BREAKING NEWS
Search

រឿងសម្រាប់ចូលនិវត្តន៍ ដែលគួរគិតចាប់ពីពេលនេះទៅ

គោលដៅយើងគ្រប់គ្នា គឺមាន​ប្រាក់ច្រើនសម្រាប់ការចូលនិវត្តន៍។ គ្រប់យ៉ាង ​ចូរគិតពីពេលនេះទៅ។ ចូរ​គណនា​ការចំណាយពេលវ័យ​ចាស់ ដែល​ចែក​ជាពីរសំខាន់គឺ ១ ការចំណាយដែលចាំបាច់ រួមមាន ស្បៀងអាហារសម្លៀកបំពាក់ គេហដ្ឋាន ឧបករណ៍ប្រើប្រាស់ មធ្យោបាយធ្វើដំណើរនិងការថែទាំសុខភាព(ច្រើនជាងមុន)។
២ ការចំណាយមិនចាំបាច់ រួមបញ្ចូលវិក័យប័ត្រទូរទស្សន៍ខ្សែកាប សមាជិកក្លឹបហាត់ប្រាណ ថ្លៃទូរស័ព្ទចល័ត បុណ្យទាន ឬការដើរកម្សាន្តដទៃទៀត​ ថ្លៃធានារ៉ាប់រង ។ល។

យើង​អាចចាប់ផ្តើម​រៀបចំ​លំហូរ​លុយ​តាមរយៈ៖

 កុំសន្សំ​លុយ ​ចូរវិនិយោគ

បើអ្នកគ្មានភាពជាសហគ្រិន កុំបង្អង់ កុំទុកលុយ​ជាចំណីកណ្ឌៀរ ចូរស្វែង​រកដៃគូដែលអាចទុកចិត្ត ​សុំចូលហ៊ុនជាមួយគេ មាន​លាយលក្ខ៍អក្សរ ជាកិច្ចសន្យា​ ដែលនឹង​បែងចែកផលចំណេញ​ទៅថ្ងៃមុខ​ តិចក្តី​ច្រើន​ក្តីវាពិត​ជា​​ប្រភពចំណូល។  ចំណាយ លើការវិនិយោគបែបនេះ តិចៗ តែច្រើន​កន្លែង វាមានហានីភ័យទាប​តែអ្នកមាន​ចរន្តចំណូលជានិច្ច​ប្រសើរជាង​ទៅរកស៊ីធំដុំ​ដែលត្រូវឆ្លងកាត់ហានីភ័យ​ច្រើន។

បង្កើតមុខរបរតូចៗ ដែលមិនជា​ប្រកួតប្រជែង

លក់ដូរ​បន្តិចបន្តួចកំដរដៃ មានពេលវេលា​ច្រើន​នៅសម្រាកផ្ទះ​ទោះគ្មាន​ចំណូលច្រើន​តែ​នៅមានចំណូល​យ៉ាំងហោចណាស់​អាចរួចថ្លៃ​បរិភាគ​បីពេល ភ្លើងទឹកជៀសវាងសុំលុយកូនៗចាយ។ អ្នកអាចលក់ដូរមុខផ្ទះ ឬហាងណាមួយ​តម្លៃជួលទាប បានប៉ុន្មាន​យកប៉ុណ្ណឹង ចង់បិទទ្វារសម្រាក​ក៏មិនជារឿង​ធំុំដុំអ្វី។ អ្នកចាស់ទៅមិនអាច​នៅតស៊ូ​ធ្វើការ​បើកហាង​៧ថ្ងៃក្នុងមួយ​សប្តាហ៍​ឡើយ​តែជីវិត​ដែល​សម្រាក់៧ថ្ងៃ​មួយសប្តាហ៍គឺជា​ជីវិត​ដែលគ្មាន​ន័យ​ដូចគ្នា។

ដាក់ជួល​អចលនទ្រព្យ

ផ្ទះដែល​ធំ​​អាចដាក់ជួល ព្រោះបានចំណូលផង អ្នកមិនបាច់ចំណាយជួលគេ​សម្អាតផង។ អ្នកអាចស្នាក់នៅ​ទីតាំង​តូច ស៊ីវិល័យ មាន​ផាសុកភាព​ហើយ​មិនចាំបាច់ហត់នឿយច្រើន ។

ការបង្កើតគណនេយ្យចាស់ជរា​ទុកនៅធនាគារ

ប្រសិនបើវិក័យប័ត្រប្រើប្រាស់សម្រាប់វ័យចាស់ទៅ ជាមធ្យម ២០០ ដុល្លារក្នុងមួយខែ សូមដាក់ ២០ដុល្លារចោលជារៀងរាល់ខែ បើគិតថា​៥០០ចូរទុក៥០ដុល្លារ។ អ្នកត្រូវតែជំនៈទុកថវិកានេះ​ជាអទិភាព នឹងជារឿងចាំបាច់។  ចំពោះគណនេយ្យសម្រាប់ថ្លៃថែទាំសុខភាព ប្រសិន​បើ​អ្នកបានបង់ថ្លៃធានារ៉ាប់រងសុខភាព បន្ទាប់ពីចូលនិវត្តន៍អ្នកមិនជាពិបាកទេ តែបើទុកលុយ​ខ្លួនឯង ចូរ​ប៉ាន់ប្រមាណការចំណាយលើសុខភាពនៅពេលចូលនិវត្តន៍ទៀត។

គូ្រឯម