាន​ជាតិ​បូកគោ នា​ថ្ងៃទី០៧ ខែមីនា ឆ្នាំ​២០២០
-ការងារ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩ លើក​ទិសដៅ​ឆ្នាំ២០២០ របស់​រដ្ឋបាលខេត្ត​នៅ​ថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ​២០២០
-ពិនិត្យ​លើ​សេចក្តីព្រាង​សេចក្តីសម្រេច ស្ដីពី​ការ​បង្កើត​គណៈកម្មការ និង​អនុ​គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​កំពត​សង្ក្រាន្ត​ឆ្នាំ​២០២០
៦.សេចក្ដី​ផ្សេងៗ​ ៖
-ផ្សព្វផ្សាយ​លិខិត​លេខ ៤៤៧ សជណ ចុះ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២០ របស់​ក្រសួងមហាផ្ទៃ ស្ដីពី​លទ្ធផល​ នៃ​ការ​ចុះ​តាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ​លើ​ប្រព័ន្ធ​គ្រប់គ្រង​កិច្ចការ​រដ្ឋបាល​ខេត្ត​កំពត ក្នុង​ការិយបរិច្ឆេទ​២០១៨៕


អត្ថបទ ៖ សេង ណា​រិ​ទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114